អាការៈរួយកជាធម្មតា កើតឡើងពីសាច់ដុំ សរសៃពួរ និងសរសៃចំណង ដែលជាទូទៅសំដៅលើជាលិកាទន់ នៅខាងក្នុង និងជុំវិញក។
អាការៈរួយកជាធម្មតា កើតឡើងពីសាច់ដុំ សរសៃពួរ និងសរសៃចំណង ដែលជាទូទៅសំដៅលើជាលិកាទន់ នៅខាងក្នុង និងជុំវិញក។

ការរមួល និងកន្ត្រាក់សាច់ដុំ ច្រើនតែបណ្ដាលមកពីបញ្ហាក ដូចជារលាកសន្លាក់ ឬខូចទ្រង់ទ្រាយឌីស ឬអាចមកពីរបួសដែលកើតឡើងដោយមិនដឹងខ្លួន ឬពុំមានមូលហេតុច្បាស់លាស់។ មិនថា បញ្ហាឈឺចុករួយកកើតឡើងដោយសារជំងឺរ៉ាំរ៉ៃ ឬនៅសុខៗយើងស្រាប់តែឈឺក្រោយពេលភ្ញាក់ពីគេងនោះទេ គ្នាយើងគួរតែអនុវត្តតិចនិកខាងក្រោម ដើម្បីកាត់បន្ថយការឈឺចាប់នេះ។
ដើម្បីទ្រទ្រង់ក អំឡុងពេលគេង យើងគួរប្រើខ្នើយទ្រឆ្អឹងកឲ្យត្រង់ល្អ ហើយបើយើងទម្លាប់រើខ្លួនច្រើនដងនៅពេលយប់ អាចប្រើខ្នើយមួយ ឬច្រើន ដែលស័ក្ដិសមសម្រាប់ទីតាំងគេងរបស់យើង។
ពិតណាស់ ការគេងផ្ងារជាឥរិយាបថគេងដ៏ល្អបំផុត ដើម្បីជួយឲ្យឆ្អឹងខ្នងសម្រាកបានស្រួល។ យ៉ាងណាមិញ ប្រសិនបើយើងចូលចិត្តគេងផ្អៀង មិនត្រូវដាក់ខ្នើយឲ្យខ្ពស់ពេកឡើយ ជាធម្មតាគួរមានកម្រាស់ប្រហែល១០ ទៅ១៥សង់ទីម៉ែត្រ និងអាស្រ័យទៅតាមចម្ងាយរវាងក និងស្មា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មួយវិញទៀត យើងគួរតែអង្គុយក្នុងឥរិយាបថប្រកបដោយផាសុកភាពនៅមុខកុំព្យូទ័រ និងសម្លឹងមើលឲ្យចំទៅស្រ្គីនកុំព្យូទ័រ។ ប្រសិនបើត្រូវសម្លឹងចុះក្រោម នោះយើងគួរតែលើកកុំព្យូទ័រឲ្យខ្ពស់ជាងមុនបន្តិច។ ជាក់ស្ដែង ពពួកLaptop តម្រូវឲ្យយើងត្រូវឱនក្បាលមើលចុះក្រោម ដែលអាចធ្វើឲ្យយើងចុករួយកប្រសិនបើយើងធ្វើបែបនេះរយៈពេលយូរ។ ហេតុនេះហើយ គ្នាយើងគួរតែភ្ជាប់Laptop ទៅកាន់ស្គ្រីន ឬកុំព្យូទ័រដែលមានកម្ពស់ខ្ពស់ល្មម។

ទន្ទឹមនឹងនេះដែរ យើងគួររក្សាជាតិទឹកក្នុងរាងកាយ ដើម្បីចិញ្ចឹមបំប៉នឌីស ក៏ដូចជាជួយឲ្យឌីសអាចបត់បែនបានងាយស្រួល និងរឹងមាំល្អ។
អត្ថបទគួរអាន៖
ឥរិយាបថមិនល្អ អាចបណ្ដាលឲ្យចុករួយក ដោយការរមួលសាច់ដុំ និងសរសៃចំណង ដែលទ្រទ្រង់ក ព្រមទាំងអាចបង្កឲ្យមានរបួស ប្រសិនបើយើងប្រកាន់ឥរិយាបថបែបនេះរយៈពេលយូរ។ នៅពេលដែលយើងដើរ ឬអង្គុយដោយឱនក្បាលចុះ នោះនឹងអាចបង្កជាការឈឺចាប់ត្រង់កជាមិនខាន ដោយសារតែទម្លាប់នេះ បន្ថែមទម្ងន់ទៅកាន់សាច់ដុំនៅខ្នង និងកផ្នែកខាងលើ។ ដូច្នេះហើយ យើងគួរតែប្រកាន់ខ្ជាប់ឥរិយាបថឲ្យត្រង់ខ្លួនគ្រប់ពេលវេលា ទើបជាការប្រសើរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Tips to Prevent Neck Pain
https://www.spine-health.com/blog/10-tips-prevent-neck-pain?fbclid=IwAR0CaIwHRRwVJ1XjUwZW2YcJTKkLHVwrtxLXHGM6G35_hcdm735I14zTYtw
3 tips to prevent neck pain
https://www.health.harvard.edu/pain/3-tips-to-prevent-neck-pain
10 Ways to Prevent Neck Pain
https://www.brisbanespineclinic.com.au/blog/ways-to-prevent-neck-pain/
How to Prevent ‘Tech Neck’
https://healthmatters.nyp.org/how-to-prevent-tech-neck/
កំណែប្រែបច្ចុប្បន្ន
21/06/2022
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ