សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ចំណេះដឹងទូទៅ

៥ សំណួរ មាន​អ្នក​សួរញឹកញាប់ទាក់ទងនឹងការចាក់វ៉ាក់សំាង

ដោយសារវ៉ាក់សាំងមានច្រើនប្រភេទ និងវ៉ាក់សាំងមួយចំនួនត្រូវការចាក់​ច្រើនដូស ហើយអាចមានផលរំខានទៀត​ ឧទាហរណ៍ វ៉ាក់សំាងកូវីដ-១៩ ក្រោយពេលចាក់ទៅអាចបណ្តាលឱ្យយើងក្តៅខ្លួន ឈឺ​ខ្លួន ឈឺសាច់ដុំជាដើម ដូច្នេះទើបមានចង្ងល់ទាក់ទងនឹងការចាក់វ៉ាក់សាំងជាច្រើន។ តើចង្ងល់​ដែល​សួរញឹកញាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមានអ្វីខ្លះ? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់​ពិគ្រោះ និងព្យាបាលជំងឺ​មេត្តា​សំណង់ ១២ បានបកស្រាយពី​ចម្ងល់ទាំង​ ៥ ដែលត្រូវបាន​សួរញឹកញាប់​ទាក់ទង​នឹងការ​ចាក់​វ៉ាក់សាំងដូចខាងក្រោម​៖ ១. ដើម្បីការពារផលរំខាន យើងអាចញុំាថ្នាំបំបាត់ការឈឺចាប់មុនពេល ឬបន្ទាប់ពីចាក់វ៉ាក់សាំង​ភ្លាម​បានអត់? យើងមិនចាំបាច់ញុំាថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំងទេ ហើយក្រោយពេលចាក់ហើយ បើអត់មានក្តៅខ្លួន ឈឺខ្លួន ឬឈឺកន្លែងចាក់វ៉ាក់សាំងទេ យើងក៏មិនចាំបាច់​ញុំាថ្នាំ​បំបាត់ការឈឺ​ចាប់​ដែរ ចាំមានក្តៅខ្លួន ឬធ្វើទុក្ខអី ចាំញុំា។ ២. មុន និងក្រោយចាក់វ៉ាក់សាំង យើងគួរធ្វើអ្វីខ្លះ? មុន និងក្រោយពេលចាក់វ៉ាក់សាំងមួយសប្តាហ៍ យើងគួរថែសុខភាពយើងឱ្យបានល្អដូចជា សម្រាក​ឱ្យបានគ្រប់គ្រាន់ ញុំាឱ្យបានគ្រប់គ្រាន់ តមអាហារជូរ ហឹរ ​ផ្អាប់ និង​គ្រឿង​ស្រវឹងជាដើម​ដើម្បីឱ្យ​សុខភាព​យើងល្អ ហើយប្រព័ន្ធភាពសុំារឹងមុំា។ នៅពេលចាក់វ៉ាក់សាំងប្រព័ន្ធ​ភាព​សុំា​យើងអាចឆ្លើយតបនឹងវ៉ាក់សាំងបានល្អ ឆាប់បង្កើតអង់ទីករ និងបណ្តុះអង់ទីករបានខ្លាំង និង​ច្រើន។ ៣. ចុះបើឈឺអត់ស្រួលខ្លួន ឬមករដូវអាចចាក់វ៉ាក់សាំងបានអត់? ជាទូទៅ យើងត្រូវគិតតាមភាពចាំបាច់ ឬមិនចាំបាច់ ហើយត្រូវការចាក់​បន្ទាន់អត់? បើថាវ៉ាក់សាំង​ហ្នឹង​ចាំបាច់ត្រូវចាក់ ទោះយើងមករដូវ អត់ស្រួលខ្លួន ឬក្តៅខ្លួនតិចតួចក៏យើងអាចចាក់បានដែរ […]


ចំណេះដឹងទូទៅ

មហាសេដ្ឋីផ្នែកវេជ្ជសាស្រ្ត មានជាងគេក្នុងឆ្នាំ២០២២ ជាជនជាតិឥណ្ឌា

លោក Cyrus Poonawalla ជា​ស្ថាបនិក​នៃ​វិទ្យាស្ថានSerum នៅ​ប្រទេស​ឥណ្ឌា​ ជាមនុស្ស​មានទ្រព្យ​ច្រើន​​​ជាង​គេ​បំផុត​ក្នុង​វិស័យ​វេជ្ជសាស្រ្ត គិត​​ក្នុង​ឆ្នាំ​២០២២​នេះ។​ លោក​​មាន​ទ្រព្យ​សម្បត្តិ​​រហូត​ដល់​ទៅ​២៦​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក Poonawalla ជា​អ្នក​ដែល​មាន​បំផុត​ទី៤ ​របស់​ប្រទេស​ឥណ្ឌា ដោយ​គាត់​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​ចំនួន​៤១​ភាគរយ​ កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​ការ​ផលិត​វ៉ាក់សាំង​កូវីដ-១៩។ នៅ​ក្នុង​ឆ្នាំ​១៩៦៦ បុរស​វ័យ​ជាង​៨០​ឆ្នាំ​រូបនេះ ​បាន​បង្កើត​វិទ្យាស្ថាន​Serum ហើយ​បាន​រីក​ចម្រើន​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ ដោយ​ផលិត​វ៉ាក់សាំង​បាន​ជាង​១,៥​ពាន់​លាន​ដូស សម្រាប់​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រឹល​ ជំងឺ​ស្វិត​ដៃ​ជើង​ និង​ជំងឺ​គ្រុន​ផ្ដាសាយ​​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!   អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ អំឡុង​ពេល​ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ពាណិជ្ជកម្ម ​Brihan Maharashtra (BMCC) នៅ​ក្នុង​ឆ្នាំ​១៩៦៦ លោក​បាន​បង្កើត​មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​ឈ្មោះ​ថា Sharad Pawar ​ដែល​ជា​អ្នក​នយោបាយ​ឥណ្ឌា​ដ៏​ល្បី​ឈ្មោះ និង​​ជា​រដ្ឋមន្ត្រី​នៃ Maharashtra ​ចំនួន​៣​អាណត្តិ​ថែម​ទៀត​ផង​។ ចំណុចសំខាន់ លោកCyrus […]


ចំណេះដឹងទូទៅ

ដឹង​អត់​ថា រមាស់​រន្ធ​​គូទ​បណ្ដាល​មក​ពី​កត្តា​​អ្វី​ខ្លះ? ដោះស្រាយ​បែប​ណា​?​

ជា​ទូទៅ អាការៈ​រមាស់​រន្ធ​គូទ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ និង​ចេះ​តែ​ចង់​អេះ​មិន​ឈប់​។ ​ពិត​ណាស់​ ទោះ​បី​ជា​អាការៈ​នេះ អាច​បណ្ដាល​មក​ពី​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​លាមក​ក៏​ពិត​មែន​ ប៉ុន្តែ​​​ក៏​បន្សល់​ការ​រលាក​នៃ​បរិវេណ​នោះ​ដូច​គ្នា ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ក្រហាយ​ និង​ឈឺ​ចាប់​ថែម​ទៀត​ផង​។ រោគសញ្ញា​នៃ​ការ​រមាស់​រន្ធ​គូទ​ ជាក់​ស្ដែង​ ប្រសិនបើ​រន្ធ​គូទ​​មាន​សំណើម​ សម្ពាធ ឬ​នៅ​ពេល​ដែល​យើង​អង្គុយ​ចុះ​​ ​កម្រិត​នៃ​​ភាព​​រមាស់​នៅ​ត្រង់​បរិវេណ​រន្ធ​គូទ​​ ​នឹង​​កើន​ឡើង​ទ្វេ​ដង។ គ្នា​យើង​ខ្លះ​អាច​​មាន​រោគសញ្ញា​​ទាក់ទង​នឹង​រមាស់​រន្ធ​គូទ ដូច​ខាង​ក្រោម​៖ លាមក​មាន​ឈាម ​ហូរ​ឈាម​នៅ​ត្រង់​រន្ធ​គូទ​ រមាស់​លិង្គ​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​​​​​​មូលហេតុ​បង្ក​នៃ​ការ​រមាស់​រន្ធ​គូទ​ សារធាតុ​គីមី​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ ដូចជា​​នៅ​ក្នុង​គ្រឿង​ទេស និង​​ម្ទេស​ប្លោក ការ​រលាក​​ដោយ​សារ​​សំណើម​នៅ​ក្នុង​រន្ធ​គូទ ដែល​បណ្ដាល​មក​ពី​លាមក​រាវ​ រាករូស សំណើម​បង្កើន​លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ​នៅ​រន្ធ​គូទ ជា​ពិសេស​មេរោគ​ផ្សិត​​​ចំពោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ ​ឬ​ជំងឺ​អេដស៍​ ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​ និង​ការ​រលាក​រន្ធ​គូទ​ដូច​គ្នា​ ជំងឺ​ស្បែក​Psoriasis នៅ​ក្នុង​ករណី​កម្រ​ខ្លះ ដុំ​សាច់​នៃ​រន្ធ​គូទ​ (មហារីក​រន្ធ​គូទ​) ក៏​អាច​ជា​មូលហេតុ​នេះ​ការ​រមាស់​នេះ​ដែរ​ ពពួក​ប៉ារ៉ាស៊ីត​ (Pinworms) ជំងឺ​ឫស​ដូង​បាត ​ការ​រលាត់​ស្បែក​​រន្ធ​គូទ​ និង​ ការ​ដុះ​សាច់​មិន​​ប្រក្រតី​នៃ​ស្បែក​រន្ធ​គូទ​ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក […]


ចំណេះដឹងទូទៅ

មតិនានា​ពីការចាក់ថ្នាំបង្ការឬវ៉ាក់សាំងនៅកម្ពុជា

យោង​តាម​ការ​ស្ទង់​មតិ​របស់​Hello Health Group ទាក់ទិន​ទៅ​នឹង​ការ​ចាក់​ថ្នាំ​បង្ការ​​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​​ប្រទេស​ចំនួន​​៨ រួម​មាន​ប្រទេស​ឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា វៀតណាម​ ម៉ាឡេស៊ី តៃវ៉ាន់ និង​ប្រទេស​ថៃ ដែល​​មាន​​រយៈពេល​ជិត​២​សប្ដាហ៍​ យើង​បាន​ទទួល​ការ​ចូលរួម​​​ពី​​មិត្ត​អ្នក​អាន​ចំនួន​ជាង​២​ពាន់​នាក់ ដែល​ក្នុង​នោះ​ មាន​មតិ​ផ្សេង​ៗ​ពី​គ្នា​ជុំវិញ​ការ​ចាក់​ថ្នាំ​បង្ការ​នេះ​​។ តើ​​មាន​កត្តា​អ្វី​ខ្លះ​បាន​ជា​គ្នា​យើង​មួយ​ចំនួន​ជ្រើសរើស​ចាក់​ថ្នាំ​បង្ការ​ ស្រប​ពេល​ដែល​​អ្នក​ខ្លះ​ទៀត​​មិន​អើពើ​​នឹង​រឿង​នេះ​ទៅ​វិញ​? មូលហេតុ​សំខាន់​ៗ​បី​​​យ៉ាង​ដែល​ធ្វើ​ឲ្យ​យើង​​ជ្រើសរើស​ចាក់​ថ្នាំ​បង្ការ​ ​​តាម​ទិន្នន័យ​នៃ​ការ​ស្ទង់​មតិ​​បាន​បង្ហាញ​ថា​ អ្នក​ចូលរួម​ចំនួន​១១៨​នាក់​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​យើង​ ​ទទួល​យក​ការ​ចាក់​ថ្នាំ​បង្ការ​គឺ​ដោយ​សារ​តែ​ហេតុផល​ចម្បង​៣​យ៉ាង​​គឺ​​ ថ្នាំ​បង្ការ​អាច​ការពារ​យើង​ពី​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​ ក៏​ដូចជា​កាត់បន្ថយ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​។ ស្រដៀង​គ្នា​នេះ​ដែរ​ មូលហេតុ​ដែល​អ្នក​ចូលរួម​​មក​ពី​​ប្រទេស​​ថៃ​​ជ្រើសរើស​ចាក់​ថ្នាំ​បង្ការ​ គឺ​ដើម្បី​​​ការពារ​អ្នក​ដែល​​ងាយ​រង​គ្រោះ កាត់​បន្ថយ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ និង​ការពារ​ខ្លួន​ពី​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​យើង​មិន​ចាក់​ថ្នាំ​បង្ការ​ ជាក់​ស្ដែង​ មាន​ហេតុផល​ខុស​ៗ​គ្នា​ ដែល​​ជំរុញ​ឲ្យ​គ្នា​យើង​ខ្លះ​​ជ្រើសរើស​មិន​ចាក់​ថ្នាំ​បង្ការ​ ដោយ​អ្នក​ខ្លះ​​ខ្លាច​ថា​ ​ថ្នាំ​បង្ការ​អាច​មាន​ផល​ប៉ះពាល់​ ​និង​មិន​មាន​សុវត្ថិភាព​ ខណៈ​ពេល​ដែល​គ្នា​យើង​ខ្លះ​ទៀត​​ខ្លាច​ម្ជុល​ គិត​ថា​ថ្នាំ​បង្ការ​មាន​តម្លៃ​ថ្លៃ ឬ​​គ្មាន​អត្ថប្រយោជន៍​​ជា​ដើម​។ បើ​ក្រឡេក​មក​មើល​តួលេខ​នៃ​អ្នក​ចូលរួម​ការ​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​បាន​​ឲ្យ​ដឹង​ថា ​មាន​​អ្នក​ចូលរួម​​ចំនួន​​៤៦%​​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​បង្ការ​ ៤២​%​ខ្លាច​ម្ជុល​ និង​៣៣%​គិត​ថា​ថ្នាំ​បង្ការ​​ពុំ​ផ្ដល់​អត្ថប្រយោជន៍​​ឡើយ​​។ [embed-health-tool-vaccination-tool] ​ថ្នាំ​បង្ការ​ជំងឺ​ទាំង​១១​មុខ សម្រាប់​ចាក់​ឲ្យ​កូន​ក្មេង​ពី​ពេល​កើត​ដល់​អាយុ​២​ឆ្នាំ​ មក​​ទល់​​ពេល​​នេះ​​កម្មវិធី​​ជាតិ​​ផ្តល់​​ថ្នាំ​​បង្ការ​ នៃ​​ក្រសួង​​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ​ចំនួន ១១ មុខ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ […]


ចំណេះដឹងទូទៅ

វ៉ាក់សាំងសំខាន់ៗគ្រប់គ្នា​គួរដឹង បើអាចគួរចាក់ឲ្យគ្រប់

យើងដឹងហើយថា វ៉ាក់សាំងថ្នាក់ជាតិសម្រាប់ទារកទើបកើតរហូតដល់អាយុ ១ ខួបកន្លះមានដូចជា វ៉ាក់សាំងរលាកថ្លើម B របេង គ្រុនស្វិតដៃ​ជើង ខាន់ស្លាក់ តេតាណូស រលាកសួត រលាក​ស្រោមខួរ កញ្រ្ជិល និងស្អួច។ ចុះវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់មានអ្វីខ្លះ? ត្រូវ​ចាក់​​ប៉ុន្មានដង? ហើយមានប្រសិទ្ធិភាពយូរប៉ុនណា? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹង​ថា វ៉ាក់សាំង​សំខាន់​ៗ​សម្រាប់​មនុស្សពេញវ័យ និងមនុស្សវ័យ​ចំណាស់​រួមមាន៖ ១. វ៉ាក់សាំងតេតាណូស ចំពោះវ៉ាក់សាំងតេតាណូស យើងត្រូវចាក់ ៥ ដង ហើយត្រូវចាក់រំលឹក ១០ ឆ្នាំម្តង។ ខាងក្រោមនេះ​ជាកាលវិភាគនៃការវ៉ាក់សាំងតេតាណូស៖ ចាក់លើកទី ១៖ ចាប់ពីអាយុ ១៥ ឆ្នាំ ចាក់លើកទី ២៖ យ៉ាងតិច ១ ខែបន្ទាប់ពីចាក់លើកទី ១ ចាក់លើកទី ៣៖ យ៉ាងតិច ៦ ខែបន្ទាប់ពីចាក់លើកទី ២ ចាក់លើកទី ៤៖ យ៉ាងតិច ១ ឆ្នាំបន្ទាប់ពីចាក់លើកទី ៣ […]


ចំណេះដឹងទូទៅ

ជំងឺថ្លើមចម្លែក​មួយកើតលើកុមារ អាចបណ្តាលឲ្យខូចសរីរាង្គតែម្តង

មន្ត្រី​សុខាភិបាល​នៅ​ក្នុង​ប្រទេស​​មួយ​ចំនួន​កំពុង​បើក​ការ​ស៊ើបអង្កេត​​លើ​ករណី​​ចម្លែក​នៃ​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​លើ​កុមារ​ និង​យល់​ថា​ជំងឺ​នេះ អាច​ទាក់ទង​នឹង​ប្រភេទ​វីរុស​​នៃ​ជំងឺ​ផ្ដាសាយ។ ចក្រភព​អង់គ្លេស​បាន​នឹង​កំពុង​ស៊ើបអង្កេត​លើ​ករណី​​ចំនួន​៧៤ ចំពោះ​កុមារ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ។ ករណី​ស្រដៀង​គ្នា​នេះ​ដែរ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​អៀរឡង់​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភ្លាម​ៗ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​កុមារ​​ដែល​ឆ្លង​ជំងឺ​​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​​វីរុស​ធម្មតា​ដែល​កើត​លើ​អ្នក​ជំងឺ​រលាក​ថ្លើម​ឡើយ នេះ​មាន​ន័យ​ថា​មូលហេតុ​បង្ក​នៃ​ជំងឺ​ថ្លើម​មួយ​នេះ ​​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​កុមារ​មួយ​ចំនួន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ថ្លើម​ លោក Graham Cooke សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​ឆ្លង​នៅ​មហាវិទ្យាល័យ​ Imperial College London ​បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ថ្លើម​កម្រិត​ស្រាល​កើត​ឡើង​ជា​ទូទៅ​ចំពោះ​កុមារ ប៉ុន្តែ​អ្វី​ដែល​​លោក​​បាន​ឃើញ​នៅ​ពេល​នេះ គឺ​មាន​ភាព​ខុស​គ្នា​។ លោក​បាន​បន្ថែម​ថា កុមារ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​មួយ​ចំនួន​ ត្រូវ​ការ​ការ​ថែទាំ​ពី​អ្នក​ឯកទេស​នៅ​ផ្នែក​ជំងឺ​ថ្លើម​ និង​មួយ​ចំនួន​ទៀត​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ថ្លើម​តែ​ម្ដង​។ [embed-health-tool-due-date] រោគសញ្ញា​​មិន​គួរ​​មើល​រំលង​ ពិត​ណាស់​ ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​បំបែក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ចូល​ទៅ​ក្នុង​រាងកាយ​ ជា​តម្រង​​ឈាម​ និង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​។ យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កុមារ​ឆ្លង​ជំងឺ​ថ្លើម​ដ៏​ចម្លែក​​នេះ កុមារ​​នឹង​មាន​រោគសញ្ញា​ដូច​ជា​៖ ជំងឺ​ខាន់​លឿង​ រាករូស និង​ ឈឺ​ពោះ​ វីរុស​ចម្លែក​នេះ​មិន​ស្ថិត​ក្នុង​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​បាន​ច្រាន​ចោល​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E ដែល​ជា​​ទូទៅ​បង្ក​ឲ្យ​មាន​ជំងឺ​ប្រភេទ​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មន្ត្រី​ជំនាញ​​បាន​កត់សម្គាល់​ថា​ មាន​ការ​រាលដាល​ថ្មី​ៗ​នៃ​ពពួកវីរុស​Adenoviruses ដែល​ជាប់​ទាក់ទង​នឹង​រោគសញ្ញា​​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ដូចជា​ គ្រុន​ក្ដៅ ឈឺ​ក និង​ភ្នែក​ក្រហម​ ហើយ​ជំងឺ​នេះ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​ថ្លើម​ដែល​កើត​លើ​កុមារ​ ជា​ពិសេស​​ចំពោះ​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​។ អត្ថបទគួរអាន៖ ហេតុផល ៤ […]


ចំណេះដឹងទូទៅ

បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

​កត្តា​បរិស្ថាន​ដូចជា​ ​ការ​បំពុល​ បម្រែបម្រួល​អាកាសធាតុ​ ការ​ឡើង​កម្ដៅ​ផែនដី ព្រម​ទាំង​ការ​​ថយ​ចុះ​ស្រទាប់​អូហ្សូន​ ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​យ៉ាង​ខ្លាំង​។ ពិត​ណាស់​ វិបត្តិ​អាកាសធាតុ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស តួ​យ៉ាង​ដូចជា​​បញ្ហា​រលក​កម្ដៅ​​ គ្រោះ​រាំងស្ងួត និង​ខ្យល់​ព្យុះ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន​ និង​ឆក់​យក​ជីវិត​មនុស្ស​ថែម​ទៀត​ផង​។ កត្តា​បរិស្ថាន​ អាច​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​អ្វី​ខ្លះ​? ​ជាក់​ស្ដែង សីតុណ្ហភាព​​ក្ដៅ​ខ្លាំង អាច​បង្កើន​កំហាប់​អូហ្សូន​​ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី និង​​អាច​បំផ្លាញ​ជាលិកា​សួត​ ក៏​ដូចជា​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ហឺត និង​អ្នក​ជំងឺ​សួត​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​បំពុល​បរិស្ថាន និង​កាកសំណល់​ឧស្សាហកម្ម​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ ដូចជា​ ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ​រលាក​ទង​សួត រលាក​ច្រមុះ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កណ្ដាស់​ ក្អក ហត់ ជំងឺ​រលាក​សន្លាក់​ គ្រុន​ចាញ់​ ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​​ប្រភេទ​ជំងឺ​​មហារីក​មួយ​ចំនួនទៀត​​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​យើង​អាច​រក្សា​បរិស្ថាន​ស្អាត​ និង​រស់នៅ​យូរ​អង្វែង​ដោយ​វិធី​ណា​ខ្លះ​? វិធីសាស្ត្រ​ងាយ​ៗ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​ប្រចាំ​ថ្ងៃ​​ចំពោះ​បរិស្ថាន មាន​ដូចជា៖ កាត់បន្ថយ​ការ​ប្រើប្រាស់​ក្រដាស កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ ចោល​សំរាម​ក្នុង​ធុង​​ ការ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ល្អ​​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ និង​រស់នៅ​យូរ​អង្វែង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​តូច​តាច​មួយ​ចំនួន​​ប្រចាំ​ថ្ងៃ​ […]


ចំណេះដឹងទូទៅ

តិចអត់ជឿ! សើចច្រើនរាល់ថ្ងៃ ជួយដល់សុខភាពបានច្រើនយ៉ាង

គ្នា​យើង​ប្រហែល​ជា​ធ្លាប់​ឮហើយ​ថា សើច​ច្រើន​ផ្ដល់​អត្ថប្រយោជន៍​​ដ៏​លើសលប់​ចំពោះ​​រាងកាយ។ មិន​ត្រឹម​តែ​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​​ ការ​សើច​ក៏​ផ្ដល់​ផល​វិជ្ជមាន​​ជា​ច្រើន​ទៀត​ ដែល​រួម​មាន​៖ បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ ជា​រនាំង​ការពារ​ប្រឆាំង​​នឹង​មេរោគ​ដែល​ចូល​តាម​ផ្លូវ​ដង្ហើម​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា នៅ​ពេល​ដែល​យើង​សើច​១០០​ដង វា​ស្មើ​នឹង​ការ​ជិះ​កង់​ហាត់​ប្រាណ​ចំនួន​១៥​នាទី សម្ពាធ​ឈាម​ថយ​ចុះ និង​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ បង្កើត​បរិយាកាស​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ ពិត​ណាស់​ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​អាច​អភិវឌ្ឍ​ភាព​កំប្លុកកំប្លែង​របស់​យើង​បាន​ និង​ដើម្បី​ឲ្យ​យើង​សើច​កាន់​តែ​ច្រើន​នៅ​ក្នុង​ជីវិត៖ ១. ចាប់ផ្ដើម​ជាមួយ​នឹង​ស្នាម​ញញឹម​ ​​​​ការ​សិក្សា​មួយ​ចំនួន​​បាន​បង្ហាញ​ថា ស្នាម​ញញឹម​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​ Endorphins ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ និង​មាន​ភាព​រីករាយ​​​កាន់​តែ​ច្រើន​ឡើង​។ ប្រសិនបើ​យើង​មាន​ស្នាម​ញញឹម​ យើង​អាច​នឹង​សើច​ចេញ​មក​​កាន់​តែ​ងាយ​ស្រួល​ ហើយ​បញ្ហា​ស្រ្តេស​នឹង​រលាយ​បាត់​ទៅ​​ដោយ​មិន​ដឹង​ខ្លួន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ២. សើច​ជាមួយ​នឹង​មិត្តភក្ដិ ​ការ​ចំណាយ​ពេល​ញ៉ាំ​អី ក៏​ដូចជា​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ អាច​​​បង្កើន​ភាព​រីករាយ​ និង​ធ្វើ​ឲ្យ​យើង​សើច​កាន់​តែ​ច្រើន​ទ្វេដង។ ដូច​នេះ​ហើយ​ គ្នា​យើង​គួរ​ចំណាយ​ពេល​ខ្លះ​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មិត្តភក្ដិ។ ៣. សើច​រាល់​ថ្ងៃ​ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គួរ​​ឧស្សាហ៍​អាន​សៀវភៅ​សំណើច​ ឬ​ខ្សែ​ភាព​យន្ត​កំប្លែង ដែល​ធ្វើ​ឲ្យ​យើង​បំភ្លេច​ទុក​កង្វល់​ និង​​សើច​ជា​រៀង​រាល់​ថ្ងៃ​។ អត្ថបទគួរអាន៖ ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស? ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត តើ​មក​ពី​អ្វី? ៤. រីករាយ​ជាមួយ​នឹង​បច្ចុប្បន្ន ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ណា​ក្ដី​ យើង​គួរ​តែ​ស្វែង​រក​ឱកាស​មួយ​ក្នុង​ការ​សើច​ចេញ​មក​។ ការ​រម្ងាប់​ចិត្ត​ខឹង​ ព្យាយាម​គិត​វិជ្ជមាន​ និង​រក​​នឹក​​ពេលវេលា​សប្បាយ​ៗ […]


ព័ត៌មាន

អ្នកជំងឺដែលប្ដូរដាក់បេះដូងជ្រូកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទទួលមរណៈភាព

លោក David Bennett វ័យ៥៧ឆ្នាំ ដែលទទួលបានការវះកាត់ផ្លាស់ប្ដូរ បេះដូងជ្រូកលើកដំបូង កាលពី ខែមករា កន្លងទៅ បានទទួលមរណៈភាព កាលពីថ្ងៃអង្គារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងរដ្ឋ Maryland សហរដ្ឋ​អាមេរិក។ លោក វេជ្ជបណ្ឌិត ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការ ការវះកាត់មួយនេះ មិនទាន់​បាន​បក​​ស្រាយ​បង្ហាញ​នូវ​ព័ត៌មានលម្អិត ឲ្យដឹងច្បាស់ជុំវិញការស្លាប់របស់លោក David Bennett ទេ ថា​បណ្ដាល ពី​បញ្ហា​អ្វីឲ្យ​ប្រា​កដ អាចបណ្ដាលមកពីជំងឺ ឬ ហានិភ័យនៃការវះកាត់ឬក៏យ៉ាងណា ដោយលោកគ្រាន់តែបង្ហើបថា អាការៈ​នៃ​​​​លក្ខខ័ណ​សុខភាពរបស់​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល​ធ្វើ​ទុក្ខយ៉ាប់​យឺន​​ខុសពីធម្មតា ប៉ុន្មានថ្ងៃ​ក្រោយ​មកនេះ​។ អត្ថបទគួរអាន៖ ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស? ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត តើ​មក​ពី​អ្វី? លោក Bennett គឺជាបេក្ខជនដំបូងបង្អស់លើលោក ដែលទទួលយកការសម្រេចចិត្ដចុងក្រោយ សាកល្បង បទពិសោធន៍​ថ្មី​នៃការវះ ផ្លាស់ប្ដូរ បេះដូងជូ្រកមកមនុស្ស។ ដោយហេតុព្រោះថា លោក មានជំងឺ​កំដៅ​ប្រែ​ប្រួល​​ក្នុង​បេះដូងយ៉ាងធ្ងន់ធ្ងរមិនអាចព្យាលបាន ម្យ៉ាងវិញទៀតលោក ក៏មិនមាន​សិទ្ធិ​គ្រប់​គ្រាន់ ដើម្បី​​ទទួលបានការវះកាត់ផ្លាស់ប្ដូរបេះដូងមនុស្សនោះទេ។ […]


ចំណេះដឹងទូទៅ

Laughing gas ក្មេងជំទង់ខ្លះនិយម​ប្រើ​ដើម្បី​សប្បាយ តើ​ជាអ្វីឲ្យពិតប្រាកដ?

សម័យ​នេះ ក្មេងៗ​វ័យ​ជំទង់​មួយ​ចំនួន​អាច​ទទួល​រង​សម្ពាធ​ច្រើន​ទៅ​លើ​ផ្លូវ​អារម្មណ៍ ដែល​អាច​បណ្ដាល​មក​ពី​ការងារ កិច្ចការ​សាលា គ្រួសារ ឬ​សូម្បី​តែ​បណ្ដាញ​សង្គម។ ដូច​គ្នា​ដែរ ក្មេង​ៗ​សម័យ​នេះមួយ​ចំនួន​ក៏​​ចូលចិត្ត​សប្បាយ​ជាមួយ​គ្រឿង​ស្រវឹង ឬ​ប្រើប្រាស់​សារធាតុ​ជួយ​បន្ធូរ​អារម្មណ៍​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូច Laughing Gas ជាដើម។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អ្វី​ទៅ​ជា Laughing Gas? Laughing Gas ឬ Hippy Crack ឬ Nitro Oxide ជា​ឧស្ម័ន​គ្មាន​ពណ៌ ដែល​ជាទូទៅ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​រំងាប់​អារម្មណ៍ និង​បំបាត់​ការ​ឈឺចាប់​ទៅ​លើ​អ្នក​ជំងឺ ពិសេស​ប្រើ​ប្រាស់​នៅ​ក្នុង​ទន្តពេទ្យ ឬ​ស្ត្រី​ជិត​សម្រាល​កូន ប៉ុន្តែ​ឧស្ម័ន​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ឲ្យ​មាន​អារម្មណ៍​សឺៗ ដូច​ស្រវឹង ឬ​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយ​មួយ​រយៈ​ពេល​ខ្លី។ បើ​និយាយ​ទៅ Laughing Gas ប្រៀប​បាន​ទៅ​នឹង​ថ្នាំ​សណ្ដំ​មួយ ហើយ​វា​ក៏​កំពុង​តែ​ពេញ​និយម​នៅ​ក្នុង​ចំណោម​ក្មេងៗ​វ័យ​ជំទង់​ផង​ដែរ ពិសេស​ក្មេងៗ​និយម​ចូល​ក្លឹប​កម្សាន្ត ឬ​បារ។ Laughing Gas ដែល​ប្រើ​ដើម្បី​សប្បាយ​ខុស​វេជ្ជបញ្ជា​ពេទ្យ ភាគ​ច្រើន​គឺ​ដាក់​នៅ​ក្នុង​ប៉ោងៗ រួច​យើង​បឺត​ឧស្ម័ន​នេះ​ចេញ​ពី​ប៉ោងៗ​ចូល​ទៅ​ក្នុង​ខ្លួន។ ដោយ​សារ​តែ​វា​ដូច​នឹង​ថ្នាំ​សណ្ដំ ក្រោយ​ប្រើ​ក្មេងៗ​អាច​មាន​អារម្មណ៍​ដូច​ជា៖ សប្បាយ​រីករាយ សើច​កក្អឹក ស្រាល​ក្បាល អារម្មណ៍​ធូរ​ស្រាល ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! បើ​និយាយ​កាន់​តែ​ស្រួល​ស្ដាប់ គឺ​ធ្វើ​ឲ្យ​អ្នកប្រើ​​មាន​អារម្មណ៍រីករាយ​ខ្លាំង ហើយ​ដោយ​សារ​តែ​អាការៈ​ទាំង​នេះ​ហើយ ទើប​វា​បាន​ឈ្មោះ​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ