backup og meta

មហាសេដ្ឋីផ្នែកវេជ្ជសាស្រ្ត មានជាងគេក្នុងឆ្នាំ២០២២ ជាជនជាតិឥណ្ឌា

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 18, 2022

    មហាសេដ្ឋីផ្នែកវេជ្ជសាស្រ្ត មានជាងគេក្នុងឆ្នាំ២០២២ ជាជនជាតិឥណ្ឌា

    លោក Cyrus Poonawalla ជា​ស្ថាបនិក​នៃ​វិទ្យាស្ថានSerum នៅ​ប្រទេស​ឥណ្ឌា​ ជាមនុស្ស​មានទ្រព្យ​ច្រើន​​​ជាង​គេ​បំផុត​ក្នុង​វិស័យ​វេជ្ជសាស្រ្ត គិត​​ក្នុង​ឆ្នាំ​២០២២​នេះ។​ លោក​​មាន​ទ្រព្យ​សម្បត្តិ​​រហូត​ដល់​ទៅ​២៦​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក Poonawalla ជា​អ្នក​ដែល​មាន​បំផុត​ទី៤ ​របស់​ប្រទេស​ឥណ្ឌា ដោយ​គាត់​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​ចំនួន​៤១​ភាគរយ​ កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​ការ​ផលិត​វ៉ាក់សាំង​កូវីដ-១៩។ នៅ​ក្នុង​ឆ្នាំ​១៩៦៦ បុរស​វ័យ​ជាង​៨០​ឆ្នាំ​រូបនេះ ​បាន​បង្កើត​វិទ្យាស្ថាន​Serum ហើយ​បាន​រីក​ចម្រើន​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ ដោយ​ផលិត​វ៉ាក់សាំង​បាន​ជាង​១,៥​ពាន់​លាន​ដូស សម្រាប់​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រឹល​ ជំងឺ​ស្វិត​ដៃ​ជើង​ និង​ជំងឺ​គ្រុន​ផ្ដាសាយ​​។

    អំឡុង​ពេល​ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ពាណិជ្ជកម្ម ​Brihan Maharashtra (BMCC) នៅ​ក្នុង​ឆ្នាំ​១៩៦៦ លោក​បាន​បង្កើត​មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​ឈ្មោះ​ថា Sharad Pawar ​ដែល​ជា​អ្នក​នយោបាយ​ឥណ្ឌា​ដ៏​ល្បី​ឈ្មោះ និង​​ជា​រដ្ឋមន្ត្រី​នៃ Maharashtra ​ចំនួន​៣​អាណត្តិ​ថែម​ទៀត​ផង​។

    ចំណុចសំខាន់

    លោកCyrus Poonawalla ជា​ស្ថាបនិក​នៃ​វិទ្យាស្ថានSerumមក​ពី​ប្រទេស​ឥណ្ឌា​ ដែល​មាន​​ជាង​គេ​បំផុត​ក្នុង​វិស័យ​វេជ្ជសាស្រ្តក្នុង​ឆ្នាំ​២០២២​នេះ​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​​រហូត​ដល់​ទៅ​២៦​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក Poonawalla ជា​អ្នក​ដែល​មាន​បំផុត​ទី៤​របស់​ប្រទេស​ឥណ្ឌា ដោយ​គាត់​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​ចំនួន​៤១​ភាគរយ​ កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​ការ​ផលិត​វ៉ាក់សាំង​កូវីដ-១៩។
    ​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម