ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យដំណើរការនូវសកម្មភាពហាត់ប្រាណ លេងកីឡាតាមទីសាធារណៈតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកប៉ុណ្ណោះ។
សម្រាប់ការហាត់ប្រាណនៅតាមក្លឹបដែលមានសម្ភារៈ ក្រសួងនៅមិនទាន់អនុញ្ញាតឲ្យដំណើរការឡើងវិញទេ ព្រោះនៅកន្លែងហាត់នោះ មានប្រើសម្ភារៈរួមគ្នា។