ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ មនុស្សរាប់ពាន់នាក់ នៅអឺរ៉ុប និងអាមេរិក នឹងតេស្ដសាកល្បងវ៉ាក់សាំងជំងឺអេដស៍ ដែលនេះជាការតេស្តសាកល្បងលើកទី៣ ក្រោយការតេស្ដសាកល្បង ២លើកកន្លងមក ទទួលបានលទ្ធផលវិជ្ជមាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ មនុស្សរាប់ពាន់នាក់ នៅអឺរ៉ុប និងអាមេរិក នឹងតេស្ដសាកល្បងវ៉ាក់សាំងជំងឺអេដស៍ ដែលនេះជាការតេស្តសាកល្បងលើកទី៣ ក្រោយការតេស្ដសាកល្បង ២លើកកន្លងមក ទទួលបានលទ្ធផលវិជ្ជមាន។
ក្រុមហ៊ុនផលិតឱសថ Johnson & Johnson នឹងរៀបចំការតេស្ដសាកល្បងវ៉ាក់សាំងនេះ នៅក្នុងប្រទេសចំនួន ៨ ដោយមានអ្នកចូលរួមចំនួន ៣.៨០០នាក់។ ក្នុងនោះ អ្នកចូលរួមក្នុងការតេស្តសាកល្បងចំនួនពាក់កណ្ដាល នឹងត្រូវទទួលការចាក់ថ្នាំ ៤ដង/ឆ្នាំ និងពាក់កណ្ដាលទៀត នឹងទទួលការលេបថ្នាំ។ វ៉ាក់សាំងនេះ ផលិតពីវីរុសមិនបង្កជំងឺ និងហ្សែនមេរោគអេដស៍។
អ្នកវិទ្យាសាស្ត្រ រំពឹងថា អ្នកចូលរួម ៦៥% នឹងទទួលបានការការពារពីវ៉ាក់សាំង ហើយលទ្ធផលការតេស្តសាកល្បងនេះ នឹងចេញផ្សាយនៅឆ្នាំ២០២៣ ខាងមុខ។
គួរបញ្ជាក់ថា ការតេស្ដសាកល្បងវ៉ាក់សាំងការពារជំងឺអេដស៍ លើកទី១ បានធ្វើឡើងលើសត្វ ដោយទទួលបានលទ្ធផលវិជ្ជមាន ២/៣។ បន្ទាប់មកទៀត ការតេស្ដសាកល្បងវ៉ាក់សាំងនេះ បានធ្វើឡើងពលរដ្ឋអាហ្វ្រិក ២.៦០០នាក់ ក្នុងប្រទេសចំនួន៥ នៅឆ្នាំ២០១៧។ ការតេស្ដសាកល្បងលើពលរដ្ឋអាហ្វ្រិក ក៏ទទួលលទ្ធផលវិជ្ជមាន និងសុវត្ថិភាពផងដែរ។ ជំងឺអេដស៍ បានកើតឡើងនៅដើមទសវត្សឆ្នាំ១៩៨០ ហើយជំងឺនេះ បានសម្លាប់មនុស្សជិត ១លាននាក់ នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕