សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត

មិន​ថា​យើង មិន​ថា​គេ​នោះ​ទេ ​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​បំផុត​របស់​ជូរប្រៃៗ ដូចជា​ជ្រក់ របស់​ត្រាំជាដើម ពេលខ្លះ​ញ៉ាំ​លេង ឬ​ផ្ទាប់​ជាមួយ​​អាហារ​ផ្សេង​ទៀត ឆ្ងាញ់​កប់មាត់។ ឆ្ងាញ់អ៊ីចឹង កុំ​ចេះកាយញាត់ៗ ​របស់​អស់​ហ្នឹង​ឲ្យ​សោះ ប្រយ័ត្ន​កើត​ជំងឺ​មហារីក​ដោយ​មិន​ដឹង​ខ្លួន។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​លើក​ឡើង​ថា អាហារ​ផ្អាប់ ពិសេស​ពពួក​ជ្រក់​គ្រប់​ប្រភេទ មាន​​ជាតិ​អំបិល​ច្រើន ដើម្បី​រក្សា​ទុក​បាន​យូរ អាច​ធ្វើ​ឲ្យ​រាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ បណ្តាល​ឲ្យ​កើតជំងឺលើសឈាម និងជំងឺផ្សេង​ទៀត។ មួយ​ទៀត​វិញ​គេ​តែង​សម្គាល់​នៅ​កំប៉ុង ឬ​ក្រឡ​ជ្រក់​ផ្នែក​ខាង​លើ តែង​មាន​ផ្សិត​សៗ ដែល ផ្សិត​នេះ​មាន​ឈ្មោះ​ថា Belta Alpha Toxin។ អ្វី​ដែល​គួរ​បារម្ភ​ខ្លាំង​នោះ ផ្សិត​ប្រភេទ​នេះ​គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​យើង នៅ​ពេល​​ញ៉ាំទៅ បណ្តាល​ឲ្យ​ពុល​កោសិកា​ថ្លើម ឈាន​ទៅ​កើត​ជំងឺ​ថ្លើម​ខ្ពស់បំផុត។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក លោក​វេជ្ជបណ្ឌិត​រូបនេះ​អះអាង​បន្ត​ថា តាមការសិក្សាបែបវិទ្យាសាស្រ្ត​បាន​ប្រៀប​ធៀប​កម្រិត​គ្រោះថ្នាក់​រវាង​ផ្សិត Belta Alpha Toxin ជាមួយ​មេរោគ​រលាក​ថ្លើម​ប្រភទេ B និង C ចូលគ្នា ឃើញថា ផ្សិត​ដែល​មាន​នៅ​ក្នុង​ពពួក​ជ្រក់​នេះ សាហាវ​ជាង​មេរោគ​រលាក​ថ្លើម​ទាំង ​២ ​ប្រភេទ​ខាងលើ​ដល់​ទៅ ៣៣២ ដង […]


ព័ត៌មាន

អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យ​លែង​​ឃើញ​មេរោគ​ក្រោយ​ព្យាបាល

បុរស​ម្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​ក្លាយជា​ជន​ទី ២ លើ​ពិភពលោក ត្រូវ​បាន​សម្អាត​មេរោគ​អេដស៍​ចេញ​ពី​ខ្លួន បន្ទាប់​ពីបាន​ទទួល​ការ​ប្ដូរ​ខួរឆ្អឹង (Bone Marrow) ពី​មនុស្ស​ម្នាក់​ ​មាន​ហ្សែន​ប្រឆាំង​នឹង​ជំងឺអេដស៍។ នេះបើតាមជីវវិទូ Ravindra Gupta ដែល​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត​ព្យាបាល​បុរស​ដែល​មាន​ផ្ទុក​ជំងឺ​អេដស៍នេះ។ រយៈពេល​ជិត ៣​ឆ្នាំ បន្ទាប់ពី​ទទួល​បាន​ការ​ប្ដូរ​កោសិកា​ខួរ​ឆ្អឹង​ពី​បុរស​ម្នាក់​ ដែល​ហ្សែន​ដ៏កម្រ​ប្រឆាំង​នឹង​ការឆ្លង​ជំងឺ​អេដស៍ និង​ជាង ១៨​ខែ បន្ទាប់ពី​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​រួច​មក ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជាច្រើន​​បង្ហាញ​ថា គ្មាន​ការ​រកឃើញ​មេរោគ​អេដស៍​ពីមុន​នៅ​លើ​ខ្លួន​បុរស​នេះ​ទៀតទេ។ លោក Ravindra Gupta បញ្ជាក់​ថា "គ្មាន​មេរោគ យើង​អាច​រកឃើញ​​ទេ។ យើង​មិន​បាន​ប្រទះ​ឃើញ​អ្វី (មេរោគ​អេដស៍) នោះ​ទេ"។ យ៉ាង​ណា ជីវវិទូរូប​នេះ​ លើក​ឡើង​ថា អាច​ជារឿង​ប្រញាប់​ពេក បើ​អាច​និយាយ​ថា អ្នកជំងឺ​​ត្រូវ​បាន​ព្យាបាល​។ លោកថា​ ករណីនេះ គឺជា​ភស្ដុតាង​មួយ​នៃ​ទស្សនទាន ជួយ​អ្នកវិទ្យាសាស្រ្ត​បញ្ចប់​វត្តមាន​មេរោគ​អេដស៍លើ​ពិភពលោក​​នៅ​ថ្ងៃ​ណាមួយ ប៉ុន្ដែ​មិនមាន​ន័យ​ថា ការ​ព្យាបាល​ជំងឺ​អេដស៍​ត្រូវ​បាន​រកឃើញ​នោះ​ទេ។ បច្ចុប្បន្ន បុរស​ត្រូវ​បាន​សម្អាត​មេរោគ​អេដស៍​ចេញពី​ខ្លួន​នេះ ត្រូវ​បាន​គេហៅ​ថា "បុរស​ក្រុង​ឡុងដ៏" ដោយសារ​ករណី​នេះ គឺ​ស្រដៀង​នឹង​ករណី​ដំបូង​នៃ​ការ​ព្យាបាល​ជំងឺ​អេដស៍​លើ​បុរស​អាមេរិក​ម្នាក់​ឈ្មោះ Timothy Brown។ លោក Timothy Brown ត្រូវ​បាន​គេហៅ​ថា "បុរស​ក្រុង​ប៊ែកឡាំង" ដោយសារ​គាត់​ទទួល​បាន​ការ​ព្យាបាល​ស្រដៀង​នេះ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ […]


ព័ត៌មាន

ស្រីៗ​ធ្វើ​ការ​យប់ អាច​ឆាប់​អស់​រដូវទាំង​​វ័យ​ក្មេង

ការ​សិក្សា​ស្រាវជ្រាវ​មួយបង្ហាញ​ថា​ ស្រីៗ​​ធ្វើ​ការ​​​នៅ​វេន​យប់​​ ៩% នឹង​ជួប​​បញ្ហា​អស់​រដូវ​នៅ​អាយុ​​វ័យ​ក្មេង​។ ការ​ស្រាវ​ជ្រាវ​​ពី​សាកល​វិទ្យាល័យ​ Dalhousie ប្រទេស​កាណាដា​ បាន​សិក្សា​ទៅ​លើ​​​​​ពេទ្យ​ស្រី​​ជា​ច្រើន​នាក់​ ដែល​​ចំណាយ​ពេល​ធ្វើ​ការ​វេន​យប់​ យ៉ាង​តិច៣​​​​យប់​ក្នុង​មួយ​ខែ​។ លទ្ធ​ផល​​បង្ហាញ​ថា ត្រឹម​រយៈ​ពេល ​២​ឆ្នាំ ពួក​គេ​​​ជួប​​ហានិភ័យ​​នៃ​ការ​អស់​រដូវ​​​៩​ភាគ​រយ​។ បញ្ហា​នេះ កើត​ឡើងដោយ​សារ​តែ​​រាង​កាយ​​​​​​ដល់​​ពេល​វេលា​​​ត្រូវ​សម្រាក និង​មិន​​ទទួល​​ពន្លឺ​​ច្រើន​នៅ​ពេល​ធ្វើ​ការ​ ជា​ហេតុ​មួយ​​ធ្វើ​ឱ្យ​កម្រិត​អ័រមូន​​ដំណេក មេឡាតូនីន (Melatonin) ថយ​ចុះ​។ យ៉ាង​​ណា​​មិញ​ ការ​ស្រាវ​ជ្រាវ​​ដដែល បានឲ្យ​ដឹង​ដែរថា ភាព​ស្រ្តេស​នៅ​កន្លែង​ការងារ​ ឬ​ថែម​ម៉ោង​ធ្វើ​ការ​យប់​​ច្រើន ក៏​ជា​ចំណែក​ចូល​រួម​បង្ក​​​​បញ្ហា​អស់​រដូវ​នៅ​អាយុ​​វ័យ​ក្មេង​ផង​ដែរ​។


ព័ត៌មាន

អ្នកជំនាញ​ប្រាប់​វិធី​ការពារ ​ខ្យល់គរ និងសន្លប់​ ពេល​អាកាស​ធាតុ​កាន់តែ​ក្តៅ​ខ្លាំង

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​រលក​កម្តៅ រំពឹង​នឹង​កើន​ឡើង​ខ្លាំង​នា​ឆ្នាំ​ ២០១៩ នេះ ដោយ​ថែម​ទាំង​ចាត់​ទុក​ជា​ឆ្នាំ​ក្តៅ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​ខ្លួន។ យោង​តាម​ការិយាល័យ​ឧតុនិយម​​ប្រទេស​នេះ សីតុណ្ហភាព​រំពឹង​នឹង​កើន​ឡើង​ខ្ពស់​ជាង ៤០អង្សា និង​ព្រមាន​ពី​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ ២​ករណី អាច​នឹង​កើត​ឡើង រួម​មាន ខ្យល់​គរ​ដោយ​សារ​កម្តៅ​ក្តៅ​ខ្លាំង និង​ករណី​សន្លប់ អាច​នឹង​ឈាន​ដល់​ការ​សង្គ្រោះ​បន្ទាន់។ រោគ​សញ្ញា​កើត​ខ្យល់​គរ៖ - ក្តៅ​ក្នុង​ខ្លួន - ឈឺ​ក្បាល - វិល​មុខ ឬ​មាន​អារម្មណ៍​ថា​ខ្សោយ អស់​កម្លាំង - ស្រេក​ទឹក​ខ្លាំង - ស្លេក​ស្លាំង ស្បែក​ឡើង​ត្រជាក់​ហើយ​ស្អិត និង​ឡើង​ក្រហម - ឈឺ​សាច់ដុំ - រក​ក្អួត - ជីប​ចរ​ដើរ​ខ្សោយ - ដង្ហើម​ញាប់​ៗ​។ ដំណោះស្រាយ៖ - រក​កន្លែង​ម្លប់ ត្រជាក់ មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ - សម្រាក ពត់​ខ្លួន​ - ស្លៀក​​សម្លៀក​បំពាក់​ធូរ​រលុង ស្រាល​ខ្លួន - ផឹកទឹក​ឲ្យ​ច្រើន​។ រោគ​សញ្ញា​សន្លប់៖ - ក្តៅ​ខ្លួន​ឡើង​ក្រហម​ និង​មាន​ស្បែក​ស្ងួត​ - រវើ​រវាយ​ (អារម្មណ៍​ច្របូក​ច្របល់) - ញ័រ​​​​​សាច់​ - កម្រើក​សាច់​ដុំ​​លែង​កើត​ (ស្ពឹក​សាច់​ដុំ) - វិល​មុខ​ - ដង្ហើម​​ខ្លី ឬ​ពិបាក​ដក​ដង្ហើម ដំណោះ​ស្រាយ​​ភ្លាម​ៗ៖ - ទូរស័ព្ទ​ទៅ​រថយន្ត​សង្រ្គោះ​បន្ទាន់​ដែល​នៅ​ជិត​បំផុត​ - យក​កន្សែង​សើម​ជូត​ខ្លួន​ជន​រង​គ្រោះ​ ឬ​​យក​ទឹកកក​ស្អំ (ពិសេស​ត្រង់​ ក និង​ក្លៀក) - ឲ្យជន​រង​គ្រោះ​ញ៉ាំ​ទឹក​តាម​ដែល​អាច​ធ្វើ​បាន​ - […]


ព័ត៌មាន

ប្រយ័ត្ន​ប្រយែង​សុខភាព​ឲ្យ​មែន​ទែន កម្តៅ​នឹង​ហក់​ឡើង​ជាង ៤០ អង្សារសេ

ការទទួលរងឥទ្ធិពលដោយប្រយោលពី​បាតុភូត El Nino ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​យើង​ក្តៅ​ហួត​ហែង​ខ្លាំង សីតុណ្ហភាព​នឹង​ឡើង​ដល់ ៤០-៤២ អង្សារសេ នា​អំឡុងខែ មេសា និង ឧសភា ឆ្នាំ២០១៩ ខាង​មុខ​នេះ។ ការ​កើន​ឡើង​កម្តៅ​នេះ​ ក្រសួង សុខាភិបាល និង​អភិវឌ្ឍន៍ជនបទ បាន​ចេញ​​សេចក្តីជូន​ជា​បន្ត​បន្ទាប់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យើង​គ្រប់​គ្នា ពិសេស​មនុស្ស​ចាស់ និង​កុមារ​អាច​ឈាន​ដល់​ស្លាប់ ឯ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏​មាន​ខ្វះខាត​នៅ​តាម​ខេត្ត​មួយ​ចំនួន។ ១-  ជំងឺឧស្សាហ៍កើត អាកាស​ធាតុក្តៅ​ហួតហែង ធ្វើឲ្យ​សរីរាង្គ​យើង​បាត់បង់​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន រំខាន​ដល់​ចរន្ត​ឈាម និង​ដំណើរការ​ខួរក្បាល ងាយ​​នឹង​អស់​កម្លាំង ឯ​ជំងឺ​មួយ​ចំនួន​ក៏​មក​យាយី​ក្នុង​អំឡុង​ពេល​នេះ​ដែរ។ – រាករូស – ស្ត្រេស – រលាកស្បែក – ជំងឺឆ្លងបណ្តាលមកពីការញ៉ាំទឹក ឬអាហារ មិន​មានអនាម័យ។ ២- ការការពារ – ញ៉ាំទឹក​ឆ្អិនឲ្យបាន​ច្រើន និង​ញឹកញាប់ មិន​ត្រូវចាំ​ដល់​ស្រេក​នោះ​ទេ – កុំញ៉ាំស្រា ឬ​ជាតិស្ករ​ច្រើន​ពេក ព្រោះ​កាន់​តែ​បាត់បង់​ជាតិទឹក – កុំញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​រមូលក្រពះ – ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ) – ជៀសវាង​អាហារក្តៅៗ ឬ​ញ៉ាំអាហារ​ច្រើន​ហួស​កម្រិត – កាត់​បន្ថយ​ការប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ពេល​ថ្ងៃ ឬ​នៅ​មាត់ទន្លេ ឬសមុទ្រ – ត្រូវ​អនាម័យ​ជាប់​ជានិច្ច ដោយលាង​ដៃ​នឹង​សាប៊ូ – […]


ព័ត៌មាន

​រាត​ត្បាត​ជំងឺ​កញ្ជ្រឹល នៅ​អាហ្រ្វិក សម្លាប់​មនុស្ស​ជាង ៩០០​នាក់

អង្គការ​សុខ​ភាព​ពិភពលោក WHO ថ្មីៗ​នេះ បាន​អះអាង​ថា ករណី​រាតត្បាត​ជំងឺ​កញ្ជ្រឹល​ក្នុង​ប្រទេស ម៉ាដាហ្គាស្ការ គិត​មក​ទល់​ពេល​នេះ បង្ក​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ទៅ​ជាង ៩០០​ នាក់។ របាយការណ៍ WHO ចេញ​ផ្សាយ​កាល​ពីចុង​សប្តាហ៍​កន្លង​ទៅ អ្នក​ជំងឺ​កញ្ជ្រឹល ៥៥៣នាក់ និង​អ្នក​សង្ស័យ​កើត​កញ្ជ្រឹល ៣៧៣​នាក់ បាន​ស្លាប់ ខណៈ​គិត​ចាប់​តាំង​ពី​មានការ​ផ្ទុះ​រាត​ត្បាត អំឡុង​ចុង​ឆ្នាំ ២០១៨ មក អ្នក​ឆ្លង​ជំងឺ​កញ្ជ្រឹល​មាន​សរុប​ដល់​ទៅ​ជាង ៦៨០០០ ករណី។ ករណី​ផ្ទុះ​រាត​ត្បាតជំងឺ​កញ្ជ្រឹល លើ​ប្រជាជាតិ​ដែន​កោះ ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ ត្រូវ​មជ្ឈដ្ឋាន​សាធារណៈ ស្តី​បន្ទោស​យ៉ាង​ចាស់​ដៃ ទៅ​លើ​កម្សោយ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​ការ​ផ្តល់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល​សម្រាប់​ទារក​ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​នាំ​ពាក្យ​អង្គការ WHO លោក តារិក ចាសារ៉េវិក លើក​ឡើង​ថា ​របាយ​ការណ៍​របស់ WHO និងអង្គការ​ យូនីសែហ្វ អត្រា​ផ្តល់​វ៉ាក់​សាំង​ការពារ​ជំងឺ​កញ្ជ្រឹក​លើ​ទារក និង​កុមារ​ទូទាំង​ប្រទេស​នេះ គឺ​ទាប​ជាង ៦០ ភាគរយ។ ក្រោយ​ផ្ទុះ​ការ​រាត​ត្បាត និង​រង​ការ​រិះគន់​ខ្លាំង រដ្ឋាភិបាល ម៉ាដាហ្គាស្ការ បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ទូទាំង​ប្រទេស ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​ងាក​មក​ពី​ភាព​ប្រក្រតី​វិញ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង ក៏​ដូច​ជាថែទាំ​អ្នក​ជំងឺ​កញ្ជ្រឹល​ជាដើម។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុំញ៉ាំត្រីក្រពត ៣ ប្រភេទ មានជាតិពុល បណ្តាលឲ្យស្លាប់

ក្រោយ​ករណី​ស្លាប់​បង្ក​ឡើង​ដោយ​ការ​បរិភោគ​ត្រី​ក្រពត​នៅ​តែ​បន្ត​កើត​មាន ពិសេស​ថ្មីៗ​នេះ​គ្រួសារ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ ពុល​ត្រី​ក្រពត​បណ្តាល​ឲ្យ​ឈឺ ៥ នាក់ ក្នុង​នោះ​ស្លាប់ ១នាក់ ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​ហាម​មិន​ឲ្យ​ញ៉ាំ​ត្រី​ក្រពត ៣ ប្រភេទ ដែល​មាន​ជាតិ​ពុល។ តាម​ការ​សិក្សាជ្រាវ ត្រីក្រពត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន១០ ប្រភេទ ក្នុង​នោះ​មាន ៣ ប្រភេទ មាន​ជាតិ​ពុល រួមមាន Tetraodon cochinchinesis, Monotrete leiurus និង Tetraodon fluviatilis។ ការ​បរិភាគ​ត្រីក្រពត​ទាំង ៣ ប្រភេទ​នេះ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ពិសេសជាតិ​ពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល អាច​បណ្តាល​ឲ្យ​ស្លាប់។ ត្រីក្រពត​ទាំង ៣ ប្រភេទខាងលើ​មាន​ជាតិ​ពុល​កាន់​តែ​ខ្ពស់​នៅ​រដូវ​ពងកូន​បន្តពូជ ក្នុង​អំឡុង​ខែកុម្ភៈ មីនា និងចន្លោះខែ កក្កដា-កញ្ញា។ កម្រិត​ជាតិពុល​មាន​ខ្ពស់​បំផុត​នៅ​ក្នុងពង មេជីវិត ថ្លើម ពោះវៀន សែ្បក និង​សាច់ត្រី​ក្រពត។ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ទោះបី​ជា​ត្រីក្រពត​ទាំងនេះ​បាន​ចម្អិន​រួច ឬ​ដាក់​ឲ្យ​កកក្តី ក៏​មិន​អាច​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​វា​បាន​ឡើយ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​បរិភោគ​ឲ្យ​សោះ។ សូមសម្គាល់ត្រីក្រពតពុល តាមរូបខាងលើ ១- រោគសញ្ញា បន្ទាប់​ពី​បរិភោគ​ត្រីក្រពត​ដែល​មាន​ជាតិពុលទាំង ៣ ប្រភេទ​ខាង​លើ​នេះ ចន្លោះពី ២០នាទី-២ ម៉ោង […]


ព័ត៌មាន

ប៉ាស្ទ័រ​ប្រកាស​ឲ្យ​ពលរដ្ឋ​ត្រូវ​ឆ្កែ ឆ្មា ខាំ ឬខ្វាច យូរ​ហើយ ​មិន​បាច់​ទៅ​ចាក់​ថ្នាំ​បង្ការ​ទេ

ក្រោយ​មាន​ករណី​ក្មេងស្រី​ម្នាក់​ត្រូវ​ឆ្មា​ខាំ ឆ្លង​ជំងឺ​ឆ្កែឆ្កួត​រហូត​ដល់​ស្លាប់ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រុស​ស្រី ក្មេង​ចាស់ បាន​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​យ៉ាង​ច្រើន​កក​កុញ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ បើ​តាមការ​ឲ្យ​ដឹង​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ចំណោម​នោះ​មាន​ទាំងអ្នក​ដែល​ទើប​ត្រូវ​ឆ្កែ ឆ្មា ស្វា ខាំ ឬ​ខ្វាច ថ្មីៗ និង​កន្លង​មក​យូរ​ហើយ។ ចំពោះ​អ្នក​ដែល​ត្រូវ​សត្វ​ខាំ​យូរ​មក​ហើយ ការ​ចាក់​ថ្នាំ​បង្ការ ជំងឺ​ឆ្កែឆ្កួត​ចាំបាច់ និង​មានប្រសិទ្ធភាព​ទេ? ករណី​នេះ វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​បាន​បញ្ជាក់​ថា បើសត្វ​ដែល​ខាំ​យើង​នោះ​រស់នៅ​ធម្មតា លើស​ពី ១០ ថ្ងៃ ក្រោយ​ពេល​បង្ក​របួស មាន​ន័យថា សត្វ​បង្ក​របួស​នោះ​មិនមាន​ជំងឺ​ឆ្កែឆ្កួត មិន​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​យើង​នោះ​ទេ និង​មិន​តម្រូវ​ឲ្យ​ចាក់ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដែរ។ ជំងឺ​ឆ្កែឆ្កួត​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ក្រោយ​ពេល​ខាំ​សត្វ​ទាំងនោះ​បង្ក​ទៅ​លើ​មនុស្ស ហើយ​អាច​ចម្លង​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ទៅ​មនុស្ស។ ក្នុង​ករណី​យើង​មិន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការជំងឺឆ្កែឆ្កួត និងតេតាណូស​បាន​ទាន់​ពេល​វេលា​នោះ​ទេ អាច​ធ្លាក់​ខ្លួនឈឺ ឈាន​ដល់​ស្លាប់​បាត់​បង់​ជីវិត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាកាសធាតុ​ក្តៅ​ខ្លាំងអ៊ីចឹង ត្រូវដឹងវិធីថែសុខភាព ប្រយ័ត្ន​ស្លាប់​បាន

ទោះជា​មិនទាន់​ដល់​ខែចែត្រ ចូលឆ្នាំក្តី តែ​អាកាសធាតុ​ចាប់​ផ្តើមកើនកម្តៅបណ្តើរៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ពិសេស​កុមារ និង​មនុស្ស​ចាស់។ មិន​មែន​ជា​រឿង​តូច​តាចនោះ​ទេ បញ្ហា​នេះបើ​មិន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់ ច្បាស់​ជួប​បញ្ហា​ធំ ឈាន​ដល់ពិការ ឬ​បាត់បង់​ជីវិត​ដោយសារ​ប៉ះពាល់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​បញ្ហា​ជំងឺ​បេះដូង និង​សួត។ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​បង្ការ​ជំងឺ​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង បាន​ណែនាំឲ្យប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​នៅ​ពេល​អាកាសធាតុ​ឡើង​ក្តៅខ្លាំង និង​ជំងឺ​មួយ​ចំនួន ដូចជា រាករូស ស្រេ្តស រលាក​ស្បែក និង​ជំងឺ​ឆ្លង​ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំទឹក ឬ​អាហារ មិន​មាន​អនាម័យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- រោគសញ្ញា​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ខ្លាំង អស់កម្លាំងខ្លាំង៖ ពេល​សរីរាង្គ​បាត់បង់​ជាតិ​ទឹក ធ្វើ​ឲ្យ​កើន​អំបិល​លើស​លុប និង​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូចជា​ប៉ូតាស្យ៉ូម ម៉ាញ៉េស្យ៉ូម ធ្វើឲ្យ​រំខាន​ដល់​ចរន្ត​ឈាម និង​ដំណើរការ​ខួរក្បាល។ ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង សួត ឬ​តម្រង​នោម ឬ​អ្នក​តប​អាហារ​មាន​ជាតិ​អំបិល ឆាប់​អស់​កម្លាំង។ [embed-health-tool-heart-rate] រមួលក្រពើ៖ ដូច​នឹង​ករណី​ខាងលើ​ដែរ ពេល​យើង​បាត់បង់​ជាតិ​ទឹក អំបិល ប៉ូតាស្យ៉ូម និង​ម៉ាញ៉េស្យ៉ូម បណ្តាល​ឲ្យ​ជើង​រមួល​ក្រពើ។ ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល៖ បញ្ហា​ធ្ងន់ធ្ងរ​ពេល​រាងកាយយើង​រង​ការ​ប៉ះពាល់​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​យូរ​ពេក ធ្វើឲ្យ​ខ្លួន​ប្រាណ​បាត់​បង់​លទ្ធភាព​ចុះ​ត្រជាក់​វិញ​ដោយ​ខ្លួន​ឯង។ ម្យ៉ាងវិញ​ទៀត មុខងារ​ខួរក្បាល​បាត់បង់​លទ្ធភាព​ត្រួត​ពិនិត្យ​កម្តៅ​ក្នុង​ខ្លួន ឯ​ការ​បញ្ចេញ​ញើស​ក៏​ថយ​ចុះ។ នៅ​ពេល​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​លើស​ពី ៤០,៥៦ […]


ព័ត៌មាន

គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​នេះ​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​មនុស្ស ដូចជាឆ្កែ ឆ្មា ស្វា ជ្រូក ជាដើម។ យើង​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​របៀប​ណា? មាន​រោគ​សញ្ញា​ដូច​ម្តេច​ខ្លះ? ១- ការ​ឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​តាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖ - មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វខាំ - មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស - មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ - មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត - មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។ ២- រោគសញ្ញាជំងឺឆ្កែឆ្កួត វីរុស​ជំងឺ​ឆ្កែឆ្កួត​តូច​បំផុត មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ទេ វា​បង្ក​ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការខួរក្បាល ជា​ពិសេស​ពពួក​កោសិកា​ដែល​សម្រប​សម្រួល​ចង្វាក់​បេះដូង និង​ដង្ហើម។ រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​នឹង​លេច​ឡើង​ក្នុង​រយៈពេល ១ អាទិត្យ ឬ​យ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន។ រោគ​សញ្ញា​ទាំង​នោះ មាន៖ - មិនញ៉ាំទឹក - ស្រេវស្រាញពេលត្រូវខ្យល់ - ក្តៅខ្លួន - ពិបាកដកដង្ហើម - ខាកស្តោះញឹកញាប់ - ហៀរទឹកមាត់។ ៣- វិធីបង្ការ ចំណុចត្រូវធ្វើបន្ទាន់ ក្រោយឆ្កែ ឆ្មា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ