home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ

វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ

ដោយ​សារ​តម្រូវ​ការ​ថែ​ទាំសុខ​ភាពសាធារណៈ​កាន់​តែ​ច្រើន​ឡើង រដ្ឋាភិបាល​វៀត​ណាម បាន​សម្រេច​​ផ្តល់​សេវា​ឥត​គិត​ថ្លៃ​ ដល់​ពលរដ្ឋ​ខ្លួន​ សម្រាប់​ការ​ពិនិត្យសុខ​ភាព​ដោយកាំ​រស្មីអ៊ិច និង​ពិនិត្យ​រក​សារធាតុ​គីមីក្នុង​រាង​កាយ ​មួយ​ឆ្នាំម្តង។

យោង​តាមសារព័ត៌មាន VietNam News ក្រសួង​សុខាភិបាល​វៀតណាម គ្រោង​នឹង​​ផ្តល់​សេវា​ទាំង​នេះ ១​ដង ​ជា​រៀង​រាល់​ឆ្នាំ។ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​វៀតណាម លោក Nguyễn Thị Kim Tiến ​បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​បង្អែក​​​យ៉ាង​តិច ​១ ​ក្នុង​ចំណោម ​៣ ​មន្ទីរ​ពេទ្យ​​​នៅ​​តាម​ក្រុង​នានា​ នឹង​ត្រូវ​​ជ្រើស​រើស​សម្រាប់​​ផ្តល់​សេវា​ឥត​គិត​ថ្លៃ​តាម​គោល​ការណ៍​របស់​ក្រសួង។

​​​​​រដ្ឋ​មន្ត្រី​ដដែល​​បន្ថែម​ថា ក្រសួង​នឹង​បន្ថែម​មន្ទីរ​ពេទ្យ​​បង្អែក​ជា​ជំនួយ​ នៅ​តាម​បណ្តា​ខេត្ត​​មួយ​​ចំនួន​ទៀត​ ដើម្បី​ផ្តល់​សេវា​ទាំង​នោះ​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​។ លោក​ថា​ ប្រជាជន​វៀតណាម ​៩០​%​ ត្រូវ​ការ​សេវា​ថែ​ទាំ​​សុខភាព​ជា​មូល​ដ្ឋាន ជា​មួយ​នឹង​តម្រូវ​ការ​នេះ ក្រសួង​បាន​ធ្វើ​ការ​សម្រប​សម្រួល​ច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​​ ដោយ​ក្នុង​នោះ​​​មាន​ជំនួយ​ពី​ក្រុមហ៊ុន​ឯក​ជន​ជា​ច្រើន ជា​ហេតុ​នាំ​ឲ្យ​ប្រជាជន​វៀត​ណាម​ប្រមាណ​ជាង ​៧០​%​ អាច​ទៅ​រក​សេវា​សុខភាព​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ មាន រតនា
កែ 16/05/2019
x