តែគជ់ ពេញនិយមណាស់ ក្នុងចំណោមក្មេងជំទង់ យុវជន មិនថា នៅស្រុកថៃ ឬស្រុកខ្មែរទេ។ តែនៅថៃ មានការសិក្សាលើកម្រិតជាតិស្ករក្នុងតែគជ់ ហើយរកឃើញថា លើសកម្រិតសុវត្ថិភាពស្ទើរគ្រប់មុខ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តែគជ់ ពេញនិយមណាស់ ក្នុងចំណោមក្មេងជំទង់ យុវជន មិនថា នៅស្រុកថៃ ឬស្រុកខ្មែរទេ។ តែនៅថៃ មានការសិក្សាលើកម្រិតជាតិស្ករក្នុងតែគជ់ ហើយរកឃើញថា លើសកម្រិតសុវត្ថិភាពស្ទើរគ្រប់មុខ។
សមាគមសម្រាប់អ្នកប្រើប្រាស់ បានប្រមូលគំរូតែគជ់ ២៥មុខ រួមជាមួយគ្រាប់គជ់ ដើម្បីពិនិត្យកម្រិតជាតិស្ករ ហើយរកឃើញថា ស្ទើរតែ ១០០% នៃគំរូតែគជ់ មានបរិមាណស្ករលើសកម្រិតណែនាំដោយអង្គការសុខភាពពិភពលោក (WHO)។ សមាគមដដែលនេះ បញ្ជាក់ថា ការញ៉ាំជាតិស្ករច្រើន អាចបណ្ដាលឲ្យលើសទម្ងន់ និងមានបញ្ហាសុខភាពផ្សេងទៀត។
សមាគមបន្ថែមថា គំរូតែគជ់ មានទំហំដូចគ្នា ហើយគ្មានទឹកកកនោះទេ ដោយតម្លៃចាប់ពី ០.៧៥-៥ ដុល្លារ។ គំរូតែគជ់ ត្រូវបញ្ជូនទៅមន្ទីរពិសោន៍ ដើម្បីពិនិត្យកាឡូរី ស្ករ ខ្លាញ់ និងជាតិលោហៈផ្សេងៗទៀត។
លទ្ធផល បង្ហាញថា មានតែគជ់ ២មុខប៉ុណ្ណោះ គឺ KOI The និង TEA 65° មានបរិមាណជាតិស្ករ ក្រោមកម្រិតណែនាំដោយអង្គការសុខភាពពិភពលោក។ ទោះយ៉ាងណា ការសិក្សានេះ ពុំបានគ្របដណ្ដប់លើទីផ្សារតែគជ់ទាំងអស់ក្នុងប្រទេសថៃទេ ដោយតែគជ់ក្នុងប្រទេសនេះ មានរហូតដល់រាប់រយម៉ាក។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ