សុខភាពល្អ និងអាយុវែង ជាអ្វីដែលគ្នាយើងស្ទើរតែគ្រប់រូបប្រាថ្នាចង់បាន ហើយយើងច្បាស់ជាធ្លាប់បានឮពីមនុស្សចាស់អាយុលើស១០០ឆ្នាំ នៅដើរបាន រាងកាយមាំមួន។ ប៉ុន្តែការដែលមានសុខភាពល្អ និងអាចរស់នៅបានយូរ ទាមទារឲ្យយើងថែទាំសុខភាពខ្លាំងមែនទែន។
ហេតុអ្វីមនុស្សម្នាក់ៗមានភាពចាស់ជរាមិនដូចគ្នា?
តាមលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានឲ្យដឹងថា អាយុដំណាលគ្នាសោះ អ្នកខ្លះរឹងមាំ ខ្លះទៀតទ្រុឌទ្រោម ខ្លះទៀតបាត់បង់ជីវិតមុនដោយសារជំងឺ។ ទាំងអស់នេះគឺទាក់ទងនឹង របបអាហារ និងទម្លាប់នៃការរស់នៅរបស់មនុស្សយើង។
សកម្មភាព១០យ៉ាងធ្វើជាប្រចាំជួយឲ្យមានសុខភាពល្អ និងអាយុវែង
១. ចៀសវាងដាច់ខាតបារី ស្រា ភេសជ្ជៈគ្រឿងកំប៉ុងទុកបានយូរគ្រប់ប្រភេទ
២. ញ៉ាំអាហារ៣ពេល/ថ្ងៃមានតុល្យភាពសមល្មម មិនច្រើនពេក មិនតិចពេក និងសម្រាកឲ្យបានគ្រប់គ្រាន់
៣. កាត់បន្ថយអំបិល ប៊ីចេង ឬម្សៅស៊ុប និងស្ករ ក្នុងអាហារយើងញ៉ាំរាល់ថ្ងៃ
៤. ញ៉ាំបន្លែស្រស់ ផ្លែឈើស្រស់ធម្មជាតិ និងញ៉ាំទឹកស្អាត ២-៣លីត្រ/ថ្ងៃ
៥. ហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយជាប្រចាំ
៦. ទទួលបានវីតាមីន D និងកាល់ស្យូមគ្រប់គ្រាន់
៧. រក្សាទម្ងន់ និងរូបរាងកាយឲ្យបានល្អ
៨. ថែទាំភ្នែក ត្រចៀក និងសុខភាពទូទៅឲ្យបានល្អតាមការណែនាំ
៩. សម្អាតធ្មេញ និងថែទាំសុខភាពមាត់ធ្មេញជាមួយអ្នកជំនាញឲ្យទៀងទាត់ ព្រោះសុខភាពមាត់ធ្មេញមានទំនាក់ទំនងដល់សុខភាពទូទៅ
១០. ប្រកួតប្រជែងខួរក្បាលរបស់យើង (ព្យាយាមប្រើខួរក្បាលឲ្យបានច្រើន) និងបង្កើតទំនាក់ទំនងល្អ រឹងមាំជាមួយមនុស្សជុំវិញខ្លួន។
[embed-health-tool-bmi]