អត្ថបទពាក់ព័ន្ធ៖
៩- លេងម៉ូតសក់ញឹកញាប់ពេក
ការលេងសក់ច្រើនម៉ូត និងញឹកញាប់ពេក នាំឲ្យសក់បែកចុង និងជ្រុះ។ កក់សាប៊ូច្រើន ផ្លុំសក់ និងសិតសក់ នៅពេលសើម ក៏ធ្វើឲ្យសក់បែកចុង និងជ្រុះផងដែរ។
១០- ប្រើប្រាស់កម្ដៅលើសក់
ការប្រើប្រាស់ប្រដាប់ផ្លុំសក់ អ៊ុតសក់ឲ្យត្រង់ ឬរួញ ងាយនាំឲ្យសក់បែកចុង និងជ្រុះ។ ការប្រើប្រាស់ស្ព្រាយ និងគ្រឿងលាបសក់មួយចំនួនទៀត ក៏ធ្វើឲ្យជ្រុះសក់ដូចគ្នា។
១១- លក្ខខណ្ឌសុខភាព
បញ្ហាជ្រុះសក់ អាចជារោគសញ្ញាមួយ នៅពេលឈានដល់ជាង ៣០ឆ្នាំ។ បញ្ហាជ្រុះសក់នេះ អាចកើតមាននៅពេល កើតជំងឺផ្ដាយសាយ គ្រុនក្ដៅខ្លាំង ឬឆ្លងមេរោគណាមួយ។
១២- ជក់បារី
ជាតិពុលក្នុងផ្សែងបារី ប៉ះពាល់ដល់ឫសសក់ ធ្វើឲ្យសក់មិនលូតលាត់ និងនាំឲ្យជ្រុះសក់ចេញពីក្បាល។
១៣- បញ្ហារាំងរដូវ
បម្រែបម្រួលអ័រម៉ូន ធ្វើឲ្យជ្រុះសក់ ប៉ុន្ដែបញ្ហានេះ នឹងត្រឡប់ទៅធម្មតាវិញ ក្នុងរយៈពេល ៦ ខែ។ ប៉ុន្ដែប្រសិនបើការជ្រុះសក់ កាន់តែច្រើនឡើង ស្រីៗ ចាំបាច់ត្រូវទៅជួបពេទ្យ ដើម្បីព្យាបាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕