backup og meta

មតិនានា​ពីការចាក់ថ្នាំបង្ការឬវ៉ាក់សាំងនៅកម្ពុជា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2022

    មតិនានា​ពីការចាក់ថ្នាំបង្ការឬវ៉ាក់សាំងនៅកម្ពុជា

    យោង​តាម​ការ​ស្ទង់​មតិ​របស់​Hello Health Group ទាក់ទិន​ទៅ​នឹង​ការ​ចាក់​ថ្នាំ​បង្ការ​​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​​ប្រទេស​ចំនួន​​៨ រួម​មាន​ប្រទេស​ឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា វៀតណាម​ ម៉ាឡេស៊ី តៃវ៉ាន់ និង​ប្រទេស​ថៃ ដែល​​មាន​​រយៈពេល​ជិត​២​សប្ដាហ៍​ យើង​បាន​ទទួល​ការ​ចូលរួម​​​ពី​​មិត្ត​អ្នក​អាន​ចំនួន​ជាង​២​ពាន់​នាក់ ដែល​ក្នុង​នោះ​ មាន​មតិ​ផ្សេង​ៗ​ពី​គ្នា​ជុំវិញ​ការ​ចាក់​ថ្នាំ​បង្ការ​នេះ​​។ តើ​​មាន​កត្តា​អ្វី​ខ្លះ​បាន​ជា​គ្នា​យើង​មួយ​ចំនួន​ជ្រើសរើស​ចាក់​ថ្នាំ​បង្ការ​ ស្រប​ពេល​ដែល​​អ្នក​ខ្លះ​ទៀត​​មិន​អើពើ​​នឹង​រឿង​នេះ​ទៅ​វិញ​?

    មូលហេតុ​សំខាន់​ៗ​បី​​​យ៉ាង​ដែល​ធ្វើ​ឲ្យ​យើង​​ជ្រើសរើស​ចាក់​ថ្នាំ​បង្ការ​

    ​​តាម​ទិន្នន័យ​នៃ​ការ​ស្ទង់​មតិ​​បាន​បង្ហាញ​ថា​ អ្នក​ចូលរួម​ចំនួន​១១៨​នាក់​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​យើង​ ​ទទួល​យក​ការ​ចាក់​ថ្នាំ​បង្ការ​គឺ​ដោយ​សារ​តែ​ហេតុផល​ចម្បង​៣​យ៉ាង​​គឺ​​ ថ្នាំ​បង្ការ​អាច​ការពារ​យើង​ពី​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​ ក៏​ដូចជា​កាត់បន្ថយ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​។ ស្រដៀង​គ្នា​នេះ​ដែរ​ មូលហេតុ​ដែល​អ្នក​ចូលរួម​​មក​ពី​​ប្រទេស​​ថៃ​​ជ្រើសរើស​ចាក់​ថ្នាំ​បង្ការ​ គឺ​ដើម្បី​​​ការពារ​អ្នក​ដែល​​ងាយ​រង​គ្រោះ កាត់​បន្ថយ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ និង​ការពារ​ខ្លួន​ពី​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ​​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​យើង​មិន​ចាក់​ថ្នាំ​បង្ការ​

    ជាក់​ស្ដែង​ មាន​ហេតុផល​ខុស​ៗ​គ្នា​ ដែល​​ជំរុញ​ឲ្យ​គ្នា​យើង​ខ្លះ​​ជ្រើសរើស​មិន​ចាក់​ថ្នាំ​បង្ការ​ ដោយ​អ្នក​ខ្លះ​​ខ្លាច​ថា​ ​ថ្នាំ​បង្ការ​អាច​មាន​ផល​ប៉ះពាល់​ ​និង​មិន​មាន​សុវត្ថិភាព​ ខណៈ​ពេល​ដែល​គ្នា​យើង​ខ្លះ​ទៀត​​ខ្លាច​ម្ជុល​ គិត​ថា​ថ្នាំ​បង្ការ​មាន​តម្លៃ​ថ្លៃ ឬ​​គ្មាន​អត្ថប្រយោជន៍​​ជា​ដើម​។ បើ​ក្រឡេក​មក​មើល​តួលេខ​នៃ​អ្នក​ចូលរួម​ការ​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​បាន​​ឲ្យ​ដឹង​ថា ​មាន​​អ្នក​ចូលរួម​​ចំនួន​​៤៦%​​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​បង្ការ​ ៤២​%​ខ្លាច​ម្ជុល​ និង​៣៣%​គិត​ថា​ថ្នាំ​បង្ការ​​ពុំ​ផ្ដល់​អត្ថប្រយោជន៍​​ឡើយ​​។

    ​ថ្នាំ​បង្ការ​ជំងឺ​ទាំង​១១​មុខ សម្រាប់​ចាក់​ឲ្យ​កូន​ក្មេង​ពី​ពេល​កើត​ដល់​អាយុ​២​ឆ្នាំ​

    មក​​ទល់​​ពេល​​នេះ​​កម្មវិធី​​ជាតិ​​ផ្តល់​​ថ្នាំ​​បង្ការ​ នៃ​​ក្រសួង​​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ​ចំនួន ១១ មុខ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​ត្រូវ​នាំ​កូន​ទៅចាក់​ថ្នាំ​បង្ការ​ទាំង ១១ មុខ​ខាង​ក្រោម​នេះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។

    ១. វ៉ាក់សាំងការពារ​ជំងឺរបេង

    ២. វ៉ាក់សាំង​ជំងឺការពារ​រលាក​ថ្លើម​ប្រភេទ បេ

    ៣. វ៉ាក់សាំង​ការពារជំងឺគ្រុន​ស្វិត​ដៃ​ជើង

    ៤. វ៉ាក់សាំង​ការពារជំងឺ​តេតាណូស

    ៥. វ៉ាក់សាំង​ការពារជំងឺ​ក្អកមាន់

    ៦. វ៉ាក់សាំងការពារ​ជំងឺ​ខាន់ស្លាក់

    ៧. វ៉ាក់សាំង​ការពារជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ ដោយ​បាក់​តេរី​ហ៊ីប

    ៨. វ៉ាក់សាំង​ការពារជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ ដោយ​បាក់​តេរី​ភ្នើម៉ូកូក

    ៩. វ៉ាក់សាំង​ការពារជំងឺ​កញ្ជ្រឹល

    ១០. វ៉ាក់សាំងការពារ​ជំងឺ​ស្អូច

    ១១. វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី

    ថ្នាំ​បង្ការ​សំខាន់​ៗ​សម្រាប់​មនុស្ស​ពេញ​វ័យ​ និង​មនុស្ស​វ័យ​ចំណាស់​

    ថ្នាំ​បង្ការ​សំខាន់​សម្រាប់​មនុស្ស​ពេញ​វ័យ​ និង​មនុស្ស​វ័យ​ចំណាស់​មាន​ដូចជា​៖

    ១. វ៉ាក់សាំងការពារជំងឺ​តេតាណូស

    ២. វ៉ាក់សាំងការពារ​ផ្ដាសាយ​ធំ

    ៣. វ៉ាក់សាំងការពារ​មហារីក​មាត់​ស្បូន

    ៤. វ៉ាក់សាំង​ការពាររលាក​ថ្លើម B

    ៥. វ៉ាក់សាំង​ការពារអុត​ស្វាយ

    ៦. វ៉ាក់សាំង​ការពារជំងឺ​ឆ្កែ​ឆ្កួត

    ពិត​ណាស់​ ការ​ទទួល​វ៉ាក់សាំង​ឬ​ថ្នាំ​បង្ការ​ត្រឹម​ត្រូវ​ទាន់​ពេលវេលា មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការពារ​ និង​ជំរុញ​​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ឲ្យ​កាន់​តែ​ខ្លាំង​ដើម្បី​ប្រឆាំង​ទល់​នឹង​ជំងឺ​​ធ្ងន់ធ្ងរ ​​ការ​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ឬ​​​​ការ​ស្លាប់​បាត់បង់​ជីវិត​បាន​។

    ថ្នាំបង្ការសម្រាប់កុមារ

    អត្ថបទគួរអាន៖

    នៅ​ពេល​ដែល​រាងកាយ​ទទួល​បាន​វ៉ាក់សាំង​រួច​ហើយ ​ធាតុផ្សំ​របស់​ថ្នាំ​វ៉ាក់សាំង​ទាំង​នោះ​នឹង​បង្វឹក​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ឲ្យ​បង្កើត​អង់ទីក័រ​ការពារ​រាងកាយ ទល់​នឹង​ជំងឺ​ដែល​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ជាក់លាក់​ណាមួយ។ វ៉ាក់សាំង​នឹង​សម្លាប់ ឬ​ធ្វើ​ឲ្យ​ទម្រង់​មេរោគ ឬ​បាក់តេរី​ចុះ​ខ្សោយ ដូច្នេះ​មានន័យ​ថា គុណសម្បត្តិ​របស់​វ៉ាក់សាំង​គឺ មិន​បង្ក​ហានិភ័យ មិន​បង្ក​ផលវិបាក ក្រៅ​ពី​មុខងារ​ការពារ​យើង​ទេ ហេតុ​ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ចាក់​ថ្នាំ​បង្ការ​ដែល​បាន​ណែនាំ​ឲ្យ​បាន​គ្រប់​ចំនួន​ ទើប​ជា​ការ​ប្រសើរ​។

    ចំណុចសំខាន់

    នៅ​ពេល​ដែល​រាងកាយ​ទទួល​បាន​វ៉ាក់សាំង​រួច​ហើយ ​ធាតុផ្សំ​របស់​ថ្នាំ​វ៉ាក់សាំង​ទាំង​នោះ​នឹង​បង្វឹក​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ឲ្យ​បង្កើត​អង់ទីក័រ​ការពារ​រាងកាយ ទល់​នឹង​ជំងឺ​ដែល​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ជាក់លាក់​ណាមួយ។ វ៉ាក់សាំង​នឹង​សម្លាប់ ឬ​ធ្វើ​ឲ្យ​ទម្រង់​មេរោគ ឬ​បាក់តេរី​ចុះ​ខ្សោយ ដូច្នេះ​មានន័យ​ថា គុណសម្បត្តិ​របស់​វ៉ាក់សាំង​គឺ មិន​បង្ក​ហានិភ័យ មិន​បង្ក​ផលវិបាក ក្រៅ​ពី​មុខងារ​ការពារ​យើង​ទេ ហេតុ​ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ចាក់​ថ្នាំ​បង្ការ​ដែល​បាន​ណែនាំ​ឲ្យ​បាន​គ្រប់​ចំនួន​ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម