បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កំពុងប្រឈមខ្លាំងជាមួយគ្រោះទឹកជំនន់ ខណៈប្រទេសថៃ នៅសប្តាហ៍នេះ កំពុងជួបព្យុះភ្លៀងខ្លាំង និងស្ថិតក្នុងកម្រិតអាសន្ន។ នេះបើសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងបាងកក។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កំពុងប្រឈមខ្លាំងជាមួយគ្រោះទឹកជំនន់ ខណៈប្រទេសថៃ នៅសប្តាហ៍នេះ កំពុងជួបព្យុះភ្លៀងខ្លាំង និងស្ថិតក្នុងកម្រិតអាសន្ន។ នេះបើសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងបាងកក។
តាមសារព័ត៌មាន Nation Thiland ក្រសួងឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្លួន នៅទូទាំងបណ្តាខេត្ត ឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយសារវត្តមានព្យុះឈ្មោះ Podul មានប្រភពមកពីសមុទ្រចិន បង្កឲ្យមានភ្លៀងខ្លាំង ស្ទើរទូទាំងប្រទេសថៃ ប៉ុន្មានសប្តាហ៍នេះ។
នាយកដ្ឋានឧតុនិយមនៃក្រសួងឧតុនិយមថៃ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួន មានការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី ០១ ខែកញ្ញា នេះ ក្នុងនោះមានដូចជា៖
ខេត្តភាគជើង៖ Mae Hong Son, Chiang Mai, Lamphun, Lampang, Tak, Sukhothai និង Kamphaeng Phet
ខេត្តភាគកណ្តាល៖ Ratchaburi, Kanchanaburi, Uthai Thani, Suphan Buri និង Chai Nat
ខេត្តភាគខាងកើត៖ Chonburi, Rayong, Chanthaburi និង Trat
ខេត្តភាគខាងត្បូង៖ Phetchaburi, Ranong, Phang Nga និង Phuket។
អត្ថបទពាក់ព័ន្ធ៖
រំឮកផងដែរថា មកទល់ពេលនេះ ខ្យល់ព្យុះ Podul បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋថៃ ជាច្រើនគ្រួសារ ដោយសារទឹកភ្លៀងខ្លាំង ហើយអាជ្ញាធរ ក៏កំពុងជម្លៀសពួកគេជាបណ្តោះអាសន្ន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕