backup og meta

តិចនិកជិះកង់ហាត់ប្រាណ សម្រាប់អ្នកចង់សម្រកទម្ងន់ និង​រក្សារាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 11, 2022

    តិចនិកជិះកង់ហាត់ប្រាណ សម្រាប់អ្នកចង់សម្រកទម្ងន់ និង​រក្សារាង

    ប្រជាជនខ្មែរយើងឥឡូវហាក់ចាប់អារម្មណ៍នឹងការជិះកង់ច្រើន នេះអាចមកពីការយល់ដឹងច្បាស់ពីគុណតម្លៃនៃការជិះកង់សម្រាប់សុខភាព។ ពិតមែនហើយ ការជិះកង់ហាត់ប្រាណមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅដល់សុខ​ភាពរាងកាយតែប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ទៅដល់ស្មារតីផងដែរ។ ការជិះកង់ហាត់ប្រាណ ត្រូវ​​បានបែងចែកជា២ប្រភេទទៅតាមចំណូលចិត្ដអ្នកជិះ នោះគឺជិះកង់ដើម្បីរក្សារាងឲ្យនៅតែស្អាត និង ជិះកង់ដើម្បី​​សម្រកគីឡូ។ ការជិះកង់ទាំងពីរនេះបែងចែកខុសគ្នា ដែលរបៀបរបបនៃការជិះ ត្រូវកំណត់ពេលវេលា និងចម្ងាយត្រឹមត្រូវ។ តើគួរជិះកង់កម្រិតណាល្អសម្រាប់ស្រកគីឡូ និង ប៉ុនណាល្អសម្រាប់រក្សារាងឲ្យនៅតែស្អាត?

    ១. ការជិះកង់សម្រាប់អ្នកចង់ស្រកគីឡូ

    ជាក់ស្ដែងបើមើលទៅក្រុមអ្នកជិះកង់ភាគច្រើន តែងតែមានគ្នាចម្រុះ អ្នកធាត់ អ្នកស្គម និង អ្នកមានរូបរាង​សមរម្យ ដែល​អ្នក​ទាំង​នោះជិះដោយមិនបានកំណត់ពីពេលវេលា ឬចម្ងាយច្បាស់លាស់នោះទេ បើ​សម្រាក គឺសម្រាកទាំងអស់គ្នា បើបន្ដជិះ គឺបន្ដទាំងអស់គ្នា។ ប៉ុន្ដែបើតាមការសិក្សាឲ្យស៊ីជម្រៅសម្រាប់អ្នកធាត់ដែល​ជិះកង់ ក្នុងគោលបំណងចង់សម្រកគីឡូគួរតែមានផែនការណ៍ឲ្យបានច្បាស់លាស់ សូម្បីពេលវេលា និងចម្ងាយផ្លូវ។

    អត្ថបទគួរអាន៖

    បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទមួយអំពី គោលបំណងសម្រកទម្ងន់ឲ្យបាន១គីឡូក្នុងមួយសប្ដាហ៍បានបង្ហាញថា ប្រសិនជាយើងមានបំណងចង់សម្រកទម្ងន់ឲ្យបាន​១គីឡូ យើងត្រូវតែដុតកាឡូរី ឲ្យបាន៧ ០០០កាឡូរី ឲ្យច្រើនជាងការញ៉ាំ។ ដូច្នេះសម្រាប់ការជិះ​កង់វិញ អត្រានៃការដុតកាឡូរីបានខ្ពស់ គឺអាស្រ័យទៅលើស្ថានភាពនៃការជិះជាក់ស្ដែងជាមួយនឹងទម្ងន់អ្នកជិះដោយផ្ទាល់។ តួយ៉ាងចាប់គិតត្រឹមអ្នកដែលមានទម្ងន់ ចន្លោះ ៦០ដល់៦៥គីឡូ ជិះ​កង់​ក្នុង​រយៈ​ពេល​មួយ​ម៉ោង៖

    – អាចដុតបាន ៤៨០ កាឡូរីក្នុងល្បឿនចន្លោះពី១៩គីឡូម៉ែត្រ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង

    – អាចដុតបាន ៦០០ កាឡូរីក្នុងល្បឿនចន្លោះពី៣០គីឡូម៉ែត្រទៅ ៣២គីឡូម៉ែត្រក្នុងមួយម៉ោង

    – អាចដុតបាន ៧២០ កាឡូរីក្នុងល្បឿនចន្លោះពី៣៥គីឡូម៉ែត្រទៅ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង

    – អាចដុតបាន ៩៩០ កាឡូរីក្នុងល្បឿនចន្លោះពី៤២គីឡូម៉ែត្រ ក្នុងមួយម៉ោង

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជារួមសម្រាប់អ្នកជិះកង់ដែលមានទម្ងន់ធ្ងន់ និង មានចម្ងាយកាន់តែឆ្ងាយ កាឡូរីក្នុងខ្លួនក៏ដុតកាន់តែច្រើនផងដែរដូចជាអ្នកដែលមានទម្ងន់ចន្លោះ ៩០ ទៅ ៩៥គីឡូ អាចដុតកាឡូរីបាន រហូតទៅដល់ ១៤៦៦កាឡូរី បើជិះកង់ក្នុងល្បឿន ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ការបន្ដធ្វើបែបនេះជាប្រចាំសប្ដាហ៍នឹងបង្ហាញលទ្ធផលនៃការសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។

    ២.ការជិះកង់សម្រាប់រក្សារាងឲ្យនៅស្អាត

    ការជិះកង់ដែលអាចរក្សារូបរាងកាយនៅតែមានភាពឋិតថេរ មិនសូវមានការលំបាកនោះទេ។ យើងអាចជិះកង់តាមសម្រួល អាចត្រឹម ៤ ទៅ ៥ម៉ោង ក្នុងមួយសប្ដាហ៍ ឬមួយថ្ងៃត្រឹមកន្លះម៉ោង ជាប្រចាំក៏ជាការល្អផងដែរ។ ក្នុងករណីនេះ យើងក៏ត្រូវគិតគូរទៅដល់របបអាហារប្រចាំថ្ងៃ ផងដែរ ខណៈដែលរបបអាហារពេលខ្លះសម្បូរទៅដោយ​សារ​ធាតុខ្លាញ់ ក៏យើងអាចបង្កើនការជិះ ឲ្យបានយ៉ាងហោចក៏៤៥នាទីក្នុងមួយពេល។ បន្ថែមពីលើនេះទៅទៀត ការជិះកង់សម្រាប់​អ្នកចង់រក្សារាង ក៏អាចជិះកង់អេឡិចត្រូនិច នៅកន្លែងហាត់ប្រាណក៏បាន មិនបាច់ទៅក្រៅនោះទេ។

    ជិះកង់រាងស្អាត

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម