backup og meta

ប្រយ័ត្ន​ប្រយែង​សុខភាព​ឲ្យ​មែន​ទែន កម្តៅ​នឹង​ហក់​ឡើង​ជាង ៤០ អង្សារសេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

    ប្រយ័ត្ន​ប្រយែង​សុខភាព​ឲ្យ​មែន​ទែន កម្តៅ​នឹង​ហក់​ឡើង​ជាង ៤០ អង្សារសេ

    ការទទួលរងឥទ្ធិពលដោយប្រយោលពី​បាតុភូត El Nino ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​យើង​ក្តៅ​ហួត​ហែង​ខ្លាំង សីតុណ្ហភាព​នឹង​ឡើង​ដល់ ៤០-៤២ អង្សារសេ នា​អំឡុងខែ មេសា និង ឧសភា ឆ្នាំ២០១៩ ខាង​មុខ​នេះ។

    ការ​កើន​ឡើង​កម្តៅ​នេះ​ ក្រសួង សុខាភិបាល និង​អភិវឌ្ឍន៍ជនបទ បាន​ចេញ​​សេចក្តីជូន​ជា​បន្ត​បន្ទាប់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យើង​គ្រប់​គ្នា ពិសេស​មនុស្ស​ចាស់ និង​កុមារ​អាច​ឈាន​ដល់​ស្លាប់ ឯ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏​មាន​ខ្វះខាត​នៅ​តាម​ខេត្ត​មួយ​ចំនួន។

    ១-  ជំងឺឧស្សាហ៍កើត

    អាកាស​ធាតុក្តៅ​ហួតហែង ធ្វើឲ្យ​សរីរាង្គ​យើង​បាត់បង់​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន រំខាន​ដល់​ចរន្ត​ឈាម និង​ដំណើរការ​ខួរក្បាល ងាយ​​នឹង​អស់​កម្លាំង ឯ​ជំងឺ​មួយ​ចំនួន​ក៏​មក​យាយី​ក្នុង​អំឡុង​ពេល​នេះ​ដែរ។

    – រាករូស

    – ស្ត្រេស

    – រលាកស្បែក

    – ជំងឺឆ្លងបណ្តាលមកពីការញ៉ាំទឹក ឬអាហារ មិន​មានអនាម័យ។

    ២- ការការពារ

    – ញ៉ាំទឹក​ឆ្អិនឲ្យបាន​ច្រើន និង​ញឹកញាប់ មិន​ត្រូវចាំ​ដល់​ស្រេក​នោះ​ទេ

    – កុំញ៉ាំស្រា ឬ​ជាតិស្ករ​ច្រើន​ពេក ព្រោះ​កាន់​តែ​បាត់បង់​ជាតិទឹក

    – កុំញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​រមូលក្រពះ

    – ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ)

    – ជៀសវាង​អាហារក្តៅៗ ឬ​ញ៉ាំអាហារ​ច្រើន​ហួស​កម្រិត

    – កាត់​បន្ថយ​ការប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ពេល​ថ្ងៃ ឬ​នៅ​មាត់ទន្លេ ឬសមុទ្រ

    – ត្រូវ​អនាម័យ​ជាប់​ជានិច្ច ដោយលាង​ដៃ​នឹង​សាប៊ូ

    – ស្លៀក​សម្លៀក​បំពាក់រលុង ស្តើងៗ មាន​ពណ៌​ស្រាល

    – លាប​ឡេ​ការពារ​កម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និង​វ៉ែនតា​ពេល​ចេញក្រៅ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម