មកទល់ពេលនេះកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងសំខាន់ៗចំនួន ១១ មុខ សម្រាប់ចាក់ឲ្យក្មេងអាយុក្រោម ២ ឆ្នាំ នៅទូទាំងប្រទេស។ ការចាក់វ៉ាក់សាំងបង្ការបានគ្រប់មុខអាចជួយឲ្យប្រព័ន្ធការពារក្មេងរឹងមាំ មិនងាយរងការវាយប្រហារពីមេរោគ ដូច្នេះម៉ាក់ប៉ាដែលមានកូនត្រូវនាំកូនទៅចាក់ថ្នាំបង្ការទាំង ១១ មុខខាងក្រោមនេះ នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព។
១- វ៉ាក់សាំងជំងឺរបេង៖ ចាក់នៅពេលទារកកើត។
២- វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ បេ៖ ចាក់នៅពេលទារកកើត និងអាយុបាន ១ខែកន្លះ។
៣- វ៉ាក់សាំងគ្រុនស្វិតដៃជើង៖ ចាក់ និងបន្តក់នៅពេលទារកអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។
៤- វ៉ាក់សាំងជំងឺតេតាណូស៖ ចាក់នៅពេលទារកអាយុបាន ១ខែកន្លះ ។
៥- វ៉ាក់សាំងជំងឺក្អកមាន់៖ ចាក់នៅពេលទារកអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។
៦- វ៉ាក់សាំងជំងឺខាន់ស្លាក់៖ ចាក់នៅពេលទារកអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។
៧- វ៉ាក់សាំងជំងឺរលាកសួត និងរលាកស្រោមខួរ ដោយបាក់តេរីហ៊ីប៖ ចាក់នៅពេលទារកអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។
៨- វ៉ាក់សាំងជំងឺរលាកសួត និងរលាកស្រោមខួរ ដោយបាក់តេរីភ្នើម៉ូកូក៖ ចាក់នៅពេលទារកអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។
៩- វ៉ាក់សាំងជំងឺកញ្ជ្រឹល៖ ចាក់នៅពេលទារកអាយុបាន ៩ខែ និងអាយុ ១៨ខែ។
១០- វ៉ាក់សាំងជំងឺស្អូច៖ ចាក់នៅពេលទារកអាយុបាន ៩ខែ និងអាយុ ១៨ខែ។
១១- វ៉ាក់សាំងរលាកខួរក្បាល ជេអ៊ី៖ ចាក់នៅពេលទារកអាយុបាន ៩ ខែ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកងាយៗជួយបន្លប់កូនតូចពេលចាក់វ៉ាក់សាំង មិនឲ្យឈឺចាប់ស្រែកយំខ្លាំង
- ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]