WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង

    WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង

    ការផឹកគ្រឿងស្រវឹង ​មិនល្អ​សម្រាប់​សុខភាព ប៉ុន្ដែនៅ​ក្នុងសង្គមបច្ចុប្បន្ន មាន​ទម្លាប់​ផឹកគ្រឿង​ស្រវឹង ឲ្យតែជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារ មិន​ចាំបាច់​កម្មវិធី​ធំដុំ​ឡើយ។ អង្គការ​សុខភាព​ពិភពលោក (WHO) តាមរយៈ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន បាន​ព្រមាន​ពីគ្រោះថ្នាក់​ជាច្រើន បណ្ដាល​មកពី​ការផឹកគ្រឿស្រវឹង​ច្រើន និង​ញឹកញាប់។

    អង្គការ WHO បាន​បញ្ជាក់​ថា ការ​ផឹកគ្រឿង​ស្រវឹង ១០០% បង្កបញ្ហា​ដល់​ខួរក្បាល ២៧% បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ១៨% បង្ក​អត្តឃាត ១៨% បង្ក​ហិង្សា​លើ​អ្នកដទៃ និង ១៣% បង្ក​ជំងឺ​ឆ្កួតជ្រូក។

    បើនិយាយ​ពីជំងឺ​វិញ អង្គការ WHO បញ្ជាក់​ទៀត​ថា ការ​ផឹកគ្រឿងស្រវឹង បង្ក​ជំងឺក្រិន​ថ្លើម ៤៨% មហារីក​មាត់ ២៦% ជំងឺមហារីក​លំពែង ២៦% ជំងឺ​របេង ២០% ជំងឺ​ពោះវៀនធំ ១១% ជំងឺ​មហារីក​សុដន់ ៥% និង​ជំងឺ​បេះដូង ៧%។

    អត្ថបទពាក់ព័ន្ធ៖

    នៅ​ឆ្នាំ​២០១៩​នេះ ការសិក្សា​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Medical News Today បញ្ជាក់​ថា អត្រាអ្នក​ផឹកស្រា ស្រាបៀរ ទូទាំង​ពិភពលោក កើនឡើងដល់​ទៅ ៧០% ហើយនៅ​អាស៊ី ផឹកកាន់តែ​ច្រើនជាង​មុន ប៉ុន្តែ​នៅ​អឺរ៉ុប បែរ​ជាផឹក​កាន់តែ​តិចជាង​មុន។

    ផឹកស្រា

    មុន​ឆ្នាំ​១៩៩០ ការផឹកស្រា​ច្រើន មាន​តែនៅ​ក្នុង​ប្រទេស​​ចំណូល​ខ្ពស់ ដូចជា ​សហភាព​អឺរ៉ុប ប៉ុន្ដែ​និន្នាការ​នេះ បាន​ផ្លាស់ប្ដូរ ដោយ​វា​បាន​កើតមាន​នៅ​ក្នុង​ប្រទេស​មាន​ចំណូល​មធ្យម​វិញ ដូចជា ចិន ឥណ្ឌា វៀតណាម និងតំបន់​អាស៊ីអាគ្នេយ៍។ នៅ​អឺរ៉ុប មនុស្ស​ចាស់ផឹកស្រា ថយ​ចុះ ១២% ពី ១១,២ ​លីត្រ/ឆ្នាំ នៅ​ឆ្នាំ ​២០១០ មកនៅ​ត្រឹម ៩,៨​ លីត្រ/ឆ្នាំ នៅ​ឆ្នាំ ​២០១៧។ ចំណែក​នៅ​អាស៊ីអាគ្នេយ៍​វិញ កើនឡើង ៣៤% ពី ៣,៥ ​លីត្រ/ឆ្នាំ នៅ​ឆ្នាំ​ ២០១០ ទៅ ៤,៧ ​លីត្រ/ឆ្នាំ នៅ​ឆ្នាំ ​២០១៧។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 10/06/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត