backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

នៅ​អឺរ៉ុប ជំងឺស្វាយកើនឡើង ៧០% ដោយសារ...

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 12, 2019

នៅ​អឺរ៉ុប ជំងឺស្វាយកើនឡើង ៧០% ដោយសារ...

ជំងឺស្វាយ ជាប្រភេទ​ជំងឺ​កាមរោគឆ្លងតាមរយៈ​ការរួមភេទ តាមឈាម និង​ពីម្ដាយ​ទៅ​កូន។ នៅអឺរ៉ុប ជំងឺ​នេះបាន​កើនឡើង ៧០% ចាប់តាំង​ពី​ឆ្នាំ ២០១០។

មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​សហភាព​អឺរ៉ុប (ECDC) បញ្ជាក់​ថា ការកើនឡើង​នេះ ដោយសារ​កត្ដា​ជាច្រើន ដូចជា ការ​រួមភេទ​ដោយ​ពុំប្រើ​ស្រោមអនាម័យ រួមភេទ​ជាមួយ​ដៃគូច្រើន រួមផ្សំ​ជាមួយ​ការ​លែង​ភ័យខ្លាច​នឹង​ជំងឺ​អេដស៍។

មជ្ឈមណ្ឌល​ដដែលនេះ បន្ថែម​ថា មាន​ករណីជំងឺ​ស្វាយ ប្រមាណ ២៦០.០០០ ​ករណី នៅ​ប្រទេស​ចំនួន ៣០ ចាប់ពី​ឆ្នាំ ​២០០៧-២០១៧។ នៅឆ្នាំ​ ២០១៧ អត្រា​ជំងឺ​ស្វាយ បានកើនឡើង​ខ្ពស់ជាងគេ រហូត​ដល់ ប្រមាណ ៣៣.០០០​ ករណី ដែលនេះ​ជាលើកទី១ ចាប់តាំង​ពី​ឆ្នាំ ២០០០ ដែល​អឺរ៉ុបមាន​ករណី​ជំងឺ​ស្វាយ ច្រើនជាង​ជំងឺ​អេដស៍​ទៅទៀត។

អត្ថបទពាក់ព័ន្ធ៖

ជំងឺនេះកើនឡើង​ខ្លាំង នៅ​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ អៀរឡង់ អ៊ីស្លង់ និង​ម៉ាល់តា ប៉ុន្ដែ​ធ្លាក់ចុះ​នៅ​ប្រទេស​អេស្ដូនី និង​រូម៉ានី។ តាមរបាយការណ៍​របស់​មជ្ឈមណ្ឌល​ដដែល​នេះ ជំងឺស្វាយ ជិត ២/៣​ករណី បណ្ដាលមកពី​ការរួមភេទ​រវាង​បុរស និង​បុរស រីឯ​អ្នកមាន​ភេទ​ផ្ទុយគ្នា ប្រុស​មាន​ចំណែក ២៣% និង​ស្រី​មាន​ចំណែក ១៥%។

លោក Andrew Amato-Gauci អ្នកជំនាញ​របស់​មជ្ឈមណ្ឌល​ខាងលើ បញ្ជាក់​ថា ដើម្បីដោះស្រាយ​បញ្ហានេះ មជ្ឈមណ្ឌល​នឹង​ជំរុញ​ឲ្យ​សាធារណជនប្រើ​ស្រោមអនាម័យ ពេល​រួមភេទ​ ជាពិសេសេ​ជាមួយ​ដៃគូ​ថ្មី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម