គ្រូពេទ្យចិនចេញ​​ព្រមានពី​​វីរុសកូរ៉ូណាថ្មីដំបូងគេ​​ ស្លាប់ដោយ​វីរុសនេះហើយ

    គ្រូពេទ្យចិនចេញ​​ព្រមានពី​​វីរុសកូរ៉ូណាថ្មីដំបូងគេ​​ ស្លាប់ដោយ​វីរុសនេះហើយ

    ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​បាន​និយាយ​ថា​វេជ្ជបណ្ឌិត​ជន​ជាតិ​ចិន​ម្នាក់​ដែល​បាន​ព្យាយាម​ចេញ​ការ​ព្រមាន​ដំបូង​អំពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ថ្មី​​ស្លាប់​ហើយ ​ដោយ​សារ​ការ​ឆ្លង​វីរុស​នេះ​។

    លោក​វេជ្ជបណ្ឌិត Li wenliang ​វ័យ ៣៤​ឆ្នាំ ​បម្រើការ​ជាវេជ្ជបណ្ឌិត​ចក្ខុសាស្ត្រ នៅ​មន្ទីរ​ពេទ្យ​ធំ​ក្នុង​ក្រុង​វូហាន (Wuhan central Hosptial) បាន​ចេញ​ការ​ព្រមាន​ពី​ការ​ផ្ទុះវីរុសកូរ៉ូណាថ្មីនេះ ទៅ​ក្រុម​គ្រូពេទ្យតាំង​ពី​ថ្ងៃ​ទី៣០ ​ខែ​ធ្នូ​ឆ្នាំ ២០១៩​មក​ម្លេះ ប៉ុន្តែ​លោក​បែរ​ជា​ត្រូវ​ប៉ូលីស​ចិន​ប្រាប់ឲ្យ​​ឈប់ទៅ​វិញ ក៏​ព្រោះ​តែ​អាជ្ញាធរ​ចង់​ខ្ទប់​ព័ត៌មាន​នេះ កុំ​ឲ្យ​​ខ្ចរខ្ចាយ។

    ប្រភព​ខាងលើ​បន្តថាដំបូង​ឡើយ​លោក​វេជ្ជបណ្ឌិត​រូប​នេះ បាន​សម្គាល់​ករណីចំនួន​៧​នៃ​វីរុស​ ដែល​មើល​ទៅ​ដូច​នឹង​ជំងឺ SARS ដែល​ផ្ទុះកាល​ពី​ឆ្នាំ ២០០៣។ រួច​លោក​ក៏​បាន​ផ្ញើ​សារ​ទៅកាន់​មិត្ត​រួម​ការងារ​របស់​លោក​ដើម្បី​ឲ្យ​ស្លៀក​សំលៀក​បំពាក់​ការពារ​នឹង​ជំងឺ​ឆ្លង ប៉ុន្តែ នា​ព្រឹក​ឡើង​លោក​ត្រូវ​បាន​កោះហៅ​នឹង​ព្រមាន​ពី សំណាក់​អាជ្ញាធរ​ក្រុង​វូហាន ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅ​វិញ។

    គួរ​បញ្ជាក់​ថា​លោក​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៨​នាក់​ដែល​ទទួល​ការ​ព្រមាន​នេះពី​អាជ្ញាធរ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ជំងឺ​នេះ​រាល​ដាល​ខ្លាំងទៅខាង​អាជ្ញាធរក៏​បាន​សូម​ទោស​លោក​វិញ។

    យោង​តាម​បណ្ដាញ​សង្គម Weibo របស់​លោក បាន​រៀប​រាប់​ថា លោក​បាន​ចេញ​រោគ​សញ្ញា​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​មករា ហើយ​ពីរ​ថ្ងៃក្រោយ​មក​លោក​ក៏​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​រហូត​ត្រូវ​សម្រាក​ពេទ្យ។ លោក​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​នេះ​នៅ​ថ្ងៃទី ៣០​ខែ​មករា​នេះ។

    បើ​តាម​អ្នកជំនាញ​ខាងវេជ្ជសាស្រ្ត​អ្នក​ជំងឺ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​វីរុស​កូរ៉ូណាថ្មី​នេះ ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ចំណាស់​ចាប់ពី​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ ឬ​មាន​បញ្ហា​សុខភាពផ្សេង​ៗ ប៉ុន្តែ​គេ​នៅ​មិន​ដឹង​ពី​ប្រវត្តិ​បញ្ហា​របស់​លោក​វេជ្ជបណ្ឌិត​នេះនៅ​ឡើយ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម