home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគ​HPVម្ដង ក៏មាន​ប្រសិទ្ធភាព​ស្មើ​នឹង​​វ៉ាក់សាំង ២ ឬ៣ដង

​ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគ​HPVម្ដង ក៏មាន​ប្រសិទ្ធភាព​ស្មើ​នឹង​​វ៉ាក់សាំង ២ ឬ៣ដង

ជា​ដំណឹង​ល្អ​មួយ​ចំពោះ​ស្រីៗ​គ្នា​យើង ដោយ​ការ​សិក្សា​ថ្មី​មួយ​នៅ​អាមេរិក រក​ឃើញ​ថា ទោះ​ស្រីៗ​ទទួល​វ៉ាក់សាំង​ការ​ពារ​មេរោគ HPV (ការពីជំងឺមហារីកមាត់ស្បូន)​ត្រឹម​តែ​មួយ​ដូស ក៏​មាន​ប្រសិទ្ធភាព​ការ​ពារ​ដូច​គ្នា​ទៅ​នឹង​យើង ទទួល​វ៉ាក់សាំង ២-៣ ដូសដែរ។

HPV គឺ​ជា​ក្រុម​មេរោគ​ដែល​មាន​សរុប​ជាង ២០០​ប្រភេទ ដែល​ងាយ​ឆ្លង​បំផុត​តាម​រយៈ​ការ​រួម​ភេទ។ ក្នុង​ករណី​ភាគ​ច្រើន មេរោគ​នេះ អាច​បង្ក​កើត​ជំងឺ​មហារីក​កាច​សាហាវ​ចំនួន ៦​ប្រភេទ មាន​ដូច​ជា មហារីកមាត់​​ស្បូន មហារីក​រន្ធគូទ មហារីក​លិង្គ មហារីក​ទ្វារមាស មហារីក​បបូរ​ទ្វារ​មាស និង​មហារីក​បំពង់​អាហារ (មាត់ និង​ក)។

ការ​សិក្សា​ថ្មី​មួយ​ទើប​ចេញ​ផ្សាយ​លើ​បណ្តាញ​សារព័ត៌​មាន​វេជ្ជសាស្ត្រ​អាមេរិក JAMA Network Open រក​ឃើញ​ថា ស្រីៗ​មិន​ធ្លាប់​ចាក់​វ៉ាក់​សាំង​ការពារ​មេរោគ HPV (ជំងឺមហារីកមាត់ស្បូន) នៅ​តែ​មាន​ហានិភ័យ​ឆ្លង​មេរោគ​ខ្ពស់ ខណៈ​ស្រីៗ​ទទួល​បាន​វ៉ាក់សាំង​តែ​ម្តង ឬមួយដូស​​ក៏​ដោយ នៅ​តែ​មាន​ប្រសិទ្ធភាព​ការពារ​ស្មើ​គ្នា​ទៅ​នឹងស្រី​ៗ​ទទួល​វ៉ាក់សាំង ២-៣ ដូស​​ដែរ។

ការ​សិក្សា​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ លើ​ស្ត្រី​សរុប ១៦២០​នាក់ អាយុ​ចន្លោះ​ពី ១៨-២៦ ឆ្នាំ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ទទួល​វ៉ាក់សាំង និង​អត្រា​ឆ្លង​មេរោគ HPV ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ​ចន្លោះ​ឆ្នាំ ២០០៩-២០១៦។

លទ្ធផល​ការ​សិក្សា​រក​ឃើញ​ថា ក្នុង​ចំណោម​ស្រីៗ ១០០៤នាក់ មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ មាន ១១១​នាក់ ឆ្លង​មេរោគ HPV ប្រភេទ ៦, ប្រភេទ​១១ ប្រភេទ ១៦ ឬ​ប្រភេទ ១៨ ខណៈ​ក្នុង​ចំណោម​ស្រីៗ ១០៦​នាក់ ទទួល​វ៉ាក់​សាំង​បាន​ម្តង មាន​ត្រឹម ៤នាក់​ប៉ុណ្ណោះ​ឆ្លង​មេរោគ។ ជាមួយ​គ្នា​នេះ ស្រីៗ​ទទួល​បាន​វ៉ាក់សាំង ២ដង សរុប ១២៦​នាក់ មាន ៧នាក់ ឆ្លង​មេរោគ រី​ឯ​ស្រីៗ​ទទួល​វ៉ាក់សាំង HPV ដល់​ទៅ​ ៣ដង មាន​ ១៤/៣៨៤ នាក់ ឆ្លង​មេរោគ។

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​របាយការណ៍​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា ការ​សិក្សា​របស់​ពួកគេ គឺ​ចង់​បញ្ជាក់​ថា ស្រីៗ​ទទួល​បាន​វ៉ាក់សាំង​ការ​ពារ​ត្រឹម​មួយ​ដង ក៏​មាន​ប្រសិទ្ធភាព​ការ​ពារ​ខ្ពស់​ដូច​គ្នា បើ​ធៀប​ទៅ​នឹង​ស្រីៗ​ទទួល​វ៉ាក់សាំង ២-៣ ដង។

យោង​តាម​ការ​អះអាង​របស់​លោក Ashish Deshmukh ជំនួយ​ការ​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក សម្រាប់​ពេល​នេះ ចំនួន​អ្នក​ទទួល​បាន​វ៉ាក់សាំង HPV ជុំ​វិញ​សកល​លោក គឺ​ទាប​ជាង ១០% ដោយ​សារ​តែ​តម្លៃ​វ៉ាក់សាំង​ថ្លៃ នាំ​ឲ្យ​បណ្តា​ប្រទេស​ក្រីក្រ​មួយ​ចំនួន ពិបាក​នឹង​ទទួល​បាន​សេវា​ការពារ​សុខភាព​ដ៏​សំខាន់​នេះ។ យ៉ាង​ណា ចំពោះ​ក្មេង​ប្រុស និង​ក្មេង​ស្រី គួរ​តែ​ទទួល​បាន​វ៉ាក់សាំង យ៉ាង​ហោច​ណាស់​មួយ​ដង ក្នុង​មួយ​ជីវិត គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​ប្រទេស​មាន​ធន​ធាន​មាន​កម្រិត ស្រប​ពេល​មនុស្ស​វ័យ​ជំទង់​​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត នៅ​តែ​ខ្វះ​ខាត​លទ្ធភាព​ទទួល​វ៉ាក់សាំង​ឲ្យ​គ្រប់​តាម​ការ​ណែនាំ​ ២-៣ ដង​ក្នុង​មួយ​ជីវិត។

លោកថា ការ​សិក្សា​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​ច្បាស់​ថា ចំពោះ​បណ្តា​ប្រទេស​មាន​ធនធាន​តិច​តួច ការ​ទទួល​បាន​វ៉ាក់សាំង​ត្រឹម​តែ​មួយ​ដង​សម្រាប់​ក្មេងៗ គឺ​រឿង​ចាំ​បាច់ ហើយ​ក៏​អាច​ការពារ​ពី​មេរោគ​កាច​សាហាវ​នេះ​បាន​ដូច​គ្នា។

អត្ថបទ​ពាក់​ព័ន្ធ៖

យោង​តាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​គ្រប់​គ្រង និងការ​ពារ​ជំងឺ​ឆ្លង​អាមេរិក CDC នៅ​ទូទាំង​សកល​លោក យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៨០% បាន​ឆ្លង​មេរោគ HPV ប៉ុន្តែ​ករណី​ភាគ​ច្រើន​មិន​បង្ក​ជា​មហារីក​នោះ​ទេ ខណៈ​ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​ប្រឈម​ហានិភ័យ​មហារីក​ខ្ពស់ គឺ​មាន ៥០% វិវត្ត​ទៅ​ជា​ជំងឺ​មហារីក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សន សុភា កែសម្រួល​ចុងក្រោយ 28/01/2020
ត្រួតពិនិត្យដោយ ទូច សុខា
x