អ្នកផ្ទុក​វីរុសកូរ៉ូណាថ្មី​លើនាវាទេសចរណ៍ចូលចតនៅជប៉ុន​កើនឡើងដល់​២០​នាក់​

    អ្នកផ្ទុក​វីរុសកូរ៉ូណាថ្មី​លើនាវាទេសចរណ៍ចូលចតនៅជប៉ុន​កើនឡើងដល់​២០​នាក់​

    រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង ក្រោយ​នាវា​ទេសចរណ៍​យក្ស​ឈ្មោះ Diamond Princess ទើប​បាន​ចូល​ចត​កំពង់​ផែទីក្រុង Yokohama មាន​ភ្ញៀវ​ទេសចរ​តាម​នាវា​យក្ស​បាន​ឆ្លង​វីរុសកូរូ៉ណាថ្មី ក់ើន​ឡើង​ដល់​ជាង ២០នាក់។

    ការ​រក​ឃើញ​អ្នក​ផ្ទុកវីរុសកូរូ៉ណាថ្មីលើ​នាវា​ទេសចរណ៍​យក្ស​នេះ នាំ​ឲ្យ​អ្នក​ជំនាញ​សុខាភិបាល​ជប៉ុន បាន​ព្រមាន​ពលរដ្ឋ​ក្នុង​ទីក្រុង Yokohama ថា​អាចកាន់​តែ​ប្រឈម​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ ព្រោះ​ការ​ឆ្លង​លើ​នាវា គឺ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង ជាង​ការ​ឆ្លង​រាល​ដាល​លើ​រថភ្លើង ឬ​យន្ត​ហោះ​ទៅ​ទៀត។

    ​វីរុស​កូរ៉ូណាថ្មី​ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​វីរុស​មរណៈ ព្រោះ​វា​ងាយ​ឆ្លង​ខ្លាំង​បំផុត តាម​រយៈ​ការ​កណ្តាស់ និង​ក្អក នៅ​ពេល​យើង​កំពុង​នៅ​ក្បែរ​អ្នក​ផ្ទុក​វីរុស និង​ចេញ​រោគ​សញ្ញា ក្នុង​រយៈ​ចម្ងាយ ១​ម៉ែត្រ។

    អ្នក​ជំនាញ​ជប៉ុន​អះអាង​ថា លើ​យន្ត​ហោះ គឺ​ប្រឈម​ឆ្លង​ទាប​ជាង នាវា ព្រោះ​ដោយ​សារ​យន្ត​ហោះ មាន​ប្រព័ន្ធ​បន្សុទ្ធខ្យល់​ដែល​ផលិត​ឡើង​ដើម្បី​កំចាត់​មេរោគ និង​អតិសុខុមប្រាណ ឲ្យ​ធ្លាក់​ទៅ​លើ​ឥដ្ឋ តាម​រយៈ​ខ្យល់​បាញ់​ចុះ​មក​ក្រោយ កុំ​ឲ្យ​មេរោគ​ទាំង​នេះ អាច​ហើរ​ចូល​ផ្លូវ​ដង្ហើម​យើង​បាន។

    អត្ថបទ​ពាក់​ព័ន្ធ

    • ករណី​ថ្មីបំផុតទារកទើប​កើតបាន​៣០​ម៉ោងឆ្លងវីរុសកូរ៉ូណាថ្មី​នៅចិន​
    • អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មី​ជាង ​៧០០នាក់នៅចិន​ស្ម័គ្រចិត្ត​ធ្វើ​តេស្ត​ឱសថប្រឆាំងវីរុស
    • អ្នក​វិទ្យាសាស្រ្តចិន​រកឃើញ​ថ្នាំប្រឆាំងវីរុសកូរ៉ូណាថ្មីពីរ​បន្ថែមទៀត​

    លោក Yasuhiro Kanatani សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ Tokai University និង​ជា​អ្នក​ឯកទេស​សុខភាព​សាធារណៈ បាន​ព្រមាន​ថា អត្រា​ឆ្លង​វីរុស​លើ​អ្នក​ដំណើរ​ដែល​ជិះ​នាវា​ទេសចរណ៍​យក្ស​កាន់​តែ​ខ្ពស់ និង​ក្នុង​ចំនួន​ដ៏ច្រើន ព្រោះ​អ្នក​ដំណើរ​ទាំង​អស់ បាន​ចំណាយ​ពេល​វេលា​ច្រើន​ក្បែរ​គ្នា អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​នាវា។

    ក្រោយ​នាវា​យក្ស Diamond Princess ចូល​ចត​នៅ​កំពង់​ផែ​ Yokohama កាល​ពី​ព្រឹក​ថ្ងៃពុធ អ្នក​ជំនាញ​បាន​រក​ឃើញ​អ្នក​ដំណើរ​ជាង ១០​នាក់ មាន​ផ្ទុក​មេរោគ​ ខណៈ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ចំនួន​អ្នក​ឆ្លង​វីរុស ត្រូវ​គេ​រកឃើញ​ជាង ១០នាក់​បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វិរុស​ផ្លូវ​ដង្ហើម​ថ្មី​នៅ​ជប៉ុន គិត​ត្រឹម​ថ្ងៃ​ព្រហស្បត្តិ៍ មាន​ដល់​ទៅ ៤៥​នាក់ ខណៈ​អត្រា​ឆ្លង​ជុំវិញ​ពិភពលោក កើន​ឡើង​ដល់​ទៅ​ជាង ២៨ ០០០​ករណី ក្នុង​នោះ​ជិត ៦០០​នាក់​បាត់​បង់​ជីវិត។

    អត្ថបទ​ពាក់​ព័ន្ធ

    សម្រាប់​ពេល​នេះ ក្រៅ​ពី​អ្នក​ផ្ទុក​វីរុស ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ ៥៦​ផ្សេង​ទៀត ដែល​ធ្វើ​ដំណើរ​តាម​នាវា​យក្ស​ ក៏​ត្រូវ​គេ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ​រយៈ​ពេល ១៤​ថ្ងៃ ដើម្បី​តាម​ដាន​រោគ​សញ្ញា​វីរុស​ញូវកូរ៉ូណា​ឲ្យ​បាន​ច្បាស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម