home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​ Bacterial Vaginosis Tests (ការ​ពិនិត្យ​រក​បាក់​តេ​រី​ក្នុង​ទ្វារ​មាស​)

និយមន័យ|រឿង​ដែល​ត្រូវ​ដឹង​មុន​ពេល​ធ្វើ​ការ​ពិនិត្យ|​ដឹង​អំពី​រឿង​ដែល​អាច​កើត​ឡើង​|យល់​អំពី​លទ្ធ​ផល​របស់​ការ​ពិនិត្យ
​ Bacterial Vaginosis Tests (ការ​ពិនិត្យ​រក​បាក់​តេ​រី​ក្នុង​ទ្វារ​មាស​)

និយមន័យ

១- តើអ្វីទៅជាការពិនិត្យបាក់តេរីក្នុងទ្វារមាស?

ការ​ធ្វើ​តេស្ត​ពិនិត្យ​មើល​បាក់​តេរី​ក្នុង​ទ្វារមាស​គឺ គេ​យក​ទឹក​រំអិល ឬ​កោសិកា​ចេញ​ពី​ទ្វារ​មាសយក​ទៅ​ពិនិត្យ​មើល​ថា​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​រោគ​ឬ​អត់។

បាក់​តេ​រី​ក្នុង​ទ្វារ​មាស​កើត​ឡើង​ដោយ​សារ មាន​ការ​ប្រែ​ប្រួល​លំនឹង​របស់​ពពួក​សារ​ពាង្គ​កាយ​តូច​ៗ​នៅ​ក្នុង​ទ្វារ​មាស​ស្រ្តី​មាន​សុខភាព​ល្អ។ នៅ​ក្នុង​ទ្វារ​មាស​របស់​ស្រ្តី​ទូទៅ​ មាន​ពពួក​សារពាង្គ​កាយ​​តូច​ៗ​នេះ​ជា​ច្រើន។ ពពួក​សារ​ពាង្គ​កាយ​តូច​ៗ​ដែល​ទាក់​ទង​ជា​មួយ​​បាក់​តេរី​ក្នុង​ទ្វារ​មាស​មាន​ដូចជា Gardnerella, Mobiluncus, Bacteroides និង Mycoplasma។ នៅ​ពេល​ពពួក​បាក់តេរី​ក្នុង​ទ្វារ​មាស​កើន​ឡើង វា​ធ្វើ​ឲ្យ​ពពួក​សារពាង្គ​កាយ​​តូច​ៗ​​ដែល​មាន​ប្រយោជន៍​មាន​ការ​ថយ​ចុះ។

​ស្រ្តី​ជា​ច្រើន​មាន​បាក់​តេរី​នៅ​ក្នុង​ទ្វារ​មាស ប៉ុន្តែ​មិន​មាន​ស្តែង​ចេញ​ជា​រោគ​សញ្ញា​អ្វី​ទាំង​អស់។ រោគ​សញ្ញា​ចំបង​របស់​បាក់តេរី​នោះ​គឺ មាន​ធ្លាក់​ស​ក្នុង​ទ្វារ​មាស។ សដែល​ធ្លាក់​មក​នោះ​ ច្រើន​មាន​ក្លិន​ឆ្អាប។

អត្ថបទពាក់ព័ន្ធVulvovaginitis (ជំងឺរលាកទ្វារមាស)

២- ហេតុអ្វីគេចាំបាច់ធ្វើតេស្តរកបាក់តេរីក្នុងទ្វារមាស?

គេ​ធ្វើ​​ការ​ពិនិត្យ​រក​បាក់​តេរី​ក្នុង​ទ្វារ​មាស​ ដើម្បី​ជួយ​រក​មូលហេតុ​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ស​មិន​ប្រក្រតី ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​បង្ហាញ​អំពី​ការឆ្លង​រោគ​ក្នុង​ទ្វារ​មាស ដូច​ជា​បញ្ហា​រមាស់​ទ្វារ ឬ​មាន​ការ​ឈឺ​ចាប់​ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស

រឿង​ដែល​ត្រូវ​ដឹង​មុន​ពេល​ធ្វើ​ការ​ពិនិត្យ

១- តើយើងត្រូវដឹងអំពីអ្វីខ្លះមុនពេលធ្វើតេស្តពិនិត្យរកមេរោគក្នុងទ្វារមាស?

មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​យើង​​មិន​ត្រូវ​ចាំ​បាច់​ធ្វើ​តេស្ត ឬ​លទ្ធផល​របស់​តេស្ត​មិន​មាន​ប្រយោជន៍​ដូច​ជា៖

  • បើ​យើង​​កំពុង​មក​រដូវ
  • បើ​យើង​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​រោគ​ស្រ្តី​តាម​ទ្វារ​មាស
  • បើ​យើង​​ទើប​រួម​ភេទ ឬ​លាង​សម្អាត​ទ្វារ​មាស​រយៈ​ពេល ២៤​ម៉ោង​មុន​ធ្វើ​ការ​ពិនិត្យ

អត្ថបទពាក់ព័ន្ធរឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ

​ដឹង​អំពី​រឿង​ដែល​អាច​កើត​ឡើង​

១- មុនពេលធ្វើការពិនិត្យរកបាក់តេរីក្នុងទ្វារមាសយើងត្រូវត្រៀមអ្វីខ្លះ?

មិន​ត្រូវ​លាង​សម្អាត​ទ្វារ​មាស មិនត្រូវរួម​ភេទ ឬ​ប្រើ​ថ្នាំ​តាម​ទ្វារ​ក្នុង​រយៈ​ពេល២៤​ម៉ោង​មុន​ពេល​ធ្វើ​ការ​ពិនិត្យ​រក​បាក់​តេរី​ក្នុង​ទ្វារ​មាស។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ អំពី​ក្តី​បារម្ម​​ជុំវិញ​ការ​ធ្វើ​តេស្ត អំពី​ផល​ប៉ះ​ពាល់ របៀប​ធ្វើ និង​និយម​ន័យ​របស់​លទ្ធ​ផល​ដែល​បាន​មក។

២- តើមានអ្វីកើតឡើងអំឡុងពេលធ្វើការពិនិត្យ?

គ្រូពេទ្យ ឬ​គិលានុបដ្ឋាក​​នឹង​ជួយ​យើង​ឲ្យ​រៀប​ខ្លួន​បាន​ត្រឹម​ត្រូវ​សម្រាប់​ការ​ពិនិត្យ។ ពេល​ពិនិត្យ​គ្រូពេទ្យ​ដាក់​ប្រដាប់​បើក​មើល​ស្បូន​(ចំពុះទា) មាន​ឈ្មោះ​ថា speculum ចូល​ក្នុង​ប្រដាប់​ភេទ​។ គ្រូពេទ្យ​ប្រើ speculum បើក​ទ្វារ​មាស​សន្សឹម​ៗ ទើប​គាត់​អាច​មើល​ឃើញ​ក្នុង​ប្រដាប់​ភេទ និង​មាត់​ស្បូន​របស់​យើង​​បាន។ បន្ទាប់​មក​គ្រូពេទ្យ​យក​ប្រដាប់​ផ្តិត ​មក​ផ្តិត​យក​ទឹក​រំអិល​ចេញ​ពី​ក្នុង​ទ្វារ​មាស​យក​ទៅ​ពិនិត្យ។

៣- តើមានអ្វីកើតឡើងបន្ទាប់ពីធ្វើការពិនិត្យទ្វារមាស​រួច?

យើង​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​​បាន​ធម្មតា​វិញ​បន្ទាប់​ពី​ធ្វើ​ការ​ពិនិត្យ​រួច។ គ្រូពេទ្យ​នឹង​ពិភាក្សា​ជាមួយយើង​​ អំពី​លទ្ធផល​និង​ការ​ព្យាបាល​ក្នុង​ករណី​ចាំបាច់។ បើ​យើង​​មាន​ចម្ងល់​ជុំវិញ​ការ​ពិនិត្យ​រក​មើល​បាក់​តេរី​ក្នុង​ទ្វារ​មាស យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​បន្ថែម​អំពី​ការ​ពិនិត្យ​មួយ​នេះ។

អត្ថបទពាក់ព័ន្ធហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?

យល់​អំពី​លទ្ធ​ផល​របស់​ការ​ពិនិត្យ

១- តើលទ្ធផលពិនិត្យបាត់តេរីក្នុង​ទ្វារមាសរបស់ខ្ញុំមានន័យដូចម្តេច?

នៅ​ពេល​ទ្វារ​មាស​យើង​​មាន​កម្រិត​អាស៊ីត (pH) ​កើន​ឡើង មាន​វត្តមាន​កោសិកា clue cells និង​មាន​ក្លិន​ឆ្អាប​ នោះ​វា​អាច​បញ្ជាក់​បាន​ហើយ​ថា យើង​មាន​បាក់​តេរី​នៅ​ក្នុង​ទ្វារ​មាស។

ករណី​ធម្មតា៖

  • ​គេ​មិន​ឃើញ​មាន​ការ​ធ្លាក់​ស នៅ​ពេល​ពិនិត្យ​រោគ​ស្រ្តី​​ទេ
  • យើង​មិន​ឃើញ​មាន​វត្ត​មាន​របស់​ពពួក​បាក់តេរី​ជា​ពិសេស​គឺ​ Gardnerella ​នៅ​ក្នុង​ទឹក​រំអិល​ទេ
  • យើង​​អាច​ឃើញ​​មាន​វត្តមាន​កោសិកា​បន្តិច​បន្តួច clue cells ឬ​គ្មាន​សោះ
  • ពេល​យើង​យក​ potassium hydroxide (KOH) មក​ដាក់​ក្នុង​ស យើង​​មិន​មាន​​ធំ​ក្លិន​ឆ្អាប​ទេ​
  • យើង​ឃើញ​​​ក្នុង​ទ្វារ​មាស​ស្រ្តី ​មាន​កម្រិត​អាស៊ីត​នៅ​ចន្លោះ​ពី ៣,៨ ទៅ ៤,៥

ករណី​មាន​ការ​បង្ករ​រោគ៖

  • ​យើង​អាច​ឃើញ ស មាន​សភាព​ស្តើង​ និង​មាន​ពណ៌​រាង​ប្រផេះ​នៅ​ពេល​យើង​ធ្វើ​ការ​ពិនិត្យ។ ហើយ ស ​នោះ​មាន​ពណ៌​ចាំង និង​មាន​ពពុះ​នៅ​លើ​វា
  • យើង​ធំ​ក្លិន​ឆ្អាប​ពេល​យើង​យក potassium hydroxide (KOH) មក​ដាក់​ក្នុង​ ស
  • យើង​ឃើញ​មាន​ពពួក​បាក់​តេរី​ជា​ច្រើន​នៅ​ក្នុង​ការ​ពិនិត្យ​ ជា​ពិសេស​គឺ Gardnerella
  • យើង​ឃើញ​មាន​វត្ត​មាន​កោសិកា​ clue cells
  • កម្រិត​ជាតិ​អាស៊ីត​ក្នុង​ទ្វារ​មាស​លើស​ពី ៤,៥

កម្រិត​របស់​ការ​ពិនិត្យ​រក​បាក់​តេ​រី​ក្នុង​ទ្វារ​មាស អាច​ខុស​គ្នា​ទៅ​តាម​មន្ទី​រពិសោធន៍ ឬ​មន្ទីរ​ពេទ្យ​នីមួយ​ៗ។ ដូច​នេះ​យើង​អាច​សាក​សួរ​គ្រូពេទ្យ​បាន បើ​យើង​​នៅ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​លទ្ធផល​របស់​ការ​ធ្វើ​តេស្ត​មួយ​នេះ​ ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Biliary Atresia. National Institute of Diabetes and Digestive and Kidney Diseases (NIDDK). http://www.niddk.nih.gov/health-information/health-topics/liver-disease/biliary-atresia/Pages/facts.aspx. Accessed July 23, 2016.

Biliary Atresia: MedlinePlus Medical Encyclopedia. National Library of Medicine – National Institutes of Health. http://www.nlm.nih.gov/medlineplus/ency/article/001145.htm. Accessed July 23, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 24/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x