អ្នក​ខ្លះមិនបាន​ចាក់វ៉ាក់សាំងទេ ម៉េចក៏មានអង់ទីករការពាររលាកថ្លើម B?

    អ្នក​ខ្លះមិនបាន​ចាក់វ៉ាក់សាំងទេ ម៉េចក៏មានអង់ទីករការពាររលាកថ្លើម B?

    ជាធម្មតា ក្នុងខ្លួនយើងមានអង់ទីករការពាររលាកថ្លើម B លុះត្រាតែយើង​ចាក់វ៉ាក់សាំង​បាន​គ្រប់ចំនួន ហើយមានដុះអង់ទីករ។ បើ​អង់ទីករ​​ដុះមិនពេញលេញ ឬមិនគ្រប់ទេ យើងត្រូវចាក់បន្ថែម។ ចុះ​ហេតុអ្វីបាន​ជា​អ្នកខ្លះមានអង់ទីករការពាររលាកថ្លើម B ដោយមិនបានចាក់​វ៉ាក់​សាំង​ទៅ​វិញ?

    ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានបកស្រាយថា ដោយសារយើងធ្លាប់ឆ្លងមេរោគរលាក​ថ្លើម B ។ ជាទូទៅ មេរោគរលាកថ្លើម B អាច​ឆ្លងតាម​រយៈ​ការ​រួមភេទ ការប៉ះនឹង​ឈាម ឬទឹករងៃដែលមានផ្ទុកមេរោគ។ នៅពេលយើងឆ្លងមេរោគរលាកថ្លើម B ហើយ​ជាទៅ​វិញ​ដោយខ្លួនឯង​ នោះក្នុងខ្លួនយើងក៏​ដុះ​អង់ទីករ មិនមែនមានអង់ទីករមកពីកំណើតទេ។

    បើយើងកើតមកមានអង់ទីករការពាររលាកថ្លើម B ពីកំណើត លុះត្រា​តែ​ម្តាយ​យើងមាន​ផ្ទុក​មេរោគ​រលាកថ្លើម B។ ពេលយើងនៅក្នុងផ្ទៃ យើងឆ្លងមេរោគរលាកថ្លើម B ពីម្តាយ ហើយដល់ពេលជាសះស្បើយ យើង​​ក៏ដុះ​អង់ទីករ​តែម្តង។

    លោកវេជ្ជបណ្ឌិត ហ៊ាង រតនា
    លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា សំណង់ ១២

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លោក​បន្ថែម​ថា៖ «អ្នកដែលឆ្លងមេរោគរលាកថ្លើម B រួចដុះអង់ទីករគឺសំណាងណាស់ ព្រោះអ្នកដែលឆ្លង​មេរោគរលាក​ថ្លើម B ប្រហែល ៩០% អាចជាដោយខ្លួន​​ឯង ហើយនៅពេលជាសះស្បើយនឹងដុះអង់ទីករ ប៉ុន្តែមាន​ប្រហែល​ជា ១០% ដែលឆ្លងមេរោគរលាក​ថ្លើម B ហើយវិវឌ្ឍទៅជាជំងឺរលាក​ថ្លើម B រ៉ាំរ៉ៃ​ដែល​ព្យាបាល​អត់ជាទេ គឺត្រូវតាមដានពិនិត្យ និងលេបថ្នាំមួយជីវិតដូចជំងឺអេដស៍អ៊ីចឹង»។

    លោកវេជ្ជបណ្ឌិតឲ្យ​ដឹង​ថា ដើម្បីការពារជំងឺរលាកថ្លើម B បាន ១០០% យើងគួរចាក់វ៉ាក់សាំងការពារជំងឺ​រលាកថ្លើម B ហើយមុននឹងចាក់ យើងត្រូវ​ពិនិត្យ​ឈាមមើលសិនថា យើងមានអង់ទីករការពាររលាកថ្លើម B នៅ? ឬមានផ្ទុកមេរោគរលាកថ្លើម B អត់? បើអត់មានឆ្លងមេរោគ ឬអត់មានអង់ទីករទេ យើងអាចចាក់វ៉ាក់សាំងបាន។

    ជាទូទៅ អង់ទីករការពាររលាកថ្លើម B អាចនៅក្នុងខ្លួន​យើង​បានតែ ៥ ឆ្នាំទេ មិនថាយើងបានមកដោយសារការចាក់វ៉ាក់សាំង ឬឆ្លង​មេរោគ​​រលាកថ្លើម B ទេ​ ហើយ ៥ ឆ្នាំក្រោយនឹងបាត់ទៅវិញ ឬថយចុះ ដូច្នេះយើងត្រូវធ្វើតេស្តឈាមមើល បើអង់ទីករថយចុះ យើង​ត្រូវ​ចាក់​រំលឹក​ឡើង​វិញ។

    អត្ថបទគួរអាន៖

  • មូលហេតុសំខាន់ៗមួយចំនួន ធ្វើឲ្យថ្លើមរីកធំខុសធម្មតា
  • លេចចេញអាការៈទាំងនេះ អាចថាមាន​ជំងឺ​ក្រិនថ្លើមហើយ
  • សញ្ញា​ព្រមាន​ទាំង៦​ បញ្ជាក់​ថា​ថ្លើម​​​​​​ពោរពេញ​​ដោយ​ជាតិ​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ខំថែសុខភាពថ្លើម បើមិនចង់ឲ្យរាងកាយចុះខ្សោយទ្រុឌទ្រោម​
  • ជំងឺខ្លាញ់រុំថ្លើម មានគ្រោះថ្នាក់កម្រិតណា? ដោះស្រាយម៉េច?
  • Hepatitis A Virus Test (តេស្តពិនិត្យរកមើលមេរោគរលាកថ្លើមប្រភេទ A)
  • ចំណុចសំខាន់

    • អ្នកដែលមានអង់ទីករការពារមេរោគរលាកថ្លើម B ដោយមិនបានចាក់វ៉ាក់សាំងមកពី​ធ្លាប់ឆ្លងមេរោគ​រលាកថ្លើម B ហើយពេល​ជាសះស្បើយក៏ដុះអង់ទីករតែម្តង។
    • មិនថាយើងមានអង់ទីករការពារមេរោគរលាកថ្លើម B ដោយសារការចាក់វ៉ាក់សាំង ឬឆ្លង​មេរោគ​រលាក​​ថ្លើម B ទេ យើងត្រូវចាក់​វ៉ាក់សាំងរំលឹក​ ព្រោះអង់ទីករអាចនឹងបាត់ ឬថយចុះក្នុងរយៈពេល ៥ ឆ្នាំក្រោយ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ 29/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម