សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ចំណេះដឹងទូទៅ

ចេះតែមានអារម្មណ៍វិលមុខក្រោយញ៉ាំអាហាររួច អាចមកពីមូលហេតុនេះ​

ជា​ទូទៅ គ្នា​យើង​អាច​​ប្រឈម​អាការៈ​​វិល​មុខ​ ប្រសិនបើ​មិន​ញ៉ាំ​អាហារ​​រយៈពេល​យូរ ដែល​កត្តា​នេះ​​អាច​បណ្តាល​មក​ពី​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ធ្លាក់​ចុះ។ ចុះ​ចំណែក​​អ្នក​ដែល​មាន​អារម្មណ៍​វិល​មុខ​ក្រោយ​ញ៉ាំ​អាហារ​រួច ​អាច​បណ្តាល​មក​ពី​កត្តា​អ្វី​ខ្លះ​​? មូលហេតុ​​វិល​មុខ​ក្រោយ​ញ៉ាំ​អាហារ អាការៈ​វិល​មុខ​ក្រោយ​ញ៉ាំ​អាហារ​រួច អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន។ សូម្បី​តែ​ការ​ក្រោក​ឈរ​ភ្លាម​ៗ ក្រោយ​អង្គុយ​យូរ​ម៉ោង​ក៏​អាច​នាំ​ឲ្យ​យើង​វិល​មុខ​ដូច​គ្នា។ ការ​ប្រែប្រួល​កម្រិត​សារធាតុ​រាវ និង​លំហូរ​ឈាម​ភ្លាម​ៗ​​ អាច​​បណ្តាល​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង​​មួយ​រយៈ​​ខ្លី។ ទន្ទឹម​នឹង​នេះ​ដែរ​ ករណី​វិល​មុខ ឬ​ធីងធោង​ក្រោយ​ញ៉ាំ​អាហារ​រួច ក៏​អាច​កើត​ឡើង​​នៅ​ពេល​​យើង​ជួប​បញ្ហា​ចុះ​សម្ពាធ​ឈាម​ក្រោយ​ញ៉ាំ​អាហារ ដែល​ស្ថានភាព​សុខភាព​មួយ​នេះ​ច្រើន​តែ​កើត​លើ​មនុស្ស​វ័យ​ចំណាស់​​ និង​ជា​ហេតុ​នាំ​ឲ្យ​ធីងធោង ឬ​​ដួល​ភ្លាម​ៗ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជា​ទូទៅ មាន​កត្តា​ជា​ច្រើន​ដែល​អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ធ្លាក់​ចុះ​ក្រោយ​ញ៉ាំ​អាហារ​ ដែល​រួម​មាន​កត្តា​វ័យ​ចំណាស់ ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់ ដូចជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ និង​ថ្នាំបញ្ចុះសម្ពាធឈាម(​Beta blockers) ឬ​មាន​​ជំងឺ​Parkinson’s ​ជា​ដើម។ ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ក្រោយ​ញ៉ាំ​អាហារ ជា​ស្ថានភាព​បណ្ដោះអាសន្ន​​ក៏​ពិត​មែន ប៉ុន្តែ​​ក៏​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ដូចជា​ដួល​សន្លប់​ ឬ​​អាច​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ប្រសិនបើ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ទាប​ពេក​​។ [embed-health-tool-heart-rate] គន្លឹះ​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ក្រោយ​ញ៉ាំ​អាហារ ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​២០០​មីលីលីត្រ ​មុន​ញ៉ាំ​អាហារ​៣០​នាទី ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច​ឲ្យ​បាន​ច្រើន​ដង អង្គុយ​ចុះ ឬ​គេង​​មួយ​សន្ទុះ​ក្រោយ​ញ៉ាំ​អាហារ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ជា​​​សាច់​​គ្មាន​ខ្លាញ់ គ្រាប់​ធញ្ញជាតិ ​បន្លែ​ស្លឹក​បៃតង និង​ផ្លែឈើ។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក […]


ចំណេះដឹងទូទៅ

សីតុណ្ហភាពរាងកាយចុះទាប អាចគ្រោះថ្នាក់ដល់ជីវិត មានសញ្ញាព្រមានអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ​​យើង​ស្ថិត​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រយៈពេល​យូរ​ នោះ​អាច​ប្រឈម​នឹង​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ក្រោម​៣៥​អង្សាសេ ស្រប​ពេល​ដែល​សីតុណ្ហភាព​ធម្មតា​​គឺ​នៅ​ចន្លោះ​៣៧​អង្សាសេ។ ពិត​ណាស់​ ករណី​នេះ​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ត្រាំ​ទឹក​ត្រជាក់​ ឬ​ទទឹក​ទឹក​ភ្លៀង​ដូច​គ្នា​។ ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ។ រោគសញ្ញា​នៃ​​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប យោង​តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ រោគសញ្ញា​នៃ​​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប រួម​មាន​ស្រៀវស្រាញ អស់​កម្លាំង វង្វេងវង្វាន់​ ស្ពឹក​ដៃ បាត់បង់​ការ​ចងចាំ និយាយ​មិន​ច្បាស់ និង​ងងុយ​គេង។ ចំពោះ​ទារក​ដែល​គេង​នៅ​បន្ទប់​ត្រជាក់​ ក៏​មាន​ហានិភ័យ​ខ្ពស់​​ប្រឈម​នឹង​​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​​ដូច​គ្នា ហើយ​ទារក​ច្រើន​​មាន​រោគសញ្ញា​ដូចជា​ស្បែក​ក្រហម​ និង​ត្រជាក់​ ព្រម​ទាំង​គ្មាន​​ថាមពល​ក្នុង​ខ្លួន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើង​គួរ​ធ្វើ​បែប​ណា​​បើ​​​អ្នក​ណា​ម្នាក់​មាន​​រោគសញ្ញា​នៃ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប? ប្រសិនបើ​សង្កេត​ឃើញ​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ យើង​គួរ​ពិនិត្យ​សីតុណ្ហភាព​រាងកាយ​របស់​អ្នក​ជំងឺ​ភ្លាម​ៗ ហើយ​ក្នុង​ករណី​ដែល​សីតុណ្ហភាព​ទាប​ជាង​៣៥​អង្សាសេ គឺ​ចាំបាច់​ត្រូវ​​​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​អាច​​អនុវត្តន៍​វិធីសាស្ត្រ​ជួយ​សង្គ្រោះ​ដូច​ខាង​ក្រោម៖ នាំ​អ្នក​ជំងឺ​ទៅ​បន្ទប់​ដែល​កក់ក្តៅ​ភ្លាម​ៗ ដោះ​សំលៀកបំពាក់​ដែល​សើម​ចេញ ឲ្យ​អ្នក​ជំងឺ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ដើម្បី​​បង្កើន​សីតុណ្ហភាព​រាងកាយ ប៉ុន្តែ​មិន​ត្រូវ​ផ្ដល់​អ្វី​ឲ្យ​អ្នក​​អ្នក​ជំងឺ​ផឹក​ពេលសន្លប់​មិន​ដឹង​ខ្លួនទេ​ ដណ្តប់​រាងកាយ​​​ឲ្យ​ជិត​ល្អ។ [embed-health-tool-heart-rate] អ្នក​ណា​ខ្លះ​មាន​ហានិភ័យ​ខ្ពស់​នៃ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប? អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​វិបត្តិ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ច្រើន​តែ​ជា​មនុស្ស​វ័យ​ចំណាស់​ កុមារ​តូច​ៗ អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដូចជា​ជំងឺ​វង្វេងវង្វាន់​ អ្នក​ញៀន​គ្រឿង​ស្រវឹង ប្រើប្រាស់​គ្រឿង​ញៀន និង​​អ្នក​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ដូចជា​​ជំងឺ​អរម៉ូនក្រពេញទីរ៉ូអុីតធ្លាក់ចុះ ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ និង​របួស​ឆ្អឹង​ខ្នង។ ​​​ ​​​​​អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ […]


ចំណេះដឹងទូទៅ

អាហារ ៦ប្រភេទញ៉ាំហើយអាចមានអាការៈឈឺក្បាលដោយមិនដឹងខ្លួន

អាការៈ​ឈឺ​ក្បាល​ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​ ក្លិន​ទឹក​អប់ និង​ពន្លឺ​ខ្លាំង​ ប៉ុន្តែ​គ្នា​យើង​ដឹង​អត់​ថា​ អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ ក៏​អាច​បង្ក​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល? អាហារ​ និង​ភេសជ្ជៈ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​ក្បាល ១. ស្រា​ក្រហម យោង​តាម​គេហទំព័រHarvard Health Publishing​បាន​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ក្រោយ​ញ៉ាំ​ស្រា​ក្រហម​​ក៏​មាន​ការ​ជួប​ប្រទះច្រើន​ដែរ ប៉ុន្តែ​ពុំ​មាន​​ការ​បញ្ជាក់​ច្បាស់លាស់​ណា​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​​រវាង​​ស្រា​ក្រហម​ និង​ការ​ឈឺ​ក្បាល​ឡើយ។ ២. ឈីស ទន្ទឹម​នឹង​នេះ​​ដែរ ឈីស​ផ្ទុក​សារធាតុ​Tyramine ដែល​ធ្វើ​សរសៃ​ឈាម​រួម​តូច ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល។ ៣. សូកូឡា ចំណែក​សូកូឡា ក៏​ជា​ប្រភេទ​អាហារ​ដែល​អាច​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ច្រើន ពីព្រោះ​តែ​សូកូឡា​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុTyramine។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ទឹក​ដោះ​គោ យោង​តាម​ការ​សិក្សា​មួយ​របស់​National Library of Medicine ​​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ផលិត​ពី​ទឹក​ដោះ​គោ មាន​ពាក់ព័ន្ធ​ទៅ​នឹង​អាការៈ​ឈឺ​ក្បាល​​​​ភ្លាម​ៗ ។ [embed-health-tool-bmi] ៥. ពពួក​ផ្លែ​ក្រូច ជាក់ស្ដែង ផ្លែ​ក្រូច​ផ្ទុក​ទៅ​ដោយ​សារធាតុ​ Octopamine ដែល​អាច​បង្ក​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល ហើយ​អ្នក​ដែល​មិន​​ទម្លាប់​ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​អាស៊ីដ​ អាច​នឹង​កើត​មាន​អាការៈ​ឈឺ​ក្បាល​នេះ។ ៦. ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ ដូច​គ្នា​នេះ​ដែរ ពពួក​ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ ប្រមូល​ផ្ដុំ​ទៅ​ដោយ​សារធាតុ​Aspartame ដែល​កាត់បន្ថយ​កម្រិត​Dopamine​ ជា​ហេតុ​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ក្បាលបាន​ដែរ​។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? […]


ចំណេះដឹងទូទៅ

ញ៉ាំតែ៤ពែងក្នុងថ្ងៃ ផ្តល់អត្ថប្រយោជន៍ច្រើនមិនគួរឲ្យជឿ

គ្នា​យើង​ដឹង​អត់​ថា​ ការ​ញ៉ាំទឹក​តែ​ជា​រៀង​រាល់​ថ្ងៃ ផ្ដល់​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​រាងកាយ​ទាំង​មូល​ ហើយ​ប្រភេទ​តែ​ជាក់លាក់​មួយ​ចំនួន​ ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ គឺ​ជា​ជម្រើស​ដ៏​ល្អ​ឯក​សម្រាប់​ដំណើរការ​មុខងារ​រាងកាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​តែ​ ១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម មនុស្ស​ពេញ​វ័យ​ម្នាក់​ ក្នុង​ចំណោម​១០​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​ក្មេងៗ​ ក៏​ដូចជា​ក្មេង​ជំទង់​ក៏​កំពុង​តែ​វិវត្តទៅ​រក​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា។ ពិត​ណាស់​ ជំងឺ​ទឹក​នោម​ផ្អែម​ពិបាក​ក្នុង​ការ​ព្យាបាល​ ប៉ុន្តែ​យើង​អាច​ការពារ​ខ្លួន​បាន។ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​តែ​៤​ពែង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ល្អ​ចំពោះ​ស្បែក​ ដោយ​សារ​តែ​ការ​ញ៉ាំ​តែ​អាច​ជួយ​បញ្ចៀស​​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ដូច្នេះ​ហើយ​ យើង​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ។ ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​តែ​ប្រភេទ​ណា​មួយ​ក៏​ដោយ​ គឺ​សុទ្ធ​តែ​ល្អ​ចំពោះ​រាងកាយ​ក៏​ពិត​មែន​ ប៉ុន្តែ​​តែ​បៃតង​ មាន​គុណប្រយោជន៍​​ដ៏​អស្ចារ្យ​ចំពោះ​ស្បែក​ ដោយ​សារ​តែ​តែ​មួយ​ប្រភេទ​នេះ​ ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​ជួយ​ព្យាបាល​បញ្ហា​មុន​ និង​ស្បែក​ខ្លាញ់។ [embed-health-tool-bmr] ៣. ជួយ​ឲ្យ​សក់​ដុះ​លូតលាស់​ឆាប់​រហ័ស ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ញ៉ាំ​ទឹកតែ​ជា​ទៀងទាត់​ អាច​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង​ ពីព្រោះ​តែ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម។ ព្រោះថាជំងឺ​ទឹក​នោម​ផ្អែម​បំផ្លាញ​​សរសៃ​ឈាម​ ហើយរាងកាយ​យើង​មិន​អាច​បញ្ជូន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​ឫស​សក់​បាន​ឡើយ។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា […]


ចំណេះដឹងទូទៅ

ឈឺត្រចៀកនៅរដូវរងាមែនអត់? អាចបណ្តាលមកពីមូលហេតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈឺ​ត្រចៀក​នៅ​រដូវ​រងា​​ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​តែង​ជួប​ប្រទះ។ ជា​ធម្មតា ការ​ឈឺចាប់​នេះ កើត​ឡើង​​នៅ​ក្នុង​ត្រចៀក​ និង​បរិវេណ​ជុំវិញ ហើយ​ក៏​​អាច​រាលដាល​​ទៅ​កាន់​ខួរ​ក្បាល​ផង​ដែរ​។ តើ​បញ្ហា​ឈឺ​ត្រចៀក​​នៅ​រដូវ​រងា​​បណ្ដាល​មក​ពី​អ្វី? ១. ការ​បង្ក​រោគ គ្នា​យើង​មួយ​ចំនួន​ ដែល​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ក៏​ប្រឈម​នឹង​បញ្ហា​ឈឺ​ត្រចៀក។ នេះ​បណ្ដាល​មក​ពី​មាន​ការ​ឆ្លង​បាក់តេរី​ពី​បំពង់​ក​ទៅ​ផ្នែក​កណ្ដាល​នៃ​ត្រចៀក។ ក្នុង​ករណី​ឆ្លង​បាក់តេរី យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​ស្ថានភាព​នេះ អាច​នាំ​ឲ្យ​មាន​ការ​កកើត​ឡើង​នៃ​សារធាតុ​រាវ​នៅ​ក្នុង​ត្រចៀក​ផ្នែក​កណ្ដាល។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. តឹង​ច្រមុះ ទន្ទឹម​នឹង​នេះ​ដែរ ការ​ស្ទះ​រន្ធ​ខ្យល់​ភ្ជាប់​ផ្នែក​ត្រចៀក​កណ្ដាលក៏​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ដែល​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​រងា។ [embed-health-tool-bmi] ៣. ក្អក និង​កណ្ដាស់ រាល់​ពេល​ដែល​​ក្អក ឬ​កណ្ដាស់ យើង​អាច​នឹង​មាន​សម្ពាធ​នៅ​ក្នុង​ត្រចៀក។ ហេតុ​នេះ​ហើយ ប្រសិនបើ​គ្នា​យើង​ខ្លះ​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​រ៉ាំរ៉ៃ នោះ​នឹង​ធ្វើ​ឲ្យ​សម្ពាធ​កាន់​តែ​ខ្លាំង​ ឬ​បង្ក​ការ​ឈឺចាប់​នៅ​ក្នុង​ត្រចៀក​កាន់​តែ​ខ្លាំង​ឡើង​ដូច​គ្នា។ ៤. ខ្យល់​ត្រជាក់ ជាមួយ​គ្នា​នេះ​ដែរ បើ​យើង​កើត​មាន​បញ្ហា​ឈឺ​ត្រចៀក​ ក្រោយ​ចេញ​ទៅ​ខាង​ក្រៅ​នៅ​រដូវ​រងា គឺ​បណ្ដាល​មក​ពី​សរសៃ​ប្រសាទ​នៅ​ក្នុង​រន្ធ​ត្រចៀក ប៉ះពាល់​ទៅ​នឹង​ខ្យល់​ត្រជាក់ និង​បង្ក​ឲ្យ​កើត​មាន​ប្រតិកម្ម​​ជា​ការ​ឈឺចាប់​ខ្លាំង​នៅ​ក្នុង​ ឬ​បរិវេណ​ត្រចៀក។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ គន្លឹះ​ទាំង​៤ ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​នៅ​រដូវ​រងា​ ​​​ដើម្បី​បញ្ចៀស​​បញ្ហា​ត្រចៀក​ផ្សេងៗ […]


ចំណេះដឹងទូទៅ

ដឹកអត់? ផឹកទឹកច្រើនជ្រុល ក៏អាចគ្រោះថ្នាក់ធ្ងន់ធ្ងរដូចគ្នា

​កោសិកា​រាងកាយ​​យើង​ត្រូវ​ការ​ទឹក​ ដើម្បី​ដំណើរ​ការ​ប្រក្រតី ប៉ុន្តែ​បើ​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ នោះ​នឹង​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​វិញ។ ពិត​ណាស់​ ក្រុម​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​​បរិមាណ​នៃ​ការ​ញ៉ាំ​ទឹក​ប្រចាំ​ថ្ងៃ​អាច​មាន​ការ​ប្រែប្រួល អាស្រ័យ​ទៅ​​លើ​កត្តា​បរិស្ថាន ការ​ហាត់​ប្រាណ លក្ខខណ្ឌ​សុខភាព​ដូចជា​ការ​មាន​ផ្ទៃពោះ ឬ​ការ​បំបៅ​ដោះ​កូន​ជា​ដើម។ នៅ​ពេល​​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ តើ​មាន​បញ្ហា​អ្វី​ខ្លះ​កើត​ឡើង​? ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​ អាច​នាំ​ឲ្យ​យើង​ពុល​ទឹកឬ​រារាំង​មុខងារ​​របស់​ខួរ​ក្បាល ពីព្រោះ​នៅ​ពេល​ដែល​បរិមាណ​ទឹក​ច្រើន​ជ្រុល​នៅ​ក្នុង​កោសិកា (រួម​ទាំង​កោសិកា​ខួរ​ក្បាល) នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​កោសិកា ដែល​ធ្វើ​ឲ្យ​យើង​វង្វេង​ស្មារតី ងងុយ​គេង និង​ឈឺ​ក្បាល។ [embed-health-tool-heart-rate] ជាក់ស្ដែង សូដ្យូម​ជា​អេឡិចត្រូលីត ដែល​មាន​ឥទ្ធិពល​ខ្លាំង​ពេល​ដែល​យើង​មាន​បរិមាណ​ជាតិ​ទឹក​ច្រើន​ជ្រុល​ ដោយ​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប។ ក្នុង​ករណី​ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាល់ អាច​​បង្ក​ជា​​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​​ហើម​ខួរ​ក្បាល ធ្វើ​ឲ្យ​សន្លប់​ ឬ​អាច​គ្រោះ​ថ្នាក់​ដល់អាយុជីវិត​ក៏មាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល ទឹក​នោម​​មាន​ពណ៌​ថ្លា នោម​ញឹកញាប់​ជាង​ធម្មតា ចង្អោរ ឬ​ក្អួត ឈឺ​ក្បាល​ពេញ​មួយ​ថ្ងៃ ​ខ្សោយ​សាច់ដុំ​ និង​ងាយ​រមួលក្រពើ អស់​កម្លាំង និង​នឿយហត់។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា […]


ចំណេះដឹងទូទៅ

ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤នេះ

ការប្រែប្រួល​អាកាសធាតុ​​ភ្លាម​ៗ អាច​នាំ​ឲ្យ​មាន​ការ​រាលដាល​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ ដូចជា​គ្រុន​ក្ដៅ​ធ្ងន់ធ្ងរ តឹង​ច្រមុះ រមាស់​ក រលាក​ស៊ីនូស​ក្នុង​ច្រមុះ  ឬ​អាលែកហ្ស៊ី​ជា​ដើម។ បន្ថែម​ពី​នេះ ខ្យល់​ត្រជាក់​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ផ្ដាសាយធម្មតា​ និង​ជំងឺ​ផ្ដាសាយ​ធំ​ផង​ដែរ។ ហេតុនេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​​នៅ​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល គ្នា​យើង​គួរ​អនុវត្ត​តាម​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. រក្សា​អនាម័យ​​ឲ្យ​បាន​ល្អ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​​ខ្ជាប់ខ្ជួន មាន​សារៈសំខាន់​ណាស់​ ដើម្បី​​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ។ ពិត​ណាស់​ ដៃ​​​​ជា​ប្រភព​នៃ​មេរោគ​​ជា​ច្រើន​ និង​បណ្ដាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​ពេល​ដែល​យើង​​ប៉ះ​ភ្នែក​ ត្រចៀក​ និង​មាត់​។ ដូច្នេះ​ហើយ​ យើង​គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ និង​ទឹក​ ឬ​ជែល​លាង​ដៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ខ្ពុរ​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដូច​គ្នា​នេះ​ដែរ ការ​ខ្ពុរ​មាត់​​​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​​យ៉ាង​មាន​ប្រសិទ្ធភាព។ ប្រសិនបើ​យើង​ខ្ពុរ​មាត់​ជា​ប្រចាំ​ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ក៏​រឹងមាំ ព្រម​ទាំង​អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ខាង​ក្រៅ​បាន​​ផង​ដែរ។ បន្ថែម​ពី​នេះ គ្នា​យើង​គួរ​តែ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ជាង​ទឹក​ត្រជាក់​ ពីព្រោះ​ទឹក​ក្ដៅ​​អាច​ជួយ​សម្លាប់​មេរោគ​​។ [embed-health-tool-bmi] ​៣. ហាត់ប្រាណ​ជា​ទៀងទាត់ ការ​ហាត់ប្រាណ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង ដូចជា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បញ្ចៀស​បញ្ហា​បេះដូង ឬ​ធាត់​ជ្រុល​ជា​ដើម។ លើស​ពី​នេះ ការ​ហាត់ប្រាណ​ក៏​ជួយ​​បង្ការ​ជំងឺ​ផ្ដាសាយ​ធម្មតា គ្រុន​ផ្ដាសាយ​ធំ​ ឬ​គ្រុន​ក្ដៅ​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ (ហាត់​ប្រាណ​រយៈពេល​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ និង​៣​ទៅ​៥​ដង​ក្នុង​មួយ​សប្ដាហ៍) មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ខាង​លើ។ អត្ថបទគួរអាន៖ […]


ចំណេះដឹងទូទៅ

ក្មេងជំទង់អាមេរិកម្នាក់ឆ្លងប៉ារ៉ាស៊ីតAmoebaក្នុងខួរក្បាលក្រោយហែលទឹក

​ក្មេង​ជំទង់​ក្នុង​រដ្ឋ​ផ្លរីដា របស់​សហរដ្ឋអាមេរិក​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​​ពពួក​ប៉ារ៉ាស៊ីត​Amoeba​ចូល​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ពពួក​ប៉ារ៉ាស៊ីត​ដ៏​គ្រោះថ្នាក់​ និង​វាយ​ប្រហារ​កោសិកា​ខួរ​ក្បាល​ ក្រោយ​ពេល​ដែល​ក្មេង​ជំទង់រូប​នោះ​ចុះ​ហែល​ទឹក​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​តំបន់​មួយ​។ ក្មេង​នេះ​​មាន​អាយុ​១៣​ឆ្នាំ​ឈ្មោះ​ថា Caleb Ziegelbauer ​បាន​ទៅ​​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​ ជាមួយ​គ្រួសារ​នៅ​ដើម​ខែ​កក្កដា។​ រយៈពេល​៥​ថ្ងៃ​​ក្រោយ​មក​ ក្មេង​នោះ​​មាន​អាការៈ​ឈឺ​ក្បាល​ និង​មួយ​ថ្ងៃ​បន្ទាប់​ ចាប់ផ្ដើម​ក្ដៅ​ខ្លួន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យល់​ដឹង​ពី​បញ្ហា​ប៉ារ៉ាស៊ីត​Amoeba​ ចូល​ក្នុង​ខួរ​ក្បាល​​ ​ម្ដាយមីង​របស់​កុមារ​​ Caleb ថា​​ក្មួយ​របស់​គាត់​នៅ​អាច​ដកដង្ហើម​ដោយ​ខ្លួន​ឯង​បាន​រយៈពេល​១​សប្ដាហ៍​កន្លង​មក​នេះ ប៉ុន្តែ ​ខួរ​ក្បាល​របស់​ក្មេង​នៅ​តែ​​រង​ការ​ខូច​ខាត​នៅ​ឡើយ។ ពពួក​ប៉ារ៉ាស៊ីត​Amoeba ជា​ទូទៅ​រស់នៅ​ក្នុង​​ទឹក​សាប​ និង​ដី​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​(CDC)។ ជា​ធម្មតា យើង​អាច​ឆ្លង​ប៉ារ៉ាស៊ីត​ប្រភេទ​នេះ ក្រោយ​ហែល​ទឹក​ ឬ​ជ្រមុជ​​ទឹក​​បឹង ឬទន្លេ។ ទន្ទឹម​នឹង​នេះ​ដែរ​ ពពួក​ប៉ារ៉ាស៊ីត​Amoeba​លូតលាស់​នៅ​ក្នុង​សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ (រហូត​ដល់​៤៦​អង្សាសេ) ព្រម​ទាំង​ចូល​ក្នុង​រាងកាយ​តាម​ច្រមុះ នៅ​ពេល​ដែល​យើង​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក​។ ដោយ​សារ​តែ ​ប៉ារ៉ាស៊ីត​Amoebaស៊ី​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​បាក់តេរី វា​អាច​វាយ​ប្រហារ​ជាលិកា​ខួរ​ក្បាល​បាន​​ ប្រសិនបើ​យើង​រក​ឃើញបាន​​មិន​​ទាន់​ពេល​ទេ​នោះ។ [embed-health-tool-bmi] ​​​​CDC បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​ដំបូង​នៃ​ការ​ឆ្លង​ពពួក​ប៉ារ៉ាស៊ីត​Amoeba គឺ​ចាប់ផ្ដើម​ក្នុង​រយៈពេល​ប្រហែល​៥​ថ្ងៃ (ចន្លោះ​ពី​១​ថ្ងៃ​ ទៅ​១២​ថ្ងៃ) ក្រោយ​បង្ក​រោគ។ រោគសញ្ញា​​ដំបូង​ ​អាច​រួម​មាន​ ឈឺ​ក្បាល​ គ្រុន​ក្ដៅ […]


ចំណេះដឹងទូទៅ

ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ

គ្នា​យើង​ដឹង​អត់​ថា​ ការ​​​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជាង​២០%​នៃ​បរិមាណ​កាល់ឡូរី​​ប្រចាំថ្ងៃ អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​​របស់​យើង​ធ្លាក់​ចុះ? ពិត​ណាស់​ អាហារ​កែច្នៃ​​ដូចជា​​ស៊ុប​បង្កក សាច់​ក្រក បឺហ្គឺ ដំឡូង​បំពង នំ​ឃេក និង​ស្ករ​គ្រាប់​ជា​ដើម​។ ថ្វី​ត្បិត​តែ​​មាន​ភាព​ងាយ​ស្រួល​​ និង​រសជាតិ​ឆ្ងាញ់​ក៏​ពិត​មែន​ ប៉ុន្តែ​អាហារ​ទាំង​នេះ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​សិក្សា​បាន​បង្ហាញ​ថា អាហារ​កែច្នៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ជ្រុល​ បញ្ហា​បេះដូង ទឹក​នោម​ផ្អែម​ និង​មហារីក។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជ្រុល​ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​សមត្ថភាព​ខួរ​ក្បាល​ រួម​ទាំង​ផ្នែក​​ពាក់ព័ន្ធ​នឹង​មុខងារ​ប្រតិបត្តិការ សមត្ថភាព​ក្នុង​ការ​ដំណើរការ​ព័ត៌មាន និង​ការ​សម្រេច​ចិត្ត​ផង​ដែរ​។ ជាក់ស្ដែង អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ មាន​ការ​​ថយ​ចុះ​​ការ​សមត្ថភាព​ខួរ​ក្បាល​ផ្នែក​យល់​ដឹង​​ចំនួន​​២៨%​ និង​មុខងារ​ប្រតិបត្តិ​ចំនួន​២៥%​ លឿន​ជាង​អ្នក​ដែល​មិន​សូវ​ញ៉ាំ​ពពួក​អាហារ​ទាំង​នេះ។ លោក​Rudy Tanzi សាស្ត្រាចារ្យ​ផ្នែក​សរសៃ​ប្រសាទ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​ហ្សែន​ និង​វ័យ​ចំណាស់​នៅ​មន្ទីរពេទ្យ​Massachusetts ក្នុង​ទីក្រុង​Bostonមាន​ប្រសាសន៍​ថា "បញ្ហា​ចម្បង​នៅ​ក្នុង​អាហារ​កែច្នៃ​ គឺ​ដោយ​សារ​តែ​អាហារ​ទាំង​នោះ មាន​ជាតិ​ស្ករ​ អំបិល​ និង​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​រលាក​ជា​ប្រព័ន្ធ និង​ប្រហែល​ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​ដំណើរការ​វិវត្តន៍​នៃ​អាយុ​​ខួរ​ក្បាល​ និង​រាងកាយ​ថែម​ទៀត​ផង​"។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក […]


ចំណេះដឹងទូទៅ

ពិភពលោកអាចលុបបំបាត់ជំងឺផ្សាយសាយបាន​អត់?​

​គ្នា​យើង​ជា​ច្រើន​យល់​ថា​ ជំងឺ​​ផ្ដាសាយ​ធំ​​គ្រាន់​តែ​ជា​បញ្ហា​សុខភាព​តូចតាច​ប៉ុណ្ណោះ ហើយ​យើង​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ​ជំងឺ​មួយ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​​ធ្លាក់​ខ្លួន​ឈឺ​ចូល​សម្រាក​នៅ​​​មន្ទីរពេទ្យ​ និង​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ចន្លោះ​ឆ្នាំ​២០១០ និង​២០២០ អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​៣៤២ ០០០នាក់ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង ហៅ​កាត់​ថា​ CDC របស់​អាមេរិក​។ តើ​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​រលាយ​បាត់​​ពី​ផែន​ដី​ទេ? ​លោក​Mark Slifka អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​Oregon បាន​ឲ្យ​ដឹង​ថា ​ជំងឺ​ផ្ដាសាយ​ធំ​នេះ ​មិន​អាច​រលាយ​បាត់​​ជា​រៀង​រហូត​ទេ។ ជាក់​ស្ដែង នៅ​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ យើង​ទាំង​អស់​គ្នា​ចាប់ផ្ដើម​ពាក់​ម៉ាស និង​នៅ​ដាច់​ដោយ​ឡែក​ដោយ​សារ​តែ​ជំងឺ​រាតត្បាត​កូវីដ-១៩​ ​ដែល​កត្តា​នេះ​នាំ​ឲ្យ​​ករណី​ជំងឺ​ផ្ដាសាយ​ធំ​​ធ្លាក់​ចុះ​មក​​ត្រឹម១៥០ ០០០​ករណី​​ប៉ុណ្ណោះ កាល​​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ទិន្នន័យ​នៃ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ចំនួន​ដល់​ទៅ​ ៣៩​លាន​នាក់​ឯ​ណោះ​។​ យ៉ាង​ណា​មិញ ក្រោយ​ស្ថានភាព​កូវីដ​-១៩​បាន​ធូរ​​ស្រាល​​ ហើយ​យើង​​ត្រលប់​មក​ធ្វើការ និង​ចូលរៀន​ដូច​​ធម្មតា ជំងឺ​ផ្ដាសាយ​ធំ​ក៏​វិល​ត្រលប់​មក​វិញ​ដូច​គ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចុះ​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ប្រសិទ្ធភាព​ដែរ​ទេ? ​​​វីរុស​Influenza ដែល​បង្ក​ជា​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​​អាច​បំប្លែង​ខ្លួន​រាប់​ពាន់​ប្រភេទ​ ហើយ​នៅ​ពេល​ដែល​វ៉ារ្យង់​ណា​មួយ​បាត់​ទៅ វ៉ារ្យង់​ថ្មី​ក៏​លេច​រូបរាង​ឡើង។ មូលហេតុ​នេះ​ហើយ​ ទើប​​អ្នក​ជំនាញ​មាន​ការ​លំបាក​ក្នុង​ការ​ផលិត​វ៉ាក់សាំង។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ