អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​វីរុសកូរ៉ូណា​ថ្មី ឆ្លង​ពីសត្វ​ពស់ទៅ​មនុស្ស​​ និង​ខ្លះថា​ពីប្រចៀវ

    អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​វីរុសកូរ៉ូណា​ថ្មី ឆ្លង​ពីសត្វ​ពស់ទៅ​មនុស្ស​​ និង​ខ្លះថា​ពីប្រចៀវ

    ស្របពេលពិភពលោក កំពុងប្រកាសអាសន្នជាមួយមេរោគកូរូ៉ណាប្រភេទថ្មី (New Coronavirus )អ្នកស្រាវជ្រាវ កំពុងដាក់ការសង្ស័យ មេរោគនេះអាចឆ្លងពីសត្វពស់ទៅមនុស្ស​ ខណៈការស្រាវជ្រាវខ្លះថា​អាចឆ្លងពី​សត្វប្រចៀវ​ដែល​គេ​យកទៅធ្វើជា​ស៊ុប។

    ការសិក្សាថ្មីមួយពាក់ព័ន្ធវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវក្រុមអ្នកស្រាវជ្រាវកំពុងសិក្សា និងដាក់ការសង្ស័យទៅលើសត្វពស់ អាចជាមូលហេតុបង្កឲ្យផ្ទុះរាលដាលនេះ។ ការស្រាវជ្រាវ​មួយទៀត​ចុះផ្សាយ​ក្នុង​​ព្រឹត្តិបត្រ​វិទ្យាសាស្រ្តចិន​ដាក់​ការ​សង្ស័យ​ការ​រាលដាលនេះ​ចេញពី​ស៊ុប​ប្រ​ចៀវ ដែលជាអាហារ​ពេញ​និយម​មួយ​នៅទីក្រុង​វូហាន។

    ការសិក្សាមួយបានវិភាគទៅលើហ្សែនរបស់មេរោគថ្មីនេះ ដែលគេស្គាល់ថា 2019-nCoV ហើយយកទៅប្រៀបធៀបជាមួយហ្សែនមេរោគ Coronaviruse ជាង ២០០ ប្រភេទផ្សេងទៀត ដែលឆ្លងពីសត្វទៅមនុស្ស និងកំពុង​រាលដាលពេញពិភពលោក។

    ការសិក្សាថ្មីទើបចេញផ្សាយកាលពីម្សិលមិញក្នុង​ Journal of Medical Virology របស់អាមេរិក បង្ហាញថា មេរោគ 2019-nCoV គឺកើតចេញពីទម្រង់ល្បាយមេរោគពពួក Coronaviruse ពីរប្រភេទ លាយបញ្ចូលគ្នា ដែលមេរោគមួយប្រភេទ ឆ្លងចេញពីសត្វប្រចៀវ និងមួយប្រភេទទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយ។ យ៉ាងណា ផ្អែកលើកការស្រាវជ្រាវដដែល ក្រុមអ្នកជំនាញបានដាក់ការសង្ស័យ មេរោគ 2019-nCoV គឺអាចឆ្លងពីសត្វពស់ ដែលជាមូលហេតុបង្កឲ្យមានជំងឺផ្លូវដង្ហើមថ្មីនេះឡើង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    នៅក្នុងរបាយការណ៍ស្រាវជ្រាវដដែលសត្វពស់ ២ ប្រភេទ សម្បូរនៅក្នុងភាគអាគ្នេយ៍ប្រទេសចិន គឺពស់អំបូរ Many-banded krait និងពស់វែក អាចជាប្រភពចម្លងមេរោគនេះ ខណៈសត្វពស់ទាំងនេះ មានដាក់លក់ក្នុងទីផ្សារចំណីអាហាររបស់ទីក្រុង​វូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងមេរោគ 2019-nCoV តែម្តង។

    ដោយ​ឡែក​ព្រឹត្តិបត្រវិទ្យាសាស្រ្តចិន​និយាយ​ដែរថា ​ការ​រកឃើញ​វីដេអូឃ្លីបមួយ​​ស្ដីពីការ​ទទួលទាន​ស៊ុប​ប្រ​ចៀវ​នៅ​ទីក្រុង​វូហាន ក៏ជា​ចំណុច​មួយ​ដែល​ជាប់សង្ស័យថា​វីរុងកូរ៉ូណា​ថ្មីនេះ​អាច​ឆ្លង​តាម​រយៈសត្វប្រចៀវ ខណៈ​សត្វប្រចៀវ​ក៏ជា​សត្វ​ដែលអាច​ចម្លង​វីរុស​ក្នុង​​ត្រកូល​កូរ៉ូណា​នេះ​ដូចគ្នា។

    មកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ដោយសារមេរោគផ្លូវដង្ហើមថ្មីនេះ កើនឡើងដល់ទៅ ១៧ នាក់ និងជាង ៥០០ នាក់ ធ្លាក់ខ្លួនឈឺ ខណៈបណ្តាប្រទេសជាច្រើន មានទាំងអាមេរិក កូរ៉េខាងត្បូង ជប៉ុន កោះតៃវ៉ាន់ និងថៃ សុទ្ធតែរកឃើញមានអ្នកផ្ទុកមេរោគនេះ នាំឲ្យអង្គការសុខភាពពិភពលោកបានប្រកាសអាសន្ន ឲ្យបណ្តាអន្តរប្រជាជាតិទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ 25/03/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម