backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្អូនៗ​ជិត​ពេញ​វ័យ​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 11, 2022

ប្អូនៗ​ជិត​ពេញ​វ័យ​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ប្អូនៗ​ជិត​ឈាន​ចូល​ពេញ​វ័យ ច្រើន​មាន​ការ​ពិបាក​ដឹង​ថា​រាងកាយ​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ ប្អូនៗ​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែកខុស​ប្រក្រតី ប៉ុន្តែ​មិន​ដឹងថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ បើចឹង​អាន​អត្ថបទ​ Hello គ្រូពេទ្យ មួយ​នេះ​នឹង​បាន​យល់ច្បាស់​ពី​ការ​ប្រែប្រួលក្នុង​រាងកាយពេល​ពេញ​វ័យ។

ឈានចូលពេញវ័យ

ជា​ទូទៅ​ប្អូនៗ​ឈាន​ចូល​ពេញ​វ័យ​នៅ​ចន្លោះ​អាយុ​៨ទៅ​១៤ឆ្នាំ ប៉ុន្តែ​ជាក់​ស្តែង​ក្មេង​ស្រី​អាច​ចាប់​ផ្ដើម​ពេញ​វ័យ​នៅ​អាយុ​១១ឆ្នាំ រីឯ​ប្អូន​ប្រុស​ចាប់ពី​អាយុ​១២​ឆ្នាំ

យ៉ាង​ណា តួលេខ​អាយុ​ចំពោះ​ក្មេងៗ​ឈាន​ចូល​ពេញ​វ័យ​ប្រែ​ប្រួល​ទៅ​តាម​លក្ខណៈ​ផ្សេង​ៗ​ពីគ្នា។ ឧ. ក្មេង​ស្រី​មាន​រាង​ធាត់​អាច​ឆាប់​ពេញ​វ័យ ជាង​ក្មេង​ស្រី​មានរាង​ស្គម ឬ​អ្នក​ហាត់​ប្រាណ​ច្រើន។ មួយ​ទៀត ចំពោះ​ប្អូនៗ​ឆាប់​​​ពេញ​វ័យ​ពេក (មុនអាយុ៨ឆ្នាំ) ឬ​មិន​ទាន់​ពេញ​វ័យ (ក្រោយអាយុ១ឆ្នាំ) ប្អូន​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ពិនិត្យ​រក​មើល​ភាព​មិន​ប្រក្រតី​ក្នុង​រាងកាយ

គណនា BMI នៅទីនេះ

បម្រែបម្រួលរាងកាយពេលក្មេងស្រីពេញវ័យ

  • ចាប់ផ្តើមមានរដូវ
  • ឡើងសាច់ដុំ ប៉ុន្តែ​​​មិន​ដូច​សាច់​ដុំ​ក្មេង​ប្រុស​ទេ
  • ចាប់ផ្តើមចេញរូបចេញរាង ត្រគាកក៏​ចាប់​ផ្ដើម​រីក​សាយ
  • ឡើងគីឡូ ពិសេស​នៅតំបន់​ត្រគាក (ឡើង​គីឡូ​ក៏​មិន​ចាត់​ទុកជា​រឿង​អាក្រក់​នោះ​ដែរ ផ្ទុយ​ទៅវិញ ប្អូន​ស្រី​មិន​ឡើង​គីឡូ ប្អូន​ប្រហែលអាច​ដោយ​សារមាន​ជំងឺ​អ្វី​មួយ​ក៏​ថា​បានប្អូន​ស្រី​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារ​​​​តុល្យភាព​ខ្ពស់ ដើម្បី​ប្រាកដ​ថា​ប្អូន​កំពុង​តែ​លូត​លាស់​អម​ជាមួយ​សុខភាព​ល្អ។)
  • សុដន់ចាប់ផ្តើមធំជាងមុន៖ ក្បាល​សុដន់​អាច​ហើម​នៅ​ពេល​ដំបូង បន្ទាប់​មក​សុដន់​ទាំង​មូល​​​​ឡើង​ធំ​តែ​ម្តង។
  • មានទឹករំអិលពណ៌ស (មាន​សណ្ឋាន​ជា​ចាហួយ) ហូរ​ចេញ​ពី​ទ្វារមាស​មុន ឬ​កំឡុង​ពេល​មក​រដូវ​​​ដោយ​សារ​វត្ត​មាន​អ័រម៉ូន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់។
  • បម្រែបម្រួលរាងកាយពេលក្មេងប្រុសពេញវ័យ

    • ឡើងគីឡូ
    • ស្មាររីកធំជាងមុន
    • លិង្គនិងពងស្វាសរីកធំ
    • សាច់ដុំចាប់ផ្តើមលូតលាស់ធំរឹងមាំជាងមុន
    • លិង្គចាប់ផ្តើមឡើងរឹងមិនទៀង អាច​ធ្វើ​ឲ្យ​គេ​មាន​ការខ្មាស​អៀន
    • ចាប់ផ្តើមបែកសំលេង៖ បំពង់​សំឡេងប្អូន​ចាប់​ផ្ដើម​លូត​លាស់​ធំ​ជាង​មុន លៀន​ចេញ​មក​ក្រៅ​បន្តិច​បង្កើត​បាន​ជាគ្រាប់​ពក (Adam’s apple)។ សំឡេងប្អូន ប្រែ​ប្រួល​ពីតូច​ទៅធំ​មិន​ទៀងទាត់ ប៉ុន្តែ​នៅពេល​ការ​លូត​លាស់​ចប់​សព្វ​គ្រប់ សំឡេងនឹងប្រែ​ជា​ធម្មតា​វិញ ហើយ​មាន​លក្ខណៈ​ធ្ងន់ជាង​មុន។
    • សុដន់កលូតលាស់បន្តិចបន្តួចដែរ (ប៉ុន្តែ​ការ​លូត​លាស់​នេះនឹង​បញ្ឈប់​នៅ​ពេល​ណា​មួយ ក្នុង​ករណី​សុដន់​ប្អូន​ប្រុស​​​​រីក​ធំ​ជាង​ក្មេងស្រី គួរ​ទៅ​ពេទ្យ​ពិគ្រោះ​ពិនិត្យ​តាម​ដាន​ភាព​មិន​ប្រក្រតី​ណា​មួយ)
    • កំឡុង​ពេល​ឆ្លង​កាត់​ភាព​ពេញ​វ័យ ជា​ពេល​វេលា​ពិបាក​មួយ​សម្រាប់​ប្អូនៗ​ព្រោះ​តម្រូវ​ឲ្យ​​ប្អូនៗ​​​​​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​​​ប្តូរ។ យ៉ាង​ណា ដោយ​សារ​នេះ​ជា​រឿង​ធម្មជាតិ​​​​គ្មាន​នរណា​គេច​ផុត គឺ​គ្មាន​អ្វី​គ​​​ខ្មាសអៀន​​នោះ​ដែរ។

      បដិសេធ

      Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

      ត្រួតពិនិត្យដោយ

      វេជ្ជ. ចាន់ ស៊ីណេត

      ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


      អត្ថបទ​ដោយ Sao Solynet · កែ Jan 11, 2022

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

      តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម