តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អង់គ្លេសនឹងផ្ដើម​ធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ

    អង់គ្លេសនឹងផ្ដើម​ធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ

    រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​គ្រោង​នឹង​ធ្វើតេស្ដ​រក​វីរុស COVID-19 លើ​​ប្រជា​ជន​២០ ០០០​គ្រួសារ​នៅ​សប្តាហ៍​​ក្រោយ​នេះ​ដើម្បី​ដឹង​ថា​តើ​វីរុស​បាន​ឆ្លង​ដល់​តំបន់​ណា​ខ្លះ​ទូទាំង​ប្រទេស។

    លោក Matt Hancock មន្ត្រី​សុខាភិបាល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី២២ ខែ​មេសា​ថា​ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​យល់​ពី​ការ​ឆ្លង​នៃ​វីរុស​នេះ​កាន់​តែ​ច្បាស់។

    សរុប​រួម​មក​មាន​២០ ០០០​គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេសចូលរួម​ក្នុង​ការ​សិក្សា​សាកល្បង​នេះ​ ហើយ​ចំនួន​នេះនឹង​ឡើង​​រហូតដល់​៣០០ ០០០គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល​១២ខែ​បន្ទាប់ទៀត។

    អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ

    អ្នក​ចូលរួម​នឹង​ផ្តល់​នូវ​សំណាក​​យក​ចេញ​ពី​ច្រមុះ និង​បំពង់ក​ដោយ​ខ្លួនឯង​សម្រាប់​៥សប្ដាហ៍​ដំបូង​ដែល​នឹង​បង្ហាញ​ថា​អ្នក​ទាំង​នោះ​​មាន​វីរុស​ឬ​យ៉ាង​ណា និងបន្ត​ផ្តល់​ជា​រៀងរាល់ខែ​វិញ​សម្រាប់ឆ្នាំ​បន្ទាប់។

    មនុស្ស​ពេញវ័យ​ប្រហែល១ ០០០​គ្រួសារ​នឹង​ផ្តល់​សំណាក​ឈាម​ដើម្បី​ដឹង​ថា​ពួកគេ​មាន​អង់ទីករ​ឬអត់​ក្រោយ​ពី​ការ​ឆ្លង​វីរុស​ COVID-19 ពីមុនមក​។ តេស្ដ​ទាំង​នេះ​នឹង​ត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន​ទិន្និន័យ​សុខាភិបាល​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​សហការ​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ពីមុន និង​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​អង់គ្លេស។

    គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស COVID-19ចំនួន ១៣៣ ៤៩៥ករណី ក្នុងនោះ​អ្នកជា​សះស្បើយ ៦៨៣នាក់ និង​អ្នក​ស្លាប់ ១៨ ១០០នាក់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.channelnewsasia.com/news/world/uk-test-prevalence-covid-19-coronavirus-general-population-12668912

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 23/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: