home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប៉េស្ដជ្រូកមិនទាន់ស្ងាត់ផង ឥឡូវផ្ដាសាយបក្សីងើបមកអុកឡុកវៀតណាមទៀត

ប៉េស្ដជ្រូកមិនទាន់ស្ងាត់ផង ឥឡូវផ្ដាសាយបក្សីងើបមកអុកឡុកវៀតណាមទៀត

នៅឆ្នាំ​២០១៩ វៀតណាម បាន​ផ្ទុះជំងឺ​ប៉េស្ដជ្រូក សឹងពេញ​ផ្ទៃ​ប្រទេស ដោយ​បាន​សម្លាប់​សត្វជ្រូក លើស ២​លាន​ក្បាល និង​ខាតបង់​ប្រាក់ ប្រមាណ ១៥៤​លាន​ដុល្លារ។ ប៉េស្ដ​ជ្រូក មិន​ដោះស្រាយ​ចប់​ផងដែរ ពេលនេះ វៀតណាម ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​មួយ​ទៀត​ហើយ។

ជំងឺផ្ដាសាយ​បក្សីនេះ ត្រូវរកឃើញ​នៅ​ខេត្ត Ba Ria-Vung Tau ហើយ​សត្វមាន់ ១០.៥០០​ក្បាល ដែល​ឆ្លងមេរោគ H5N6 ត្រូវបាន​សម្លាប់ចោល ដោយ​កប់ និង​ដុត ដើម្បី​បង្ការ​ការរាលដាល​នៃ​ជំងឺ​នេះ​បន្ដ​ទៀត។ វីរុស H5N1 ត្រូវបាន​រកឃើញ​នៅ​កសិដ្ឋាន​មួយ ក្នុង​ស្រុក Xuyen Moc កាលពី​សប្ដាហ៍មុន លើ​ហ្វូង​មាន់ ៩ពាន់​ក្បាល។ បន្ទាប់មក សត្វមាន់ ១.៥០០​ក្បាល នៅ​កសិដ្ឋាន​មួយ​ទៀត ក្នុង​ស្រុក​ដដែលនេះ ក៏រកឃើញ​ថា មាន​ផ្ទុក​វីរុស H5N6 ផងដែរ។

មុនពេល​រកឃើញ​វីរុស H5N6 ម្ចាស់​កសិដ្ឋាន ក៏បាន​លក់​សាច់មាន់ ប្រមាណ ២-៣ពាន់​ក្បាល​ផងដែរ ប៉ុន្ដែ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ពី​ការ​ឆ្លង​ជំងឺផ្ដាសាយ​បក្សី លើ​មនុស្ស នៅ​ស្រុក Xuyen Moc ខេត្ត Ba Ria-Vung Tau នោះទេ។

ក្រៅពី​សម្លាប់​សត្វមាន់ មន្រ្តី​បក្សុសត្វ​វៀតណាម ក៏បាន​បាច​ម្សៅ​សម្លាប់​មេរោគ និង​គ្រោង​រៀបចំ​វាក់សាំង ២៣​ម៉ឺន​ដូស្ត សម្រាប់​កសិដ្ឋាន​នៅ​ក្នុង​តំបន់​នោះ រួមជាមួយ​ការ​រឹងបន្តឹង​ការ​ទិញ លក់ និង​ដឹកជញ្ជូន​សត្វបក្សី​ផងដែរ។ នៅ​ក្នុង​ ខេត្ត Ba Ria-Vung Tau មាន​សត្វបក្សី​សរុប ប្រមាណ ៥​លាន​ក្បាល។

នៅ​ឆ្នាំ២០១៩​នេះ ផ្ដាសាយ​បក្សី បាន​ផ្ទុះឡើង​ដំបូង នៅ​ខេត្ត Quang Nam បន្ទាប់​មក​ខេត្ត Lang Son និង​ខេត្ត Thai Binh ដោយ​សត្វ​មាន់ និង​ទា ៧​ពាន់​ក្បាល ត្រូវ​បាន​សម្លាប់។ គួរបញ្ជាក់​ថា ជំងឺ​នេះ បាន​ឆក់យក​ជីវិត​ពលរដ្ឋ​វៀតណាម ៦៥​នាក់ ចាប់តាំង​ពី​ឆ្នាំ​២០០៣ មក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 07/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x