backup og meta

ដំណឹង​ល្អ! WHO ថា អូមីក្រុង​អាច​​​ជា​កូនពៅ​ជំងឺ​រាតត្បាត​​កូវីដ​-១៩​

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Jan 26, 2022

    ដំណឹង​ល្អ! WHO ថា អូមីក្រុង​អាច​​​ជា​កូនពៅ​ជំងឺ​រាតត្បាត​​កូវីដ​-១៩​

    ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ផ្នែក​ខ្លះ​នៃ​ពិភពលោក​។ ជាមួយ​នឹង​ករណី​ឆ្លង​តិចតួច​នេះ អ្នក​ជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​បាន​បង្ហើប​ថា វ៉ារ្យង់​កូវីដ​នេះ អាច​ជា​ការ​បញ្ចប់​នៃ​វីរុស​រាតត្បាត​កូវីដ​-១៩​ ដោយ​បន្សល់​​ការ​ឆ្លង​តែ​​នៅ​​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ​​។​

    អូមីក្រុង​អាច​ជា​ការ​បញ្ចប់​នៃ​ជំងឺ​រាតត្បាត​កូវីដ​-១៩

    ទោះ​បី​ជា​អូមីក្រុង​​ឆ្លង​លឿន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​សូវ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើយ​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​​ បើ​ប្រៀបធៀប​នឹង​វ៉ារ្យង់​មុន​ៗ។ ខណៈ​ពេល​ដែល​គ្នា​យើង​ជា​ច្រើន​ជឿ​ថា វីរុស​កូវីដ​-១៩​មិន​ងាយ​បញ្ចប់​ អ្នក​ជំនាញ​របស់​WHO​​រំពឹង​ថា វ៉ារ្យង់​នេះ​អាច​កើត​ឡើង​នៅ​កន្លែង​ជាក់លាក់​ណា​មួយ​ប៉ុណ្ណោះ។

    សេចក្ដី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​កូវីដ​-១៩​​ដែល​បាន​ចាប់ផ្ដើម​ពី​ការ​រាតត្បាត​ជា​សកល​​ទៅ​ជា​ជំងឺ​ដែល​កើតឡើង​នៅ​តំបន់​​មួយ​ចំនួន​​ ហើយ​ព្រម​ទាំង​អាច​គ្រប់គ្រង​បាន​ថែម​ទៀត​ផង​​។ ​​

    ជាក់​ស្ដែង មាន​ប្រទេស​ជា​ច្រើន​បាន​​ចាប់ផ្ដើម​ព្យាបាល​ជំងឺ​កូវីដ-១៩​ ដូច​ទៅ​នឹង​គ្រុន​ផ្ដាសាយ​ដែរ។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    អូមីក្រុង

    យ៉ាង​ណា​មិញ ​នាយក​​គ្រប់គ្រង​​តំបន់​អឺរ៉ុប​នៃ​អង្គការ​សុខភាព​ពិភពលោក​ លោក​Hans Kluge ​បាន​ព្រមាន​ថា យើង​មិន​ទាន់​ដល់​ពេល​ប្រកាស​ថា​កូវីដ​-១៩​កើត​ឡើង​តែ​នៅ​តំបន់​មួយ​ចំនួន​ និង​បញ្ឈប់​ការ​រាតត្បាត​ទូទាំង​ពិភពលោក​នៅ​ឡើយ​ទេ ពីព្រោះ​កូវីដ​ប្រភេទ​​ថ្មី​អាច​នឹង​កើត​ឡើង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​អនុវត្ត​វិធាន​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​។

    ​រោគ​សញ្ញា​ ៥ របស់​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​

    • រមាស់​បំពង់​ក (ផ្ទុយ​ទៅ​នឹង​ការ​ឈឺ​បំពង់​ក)
    • ក្អក​ស្ងួត
    • អស់​កម្លាំង​ខ្លាំង
    • ឈឺ​សាច់​ដុំ​ស្រាល
    • បែក​ញើស​ពេល​យប់។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Jan 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម