backup og meta

ពិភពលោកអាចលុបបំបាត់ជំងឺផ្សាយសាយបាន​អត់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 03, 2022

    ពិភពលោកអាចលុបបំបាត់ជំងឺផ្សាយសាយបាន​អត់?​

    ​គ្នា​យើង​ជា​ច្រើន​យល់​ថា​ ជំងឺ​​ផ្ដាសាយ​ធំ​​គ្រាន់​តែ​ជា​បញ្ហា​សុខភាព​តូចតាច​ប៉ុណ្ណោះ ហើយ​យើង​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ​ជំងឺ​មួយ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​​ធ្លាក់​ខ្លួន​ឈឺ​ចូល​សម្រាក​នៅ​​​មន្ទីរពេទ្យ​ និង​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ចន្លោះ​ឆ្នាំ​២០១០ និង​២០២០ អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​៣៤២ ០០០នាក់ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង ហៅ​កាត់​ថា​ CDC របស់​អាមេរិក​។

    តើ​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​រលាយ​បាត់​​ពី​ផែន​ដី​ទេ?

    ​លោក​Mark Slifka អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​Oregon បាន​ឲ្យ​ដឹង​ថា ​ជំងឺ​ផ្ដាសាយ​ធំ​នេះ ​មិន​អាច​រលាយ​បាត់​​ជា​រៀង​រហូត​ទេ។ ជាក់​ស្ដែង នៅ​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ យើង​ទាំង​អស់​គ្នា​ចាប់ផ្ដើម​ពាក់​ម៉ាស និង​នៅ​ដាច់​ដោយ​ឡែក​ដោយ​សារ​តែ​ជំងឺ​រាតត្បាត​កូវីដ-១៩​ ​ដែល​កត្តា​នេះ​នាំ​ឲ្យ​​ករណី​ជំងឺ​ផ្ដាសាយ​ធំ​​ធ្លាក់​ចុះ​មក​​ត្រឹម១៥០ ០០០​ករណី​​ប៉ុណ្ណោះ កាល​​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ទិន្នន័យ​នៃ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ចំនួន​ដល់​ទៅ​ ៣៩​លាន​នាក់​ឯ​ណោះ​។​ យ៉ាង​ណា​មិញ ក្រោយ​ស្ថានភាព​កូវីដ​-១៩​បាន​ធូរ​​ស្រាល​​ ហើយ​យើង​​ត្រលប់​មក​ធ្វើការ និង​ចូលរៀន​ដូច​​ធម្មតា ជំងឺ​ផ្ដាសាយ​ធំ​ក៏​វិល​ត្រលប់​មក​វិញ​ដូច​គ្នា។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចុះ​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ប្រសិទ្ធភាព​ដែរ​ទេ?

    ​​​វីរុស​Influenza ដែល​បង្ក​ជា​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​​អាច​បំប្លែង​ខ្លួន​រាប់​ពាន់​ប្រភេទ​ ហើយ​នៅ​ពេល​ដែល​វ៉ារ្យង់​ណា​មួយ​បាត់​ទៅ វ៉ារ្យង់​ថ្មី​ក៏​លេច​រូបរាង​ឡើង។ មូលហេតុ​នេះ​ហើយ​ ទើប​​អ្នក​ជំនាញ​មាន​ការ​លំបាក​ក្នុង​ការ​ផលិត​វ៉ាក់សាំង។

    ផ្តាសាយធំ២

    អត្ថបទគួរអាន៖

    នៅ​ឆ្នាំ​ខ្លះ វីរុស​ផ្ដាសាយ​ធំ​បម្លែង​ខ្លួន​យ៉ាង​ឆាប់​រហ័ស​​ជាង​ការ​ផលិត​វ៉ាក់សាំង​ទៅ​ទៀត ហើយ​ជួនកាល​ វីរុស​ដែល​ប្រើប្រាស់​ក្នុង​វ៉ាក់សាំង​បំប្លែង​​ខ្លួន​នៅ​ក្នុង​ដំណើរការ​ផលិត​តែ​ម្ដង។ ជា​លទ្ធផល​ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ផ្ដាសាយ​ធំ គឺ​ចាប់​ពី​១០% ទៅ​៦០​%​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​​រយៈពេល​១ខែ​ដំបូង និង​ធ្លាក់​ចុះ​ចំនួន​១០%​ជា​រៀង​រាល់​ខែ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម