ក្រោយ​ផ្ទុះរឿងលក់ក្រលៀននៅថៃ ទិញបានឡានទំនើបមួយគ្រឿង សាមីខ្លួនចេញមុខបកស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 30, 2019

    ក្រោយ​ផ្ទុះរឿងលក់ក្រលៀននៅថៃ ទិញបានឡានទំនើបមួយគ្រឿង សាមីខ្លួនចេញមុខបកស្រាយ

    រឿង​រ៉ាវ​ដែល​ល្បី​​ត​ៗ​គ្នា​លើ​បណ្តាញ​សង្គម​ ពេល​បុរសជនជាតិ​អូស្ត្រាលី​​ម្នាក់​បង្ហោះ​​រូប​ និង​ពាក្យ​សម្តី​ថា បាន​លក់​ក្រលៀននៅ​ប្រទេសថៃ បាន​លុយ​​ ៦​​ម៉ឺន​ដុល្លារ​អាមេរិក អាច​ទិញ​បាន​ឡាន​​ឡង់​គ្រីស័រ​ ១​គ្រឿង​ នៅ​ពេល​នេះ​ម្ចាស់​សាមី​ខ្លួន​ បាន​​​ប្រាប់​ការ​ពិត​ហើយ។

    ​តាម​សារព័ត៌មាន​អូស្រ្តាលី ​លោក Phillip Hill គឺ​ជា​អ្នក​​លក់​ និង​ផ្គត់​ផ្គង់​សាច់​ តាម​ភោជនីយដ្ឋាន​ផ្សេង​ៗ ហើយ​​អ្វី​ដែល​លោកបាន​បង្ហោះ​នោះ​ ជា​រឿង​លេង​សើច​ប៉ុណ្ណោះ ពោល​ពុំ​មែន​រឿង​ពិត​នោះ​ឡើយ។

    មូល​ហេតុ​​​​នាំ​ឲ្យ​ លោក​ត្រូវ​បក​ស្រាយ​នៅ​ពេល​នេះ ក៏​ព្រោះ​តែ​មានមនុស្ស​យល់​ច្រលំ ហើយ​ឆាត​មក​សួរ​លោក មែន​ទែន អំពី​​របៀប​លក់​ក្រលៀន​ យក​លុយ​។ ដូច​នេះ លោក Phillip Hill ​ជា​អ្នក​ស្រុក រដ្ឋ​វីកតូរី ភាគ​ខាង​ត្បូង ប្រទេស​អូស្រ្តាលី​​ បាន​បញ្ជាក់​ច្បាស់​ៗ​ថា៖ ​”រឿង​ខ្ញុំ​បង្ហោះ​ ថាបាន​លក់​ក្រលៀន​នៅ​ថៃ បាន​ប្រាក់ ៦ ​ម៉ឺន​ដុល្លារ ​ពុំមែន​ជា​ការ​​ពិត​​ទេ ចេតនា​ គឺ​គ្រាន់​តែ​ចង់លេង​សើច​ប៉ុណ្ណោះ”។

    បុរស​ជន​ជាតិ​អូស្រ្តាលី​នេះ​ បញ្ជាក់​ទៀត​ថា រូប​ក្រលៀន​ខាង​លើ​នោះ គឺ​ជា​ក្រលៀន​សត្វ​ចៀម ហើយ​រូប​​ថត​នៅ​មន្ទីរ​ពេទ្យនោះ ជារូប​​លោក​ថត​ ពេល​ទៅ​លេង​មិត្តភក្តិ​ ដែល​ជា​​គ្រូ​ពេទ្យ​វះ​កាត់​នៅ​ទី​នោះ។ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 30, 2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម