brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

វ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនតាំងពីកើត ដល់អាយុ២ឆ្នាំ

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ​ចំនួន ១១ មុខ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​ត្រូវ​នាំ​កូន​ទៅចាក់​ថ្នាំ​បង្ការ​ទាំង ១១ មុខ​ខាង​ក្រោម​នេះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។

វ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនតាំងពីកើត ដល់អាយុ២ឆ្នាំ

១- វ៉ាក់សាំង​ជំងឺរបេង៖ ចាក់​នៅ​ពេល​ទារក​កើត។

២- វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ៖ ចាក់​នៅ​ពេល​ទារក​កើត និង​អាយុ​បាន ១ខែកន្លះ។

៣- វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង៖ ​ចាក់ និង​បន្តក់នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និង​អាយុ ៣ខែកន្លះ។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៤- វ៉ាក់សាំង​ជំងឺ​តេតាណូស៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ ។

៥- វ៉ាក់សាំង​ជំងឺ​ក្អកមាន់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។

៦- វ៉ាក់សាំង​ជំងឺ​ខាន់ស្លាក់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។

៧- វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ ដោយ​បាក់​តេរី​ហ៊ីប៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។

វ៉ាក់សាំងកុមារ

៨- វ៉ាក់សាំង​ជំងឺ​រលាកសួត និង​រលាក​ស្រោមខួរ ដោយ​បាក់​តេរី​ភ្នើម៉ូកូក៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។

៩- វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ខែ និងអាយុ ១៨ខែ។

១០- វ៉ាក់សាំង​ជំងឺ​ស្អូច ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ខែ និង​អាយុ ១៨ខែ។

១១- វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ ខែ។

ចំណុចសំខាន់

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ​ចំនួន ១១ មុខ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​ត្រូវ​នាំ​កូន​ទៅចាក់​ថ្នាំ​បង្ការ​ទាំង ១១ មុខ​ខាង​ក្រោម​នេះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 17/02/2025