backup og meta

​Pfizer ​ប្រកាស​ចេញ​វ៉ាក់សាំង​ពិសេស​ទប់​តែ អូមីក្រុង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 26, 2022

    ​Pfizer ​ប្រកាស​ចេញ​វ៉ាក់សាំង​ពិសេស​ទប់​តែ អូមីក្រុង

    ដោយ​សារ​តែ​វីរុស​បម្លែង​ថ្មី​អូមីក្រុង ទោះ​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​លឿន​រហ័ស​ដូច Delta ក៏​ដោយ​ក៏​ប៉ុន្តែ​នៅ​ឯ​អាមេរិក និង​មួយ​ភាគ​ធំ អឺរ៉ុប​កំពុង​ស្ថិត​ក្រោម​ផ្សែង​ខ្មៅ​របស់​វីរុស​បម្លែង​ថ្មី​នេះ​ក្រែលក្រាស់​ពេក ឥឡូវ​នេះ​ Pfizer​ប្រកាស​ចរាចរ​​ចេញ​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​ អូមីក្រុង​ប៉ុណ្ណោះ។

    សហរដ្ឋ​អាមេរិក​ដែល​បច្ចុប្បន្ន​កំពុង​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩ ឈរ​នៅ​លំដាប់​លេខ​១ លើ​ពិភពលោក បាន​ប្រកាស​ថា ខ្លួន​កំពុង​រៀបចំ​ចាក់​សាកល្បង​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​ប្រឆាំង​អូមីក្រុង ៣ដូស​ចំពោះ​ពលរដ្ឋ​មិន​ទាន់​ចាក់ និង យក​ធ្វើ​ជា​ដូស​ជំរុញ សម្រាប់​អ្នក​ចាក់​ ២ដូស​រួចរាល់។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    Pfizer និង​ BioNTech ដែល​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ត្រៀម​បញ្ចេញ​ប្រឆាំង​ទល់​ឥទ្ធិពល​របស់​អូមីក្រុង អះអាង​ថា​ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​យក​វ៉ាក់សាំង​នេះ​ចាក់​ជា​ដូស​ទី៤ ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូសទី៣ ប្រភេទ Pfizer-bioNTech រួច​ចន្លោះ ៣៦ខែ​រួចហើយ។ ជំហាន​បន្ទាប់​ក្រុមហ៊ុន​នឹង​បន្ត​សាក​ល្បង​លើ​ពលរដ្ឋ​ហោច​ណាស់ ១ ៤០០នាក់ មុន​ឈាន​ដល់​យុទ្ធនាការ​ធំ។ តែ​ទោះ​ជា​លឿន​ប៉ុណ្ណា ក៏​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ មិន​ចប់​មុន​ដាច់​ខែ មីនា ២០២២​នេះ​ដែរ។ ជម្រើស​និង​ដំណោះស្រាយ​របស់​អាមេរិក​ដែល​ជា​យុទ្ធសាស្ត្រ​ដោះស្រាយ​វិបត្តិ​ការ​ឆ្លងរាលដាល​កូវីដ១៩ ចេះ​តែ​បន្ត​ទៅ​មុខ ​ទាំង​ការ​បោះគំនិត​បង្កើត​ថ្នាំគ្រាប់​ព្យាបាល​កូវីដ១៩ និង​បង្កើត​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​អូមីក្រុង ទោះ​ជា​កន្លង​ទៅ​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​ធ្លាប់​រិះគន់ និង​វាយតម្លៃ​ទាប​ពី​កម្រិត​ថ្នាំវ៉ាក់សាំង​ដូស​ជំរុញ​ថា មិន​ខ្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​អូមីក្រុង​បានទេ។ 

    Omicron

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ជា​រឿង​សំខាន់ ជា​ពិសេស​ពពួក​វីរុស​បម្លែង​ថ្មី​កូវីដ១៩ ឲ្យ​គ្រប់​ដូស​ទៅ​តាម​ការ​ណែនាំ។ ជាក់​ស្ដែង​ដូស​ជំរុញ​ជា​សមាសធាតុ​សំខាន់​បន្ថែម​ក្រោយ​ទទួល​វ៉ាក់សាំង​គ្រប់​ដូស​រួច ព្រោះ​វា​ជា​ការ​បន្ត​ជំហាន​ទប់​ទល់​នឹង​ការវិវត្តន៍​របស់​ក្រុម​វីរុស​បម្លែង​ថ្មី​ក្រោយៗ​ទៀត មិន​ថា​តែ អូមីក្រុងមួយ​ទេ។ នេះ​ជា​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍ Kathrin Jansen ម្សិលមិញ។

    កន្លង​ទៅ​ CDC អាមេរិក​ធ្លាប់​លើក​សរសើរ​គុណភាព​ Pfizer-bioNTech ថា ចាក់​តែ​ ២ដូស​មិន​អាច​ការពារ​វីរុស​បម្លែង​ថ្មី អូមីក្រុុង​បាន​ទេ តែ​ដូស​ទី​៣ របស់ Pfizer មាន​កម្រិត​ការពារ​រហូត​ដល់​ទៅ ៩០% ជាង។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម