សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អាកាសធាតុ​ក្តៅ​ខ្លាំងអ៊ីចឹង ត្រូវដឹងវិធីថែសុខភាព ប្រយ័ត្ន​ស្លាប់​បាន

ទោះជា​មិនទាន់​ដល់​ខែចែត្រ ចូលឆ្នាំក្តី តែ​អាកាសធាតុ​ចាប់​ផ្តើមកើនកម្តៅបណ្តើរៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ពិសេស​កុមារ និង​មនុស្ស​ចាស់។ មិន​មែន​ជា​រឿង​តូច​តាចនោះ​ទេ បញ្ហា​នេះបើ​មិន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់ ច្បាស់​ជួប​បញ្ហា​ធំ ឈាន​ដល់ពិការ ឬ​បាត់បង់​ជីវិត​ដោយសារ​ប៉ះពាល់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​បញ្ហា​ជំងឺ​បេះដូង និង​សួត។ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​បង្ការ​ជំងឺ​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង បាន​ណែនាំឲ្យប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​នៅ​ពេល​អាកាសធាតុ​ឡើង​ក្តៅខ្លាំង និង​ជំងឺ​មួយ​ចំនួន ដូចជា រាករូស ស្រេ្តស រលាក​ស្បែក និង​ជំងឺ​ឆ្លង​ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំទឹក ឬ​អាហារ មិន​មាន​អនាម័យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- រោគសញ្ញា​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ខ្លាំង អស់កម្លាំងខ្លាំង៖ ពេល​សរីរាង្គ​បាត់បង់​ជាតិ​ទឹក ធ្វើ​ឲ្យ​កើន​អំបិល​លើស​លុប និង​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូចជា​ប៉ូតាស្យ៉ូម ម៉ាញ៉េស្យ៉ូម ធ្វើឲ្យ​រំខាន​ដល់​ចរន្ត​ឈាម និង​ដំណើរការ​ខួរក្បាល។ ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង សួត ឬ​តម្រង​នោម ឬ​អ្នក​តប​អាហារ​មាន​ជាតិ​អំបិល ឆាប់​អស់​កម្លាំង។ [embed-health-tool-heart-rate] រមួលក្រពើ៖ ដូច​នឹង​ករណី​ខាងលើ​ដែរ ពេល​យើង​បាត់បង់​ជាតិ​ទឹក អំបិល ប៉ូតាស្យ៉ូម និង​ម៉ាញ៉េស្យ៉ូម បណ្តាល​ឲ្យ​ជើង​រមួល​ក្រពើ។ ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល៖ បញ្ហា​ធ្ងន់ធ្ងរ​ពេល​រាងកាយយើង​រង​ការ​ប៉ះពាល់​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​យូរ​ពេក ធ្វើឲ្យ​ខ្លួន​ប្រាណ​បាត់​បង់​លទ្ធភាព​ចុះ​ត្រជាក់​វិញ​ដោយ​ខ្លួន​ឯង។ ម្យ៉ាងវិញ​ទៀត មុខងារ​ខួរក្បាល​បាត់បង់​លទ្ធភាព​ត្រួត​ពិនិត្យ​កម្តៅ​ក្នុង​ខ្លួន ឯ​ការ​បញ្ចេញ​ញើស​ក៏​ថយ​ចុះ។ នៅ​ពេល​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​លើស​ពី ៤០,៥៦ […]


ព័ត៌មាន

គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​នេះ​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​មនុស្ស ដូចជាឆ្កែ ឆ្មា ស្វា ជ្រូក ជាដើម។ យើង​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​របៀប​ណា? មាន​រោគ​សញ្ញា​ដូច​ម្តេច​ខ្លះ? ១- ការ​ឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​តាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖ - មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វខាំ - មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស - មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ - មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត - មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។ ២- រោគសញ្ញាជំងឺឆ្កែឆ្កួត វីរុស​ជំងឺ​ឆ្កែឆ្កួត​តូច​បំផុត មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ទេ វា​បង្ក​ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការខួរក្បាល ជា​ពិសេស​ពពួក​កោសិកា​ដែល​សម្រប​សម្រួល​ចង្វាក់​បេះដូង និង​ដង្ហើម។ រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​នឹង​លេច​ឡើង​ក្នុង​រយៈពេល ១ អាទិត្យ ឬ​យ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន។ រោគ​សញ្ញា​ទាំង​នោះ មាន៖ - មិនញ៉ាំទឹក - ស្រេវស្រាញពេលត្រូវខ្យល់ - ក្តៅខ្លួន - ពិបាកដកដង្ហើម - ខាកស្តោះញឹកញាប់ - ហៀរទឹកមាត់។ ៣- វិធីបង្ការ ចំណុចត្រូវធ្វើបន្ទាន់ ក្រោយឆ្កែ ឆ្មា […]


ចំណេះដឹងទូទៅ

វិធីបង្ការ​ជំងឺ​ឆ្កែឆ្កួត និង​ការ​ចាក់វ៉ាក់សាំង​ត្រឹមត្រូវ​

ជំងឺ​ឆ្កែឆ្កួត​ត្បិត​តែកាចសាហាវ អាច​សម្លាប់​មនុស្ស​​គ្រប់​ពេល​វេលា​ក្តី តែ​យើង​អាច​បង្ការ​បាន​បង្ការ​១០០% ទាំងមុន និងក្រោយសត្វឆ្កែ ឆ្មា ស្វា ខាំ ក្រញៅ ឬខ្វាច។ Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​វិធីបង្ការ​ជំងឺ​ឆ្កែ​ឆ្កួត និង​ការចាក់​វ៉ាក់សាំងត្រឹមត្រូវ​តាម​ក្បួន​​ខ្នាត ហើយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ១. វិធីបង្ការ បើ​នៅ​ផ្ទះ​យើង​មាន​សត្វ​ចិញ្ចឹម​ដូចជា ឆ្កែ ឆ្មា ជ្រូក គោក្របី នោះ​អាច​បង្ការជំងឺឆ្កែឆ្កួត​ជាមុន​បាន ដោយ​ចាក់​វ៉ាក់សាំង​សត្វ​ទាំង​នោះ។ ធ្វើ​បែប​នេះ​មាន​សុវត្ថិភាព​ទាំង​សត្វ និង​មនុស្ស នៅ​ពេល​សត្វ​ចិញ្ចឹម​យើង​ទៅ​ខាំ ក្រញៅ ឬ​ខ្វាច​មនុស្ស​ជា​ទីស្រលាញ់​ក្នុង​ផ្ទះ ពិសេស​ក្មេងៗ ឬ​អ្នក​ក្រៅ​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្កែឆ្កួត​នោះ​ទេ។ ម្យ៉ាងវិញ​ទៀត បើ​ឆ្កែ ឬ​សត្វ​ដទៃ​ទៀត​មក​ខាំ​ឆ្កែ​យើង ក៏​មិន​បង្ក​ឲ្យ​ឆ្កួតដែរ។ ប៉ុន្តែ​ក្នុង​ករណី​មាន​សត្វ ឆ្កែ ឆ្មា ឬស្វា ដែល​យើង​មិន​ដឹងប្រវត្តិថា​បាន​វ៉ាក់សាំង ខាំយើង ឬ​កូនចៅ​ភ្លាម យើង​ចាំបាច់​ត្រូវ៖ - លាងដៃ​នឹង​សាប៊ូ រួចបង្ហូរទឹកលាង​មុខ​របួស ១០-១៥នាទី - ប្រើអាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាត​របួស - មិន​ត្រូវ​ដេរ ឬ​រុំបិទ​មុខ​របួសដោយ​ឆ្កែខាំនោះទេ - ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត និងថ្នាំ​ផ្សេង​ទៀត​ដែល​ចាំបាច់។ ២. ចាក់​ថ្នាំ​បង្ការ​ពេលណា? ប៉ុន្មាន​ដង? សត្វ​ឆ្កែ ឆ្មា ខាំ ក្រញៅ ឬខ្វាច​ភ្លាម […]


ព័ត៌មាន

ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត

ឲ្យ​តែ​ឮ​ពាក្យ​ថា ជំងឺ​ឆ្កែឆ្កួត យើង​ច្បាស់​ជា​គិត​ថា ជំងឺ​នេះ​ចម្លង​មក​ពី​សត្វឆ្កែ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ តាម​ពិត​មាន​សត្វ​ដែល​​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ជាច្រើន​ទៀត អាច​ចម្លង​ជំងឺ​នេះ​បាន​ដូចគ្នា សត្វ​ទាំង​នោះ​មាន ឆ្មា ស្វា ជ្រូក និង​គោ (បើសត្វឆ្កែឆ្កួតខាំ)។ ចំណែក​ឯ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត សត្វព្រៃ​ក៏​អាច​ឈឺ​ជំងឺ​នេះ​ដែរ ហើយ​អាច​ចម្លង​ទៅ​មនុស្ស​បាន បើ​សត្វ​ទាំង​នោះ​ខាំ ដូចជា​សត្វ​ប្រចៀវ សំពោច ឆ្កែព្រៃជាដើម។ ជំងឺ​ឆ្កែឆ្កួត​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ បង្ក​ដោយ​មេរោគ​មួយ​តូច​បំផុត ជា​ប្រភេទ​វីរុស។ ក្រោយ​ពេល​ខាំ​សត្វ​ទាំងនោះ​បង្ក​ទៅ​លើ​មនុស្ស ហើយ​អាច​ចម្លង​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ទៅ​មនុស្ស។ ក្នុង​ករណី​យើង​មិន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការជំងឺឆ្កែឆ្កួត និងតេតាណូស​បាន​ទាន់​ពេល​វេលា​នោះ​ទេ អាច​ធ្លាក់​ខ្លួនឈឺ ឈាន​ដល់​ស្លាប់​បាត់​បង់​ជីវិត។ ការ​សិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​ឆ្នាំ ២០០៧ ប៉ាន់​ប្រមាណ​ថា មាន​ករណី​កុមារ និងមនុស្សធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់/ឆ្នាំ។ តួលេខ​នេះ​ស្ថិត​ក្នុង​ចំណោម​​តួលេខខ្ពស់​បំផុត​នៅ​លើ​ពិភពលោក៕ ប្រភព៖ សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអប់រំ។


ព័ត៌មាន

ប្រយ័ត្ន! សត្វចិញ្ចឹម​ដែលលេងជាមួយរាល់ថ្ងៃអាចចម្លងរោគកាចសាហាវទាំងនេះ

គ្រាន់​គិត​ដល់​សត្វ​ចិញ្ចឹម​ភ្លាម គ្នា​យើង​ប្រាកដ​ជា​ស្រមៃ​ដល់ឆ្កែ ឬ​ឆ្មា​របស់​យើង​កំពុង​រង់ចាំ​នៅផ្ទះ​មិន​ខាន មនោសញ្ចេតនា​ពិត​ជា​ជ្រាល​ជ្រៅ​ហើយ ពិសេស​ភាព​ស្មោះត្រង់​របស់​ពួក​វា។ ប៉ុន្តែ​ស្រលាញ់​ក៏​ស្រលាញ់​ចុះ គួរ​ចេះ​ការពារ​ខ្លួន​ផង ពិសេស​បើ​មាន​អាអូន​តូចៗ អាច​ឆ្លង​រោគ​កាច​សាហាវ​ពីសត្វ​ចិញ្ចឹ​មទាំងនោះ​គ្រប់​ពេល។ ជំងឺ​សត្វ​ចិញ្ចឹម​អាច​ចម្លង​ដល់​យើង​ ត្រូវ​ឲ្យ​ឈ្មោះ​ជា​ភាសា​បច្ចេក​ទេស Zoonotic illness សំដៅ​លើ​ជំងឺ​គ្រប់​យ៉ាង​ ចម្លង​ពី​សត្វ​មក​លើ​មនុស្ស។ "Hello គ្រូពេទ្យ" នឹង​លើក​យក​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​មួយ​ចំនួន​មក​បបង្ហាញ​គ្នា​យើង​បាន​ដឹង ដើម្បីស្វែងយល់និងការពារខ្លួន។ ១- ជំងឺ​ឆ្កែ​ឆ្កួត ជំងឺ​ឆ្កែ​ឆ្កួត​ បង្ក​រោគ​ដោយ​វីរុស​រា​ត​ត្បាត​តាម​រយៈ​ការ​ខាំ ឬខ្វាចក្រញៅ។ មេរោគ​នឹង​ទៅ​វាយ​ប្រហារ​ប្រព័ន្ធ​ប្រសាទ​ អាច​បណ្តាល​ឲ្យ​ស្លាប់ ​សឹង​គ្រប់​ករណី​ទាំង​អស់។ រោគ​សញ្ញាដំបូង​នៃជំងឺ​ឆ្កែ​ឆ្កួត​ គឺ​គ្រុន​ក្តៅ​ ឬ​ឈឺ​ក្បាល​ ហើយ​អាច​កាន់វិវត្ត​តែ​ខ្លាំង​ឡើង​យ៉ាង​រហ័ស​ ទៅ​ជា​ប្រកាច់​ ងងុយ និង​ឡេះឡះ​នៅ​មិន​សុខ។ ជំងឺ​ឆ្កែ​ឆ្កួត មិន​សំដៅ​លើ​ការ​ឆ្លង​ពី​សត្វ​ឆ្កែ​តែ​មួយ​នោះទេ នៅ​អាច​មាន​សត្វ​ផ្សេង​ទៀត​កើត​ជំងឺ​នេះ និង​អាច​ឆ្លង​មក​លើ​មនុស្ស​យើង មាន​ដូច​ជា ស្វា ជ្រូក គោ ឆ្មា និង​សត្វ​មួយ​ចំនួន​ទៀត ហើយ​ជា​ទូទៅ រោគ​សញ្ញ​តែង​លេច​ឡើងអំឡុង ១-៣ ខែ​ក្រោយ​ត្រូវ​ឆ្កែ ឬសត្វ​មាន​ឆ្លង​មេរោគ​ខាំ ឬ​ក្រញៅ។ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បោះពុម្ភ​ដោយ​អង្គការ Sipar ចេញផ្សាយ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១៧ ក្នុង​មួយ​ឆ្នាំ​ៗ ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់ ៨០០​នាក់ ​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្កែឆ្កួត រាប់​បញ្ចូល​ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ។ ២- […]


ព័ត៌មាន

ក្រសួងសុខាភិបាល ចាត់វិធានការ​លើការ​នាំចូល និង​ផ្សព្វផ្សាយ​​ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឲ្យ​បញ្ឈប់ការ​នាំចូល​ លក់ ចែកចាយ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក នូវថ្នាំបំប៉ន​ផ្លូវភេទ​បុរស Résistance។ យោង​តាម​សេចក្តី​ជូន​ដំណឹង​ចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ ក្រសួង​បាន​បញ្ជាក់ថា ថ្នាំ​ខាងលើ​នេះ​គ្មាន​ការ​ចុះ​បញ្ជិកា និង​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​នោះទេ។ ក្នុងនោះ​ក្រសួង​បាន​ពិនិត្យ​ឃើញ​គណនី​បណ្តាញ​សង្គម ហ្វេសប៊ុក ចំនួន៧ បាន​កំពុង​ផ្សព្វផ្សាយ​លក់ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance ភូត​កុហក បំផ្លើស​ហួស​ពី​ការ​ពិតថា ថ្នាំនេះជាផលិតផលមានគុណភាពខ្ពស់ មកពីប្រទេសបារាំង។ ផេក​ទាំង​នោះ​រួម​មាន៖ ១. បុរសខ្លាំងពិត ២. កន្និដ្ឋា លក់ផលិតផលមកពីបារាំង ៣. Resistance បុរសខ្លាំង ៤. សុខភាពរបស់បុរស ៥. ស្តេចថ្នាំ ជំនួយសុខភាព ៦. បុរសខ្លាំង ៧. Sovavann healthy shops ក្នុង​សេចក្តីជូន​ដំណឹង​ដដែល​នោះ ក្រសួង​សុំឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជឿ​លើការ​ឃោសនា​បោកប្រាស់ និង​ឈប់​ប្រើប្រាស់​ថ្នាំ​បំប៉ន​ផ្លូវភេទ Résistance ជា​បន្ទាន់ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត (ដោយសារគាំងបេះដូង)។ ក្រៅ​ពី​នោះ ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនីទាំង៧ ខាង​លើ បញ្ឈប់​ការ​នាំ​ចូល ផ្សព្វផ្សាយ លក់ ឬចែកចាយ ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance ព្រម​ទាំង​ប្រមូល​មក​កម្ទេច​ចោល។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុង របស់ក្រសួងសុខាភិបាល៖ កាលពីចុងខែ […]


តេស្ដសុខភាព

Aldosterone test (តេស្តកម្រិតអ័រម៉ូនអាល់ដូស្តេរ៉ូន)

និយម​ន័យ១- អ្វីជា​តេស្ត​វាស់​អ័រម៉ូន​អាល់ដូស្តេរ៉ូន? តេស្ត​នេះ ជាការ​​វាស់​កម្រិត​ជាតិ​អ័រម៉ូន​អាល់ដូស្តេរ៉ូន​នៅ​ក្នុង​ឈាម ​ដែល​បញ្ចេញ​ដោយ​ក្រពេញ​លើ​តម្រង​នោម មាន​តួនាទី​គ្រប់គ្រង​លំនឹង​ជាតិ​សូដ្យូម​ (អំបិល) ​និង​ប៉ូតាស្យូម​ក្នុង​រាងកាយ។ អ័រម៉ូន​នេះ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​កើន​ឡើង​សម្ពាធឈាម​ ពេលណា​ការ​បញ្ចេញ​អ័រម៉ូន​អាល់ដូស្តេរ៉ូន ​ច្រើន​ខុស​ប្រក្រតី​ នាំ​ឲ្យ​ជាតិ​ប៉ូតាស្យូម​ចុះ​ ​បង្ក​ឲ្យ​កើត​ជា​ជំងឺ វិបត្តិ​ក្រពេញ​លើ​តម្រងនោម (Hyperaldosteronism) មាន ​២ ​ប្រភេទ​។ ប្រភេទ​ទី ១ ​កើត​ដោយសារ​ក្រពេញ​ខ្លួន​ឯង​ផ្ទាល់​មាន​ដុះ​ដុំ​សាច់ ជា​ទូទៅ​បង្កើត​ដោយ​កោសិកា​ស្លូត និង​មិន​បង្ក​ឲ្យ​ទៅ​ជា​មហារីក​ទេ​ ប៉ុន្តែ​ប្រភេទ​ទី ២ អាច​បង្ក​មក​ពី​បញ្ហា​ជា​ច្រើន​ដូចជា​ ជំងឺ​បេះដូង​ខ្សោយ ​ក្រិន​ថ្លើម​ តម្រង​នោម​​កើន​ជាតិ​ប៉ូតាស្យូម​លើស​កម្រិត ​​ថយ​ចុះ​ជាតិ​សូដ្យូម​ និង​ជំងឺ​ពុល​ឈាម​ពេល​មាន​ផ្ទៃពោះ។ តេស្ត​នេះ​ភាគ​ច្រើន​គេ​ធ្វើ​នៅ​ពេល​គេ​សង្ស័យ​ថា​ក្រពេញ​លើ​តម្រង​នោម​មាន​ការ​បញ្ចេញ​អ័រម៉ូន​ខុស​ធម្មតា​។ ២- ហេតុអ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? មាន​មូលហេតុ​មួយ​ចំនួន​ទាម​ទារ​ឲ្យ​យើង​ត្រូវ​ធ្វើ​តេស្ត​នេះ​ដូច​ជា៖ – ដឹង​ច្បាស់ពី​កម្រិត​អ័រម៉ូន​អាល់ដូស្តេរ៉ូន​ក្នុង​រាងកាយ – ដើម្បី​ពិនិត្យ​សាច់​ដុំ​ក្នុង​ក្រពេញ​លើ​តម្រង​នោម – រក​មូលហេតុ​នាំឲ្យ​ឡើង​សម្ពាធឈាម ឬ​កម្រិត​ប៉ូតាស្យូម​ធ្លាក់ចុះ។ កត្តាគួរប្រុង​ប្រយ័ត្ន​៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ត​ធ្វើ​តេស្ត​? មុន​ធ្វើ​តេស្ត យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ​ព័ត៌មាន​មួយ​ចំនួន ពិសេស​បើ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​ ព្រោះ​អាច​ប៉ះពាល់​ដល់​លទ្ធផល​តេស្ត ​និង​កត្តា​ជា​ច្រើន​ដូចជា​ស្ត្រេស​ជាដើម។ ជាទូទៅ​គ្រូពេទ្យ​អាច​ណែនាំ​ពី​វិធី​ខ្លះៗ​មុន​នឹង​ធ្វើ​តេស្ត​ ដូចជា៖ – តម​អាហារប្រៃ​ – ចៀសវាង​ហាត់ប្រាណ​ខ្លាំង​ពេក​ – ចៀសវាង​ការ​ញ៉ាំឫស​ម្យ៉ាងឈ្មោះ Licorice (មាន​សារធាតុ​ច្រឡំ​ជាមួយ​អ័រម៉ូន​អាល់ដូស្តេរ៉ូន) – ការ​កំណត់​ម៉ោង​ពេល​ធ្វើ​តេស្ត ​គឺ​សំខាន់​ព្រោះ​​ជា​ធម្មតា​អ័រម៉ូន​ប្រភេទ​នេះបញ្ចេញ​នៅ​ពេល​ព្រឹក។ ដំណើរការតេស្ត៤- គួរ​ត្រៀម​អ្វីខ្លះមុនធ្វើ​តេស្ត? ជាទូទៅ​​ដើម្បី​ពិនិត្យ​កម្រិត​អ័រម៉ូន​នេះ គឺ​ត្រូវ​បូម​ឈាម ពិនិត្យ​មើល​សារធាតុ​ចំបាច់មួយចំនួន ហើយ​មុន​ដំណើរ​ការ​បូមឈាម​ យើង​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖ – […]


តេស្ដសុខភាព

H. Pylori Test (តេស្ត​មេរោគ​ក្រពះ Helicobacter Pylori)

និយមន័យ១- អ្វី​ជា​តេស្ត​មេរោគ​ក្រពះ? តេស្ត នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រក​មើល ករណី​បង្កដោយ​មេរោគ អេលីកូបាក់ទែ​ពីឡូរី  (H. pylori) បង្ក​ឲ្យ​មាន​ដំបៅ​រលាក​លើ​ភ្នាស​ក្រពះ ​និង​ផ្នែក​ខាង​ដើម​ពោះវៀន​តូច​ ប៉ុន្តែ​គ្រូពេទ្យ​រក​ឃើញ​ថា គ្នាយើង​​ខ្លះ​មាន​មេរោគ​នេះ​ដូចគ្នា តែ​មិន​វិវត្ត​ទៅ​ជា​ដំបៅ​ខូង​ក្នុង​ក្រពះ ​ពោះ​វៀន​នោះ​ទេ។ គ្រូពេទ្យ​អាច​ប្រើ​តេស្ត ៤​ប្រភេទ ​ដើម្បី​រក​មើល​មេរោគ​ដូចជា៖ – តេស្ត​ឈាម៖ ​រក​មើល​អង់ទីករ​ប្រឆាំងរោគ​ក្នុង​ឈាម​ដើម្បី​ដឹងថា ​តើយើង​កំពុង​មាន​រង​ការ​បង្ក​រោគ​ស្រួច​ស្រាវ ​ឬ​​ធ្លាប់​មាន​ប្រវត្តិឆ្លង​​មេរោគ​នេះ​ក្នុង​ឈាម​ឬ​អត់? – តេស្ត​ដង្ហើម៖ ​ដើម្បី​រក​មើល​វត្តមាន​មេរោគ​ក្នុង​ក្រពះ​តែ​ម្ដង គ្រូពេទ្យ​អាច​ប្រើ​តេស្ត​នេះ​តាម​ដាន​​ប្រសិទ្ធភាព​ការ​ព្យាបាល​ផង​ដែរ។ – តេស្ត​លាមក៖ រក​មើល​សារធាតុ​ភ្ញោច​ឲ្យ​កកើត​អង់ទីករ​នៅ​ក្នុង​លាមក​ អាច​កំណត់​រោគ​វិនិច្ឆ័យ ​និង​មើល​ពី​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល។ – ច្រឹប​សាច់​ក្រពះ៖ ធ្វើ​នៅ​ពេល​សុង​ក្រពះ​ដើម្បី​យក​សាច់​ពិនិត្យមើល​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ។ ២-ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? តេស្ត​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​សញ្ញា​ដូចជា៖ – ឈឺ​បាត់​ៗ​នៅ​ម្ដុំ​ពោះ – ស្រក​ទម្ងន់ – ពិបាក​រំលាយ​អាហារ – ឆាប់​ឆ្អែត ឬ​ហើម​ពោះ – ចង្អោរ – ភើ លើស​ពី​នេះ​ ​អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ដូចជា​ឈឺ​ចុក​ខ្លាំង​ភ្លាម​ៗ​ទ្រាំ​មិន​បាន ​មាន​ហូរ​ឈាម​តាម​លាមក ក្អួត​ឈាម​ស្រស់ៗ ឬ​មាន​ពណ៌​ដូច​កាក​កាហ្វេ។ មិន​តែ​ប៉ុណ្ណោះ​ ​អាច​ប្រើ​តេស្ត​ទាំង​នេះដើម្បីវាយតម្លៃ​លទ្ធផល​ព្យាបាល​ដោយប្រើ​ថ្នាំ​ផ្សះ ​ថា​តើ​អាច​កម្ចាត់​មេរោគ​១០០ភាគរយ ​ឬ​អត់។ ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? មិន​មែន​​ឈឺ​ពោះ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​មេរោគ​ក្រពះ​នោះ​ទេ។ ​សម្រាប់​ក្មេង ​មិន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ដង្ហើម​ ដោយគ្រាន់​តែប្រើ​តេស្ត​លាមក។ ថ្នាំ​មួយ​ចំនួន​អាច​ប៉ះពាល់​ប្រសិទ្ធភាព​​តេស្ត ​ដូចជា​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំង​ជាតិ​អាស៊ីដ​ក្រពះ​ ហេតុនេះ​មាន​តែ​តេស្ត​ឈាម​​ប៉ុណ្ណោះ​សក្តិសម​បំផុត​សម្រាប់​ពិនិត្យ​មើល​មេរោគ​ក្រពះ​ប្រភេទ​នេះ។ ដំណើរការធ្វើតេស្ត៤- គួរ​ត្រៀម​ខ្លួន​បែប​ណា? ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​តេស្ត គឺ​អាស្រ័យ​លើ​ប្រភេទ​តេស្ត​ទាំង ៤ ក្នុង​នោះ​តេស្តឈាម​គឺ​មិន​ចាំ​បាច់​តម​អ្វី​ទេ។ សម្រាប់​តេស្ត​លាមក […]


តេស្ដសុខភាព

Amino Acid Profile (តេស្ត​ពិនិត្យ​អាស៊ីដអាមី​ណូ)

និយមន័យ១- អ្វីទៅជាតេស្តអាស៊ីដអាមីណូ? តេស្ត​អាស៊ីដ​អាមី​ណូ ធ្វើ​ឡើង​សម្រាប់​ពិនិត្យ​អាស៊ីដ​អាមី​ណូ ក្នុង​គោល​ដៅ​​ធ្វើ​រោគ​វិនិច្ឆ័យ​ដំណើរ​ការ​មិន​ប្រ​ក្រតី​របស់​អាស៊ីដនេះ​។ អាស៊ីដ​អាមី​ណូ មាននា​ទី​បង្កើត​ប្រូតេ​អ៊ីន អ័រម៉ូន អាស៊ីដ​នុយក្លេអ៊ិច​ក្នុង​រាង​កាយ។ មួយ​វិញ​ទៀត ​អាច​ដើរ​តួ​បញ្ជូន​ប្រព័ន្ធ​ប្រសាទ និង​ជា​អង់​ស៊ីម​ផង​ដែរ។ រាងកាយ​ស្រូប​យក​អាស៊ីដ​ប្រភេទ​នេះពី​អាហារ​ប្រចាំ​ថ្ងៃ ពេល​ចូល​ដល់​ក្នុង​ខ្លួន អាស៊ីដ​នឹង​បំប្លែង​​ទៅ​ជា​អាស៊ីដ​អាមី​ណូ​ប្រ​ភេទ​ផ្សេង។ ​ទោះ​​យ៉ាង​ណា នៅ​មាន​អាស៊ីដ​អា​មី​ណូ​ចំនួន​ ៨​ ប្រភេទផ្សេង​ទៀត ដែល​អាស៊ីដ​នេះ​មិន​អាច​សំយោគ​បាន។ អាមីណូ​អាស៊ីដទាំង ៨ គឺ​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​អាហារ​យើង​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ។ ពេល​មាន​បញ្ហា​មិន​ប្រក្រតីនៃ​ដំណើរ​ការ​ដឹក​នាំ​អាស៊ីដ​អាមី​ណូ អាស៊ីដ​ទាំង​នោះ​​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​ទឹក​នោម ឬ​មាន​នៅ​ទាំង​ពីរ​កន្លែង​​តែម្តង។ បញ្ហា​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​ទាំង​នោះ ភាគ​ច្រើន​បង្ក​មក​ពីបញ្ហា​តំណ​ពូជ។ ផល​វិបាក​របស់​ជំងឺ​មាន​ទាក់​ទង​ជា​មួយ​អាស៊ីដ​អាមីណូ អាច​ធ្វើ​ឲ្យយើង​មាន​អាការៈ​តិច​តួច ឬ​ធ្ងន់​ធ្ងរ​ បញ្ហា​ខ្សោយ​ប្រាជ្ញា​ស្មារតី ​ការលូត​លាស់​នៃ​កោសិកា​មាន​សភាព​យឺត​យ៉ាវ និង​ប្រ​កាច់។ ជំងឺ​​ធ្វើ​ឲ្យដំណើរ​ការ​អាស៊ីដ​អាមី​ណូមិន​ប្រក្រតី មាន​ដូច​ជា Phenylketo Urethra (PKU) ជំងឺ Syrup Urine Disease (MSUD) ជំងឺ Homocystin Urinary និងជំងឺ Cystic fibrosis។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? គ្រូពេទ្យ​នឹង​សុំ​ធ្វើ​តេស្ត​ប្រភេទ​នេះដើម្បី៖ – តាម​ដាន​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​ ឬ​អត់ – ពិនិត្យ​រកមើល​រាងកាយ ​យើង​ទទួល​សារធាតុ​ចិញ្ចឹម​​​គ្រប់​គ្រាន់​ដែរទេ – រកមើលជំងឺ Phenylketo […]


តេស្ដសុខភាព

Lactic Acid Dehydrogenase Test (តេស្ត LDH)

និយមន័យ១- អ្វី​ជា​តេស្ត LDH? LDH មក​ពី​ពាក្យ​ពេញ Lactic acid dehydrogenase ជា​អង់ស៊ីម ​ជួយ​បង្កើត​ថាមពល​ មាន​សឹង​គ្រប់​ជាលិកា​រាង​កាយ​ ហើយ​កម្រិត​អង់ស៊ីម​មួយ​នេះ​កើន​ឡើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កោសិកា​ខូច ​ឬ​បាត់បង់។ កម្រិត​ LDH​ អាច​វាស់​​បាន ដោយ​ធ្វើ​តេស្ត​បូមឈាម​ចេញ​ពី​សរសៃ​វ៉ែន។ ២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? LDH​ ភាគ​ច្រើន ត្រូវ​បាន​វាស់​ជា​ញឹក​ញាប់ ​ដើម្បី​ពិនិត្យ​រក​ជាលិកា​ខូច ​ឬ​បាត់បង់។ ចំណែក​ប្រូតេអ៊ីន​របស់ ​LDH​ សម្បូរ​នៅ​ក្នុង​ជាលិកា​រាង​កាយ ​ពិសេស ​បេះដូង ​ថ្លើម​ តម្រង​នោម​ សាច់ដុំ​ ខួរ​ក្បាល ​កោសិកា​ឈាម​ និង​សួត។ សម្រាប់​ករណី​ផ្សេង​ទៀត​នាំឲ្យ​មាន​ការ​ធ្វើ​តេស្ត​មួយ​នេះ​ដូចជា៖ – ចំនួន​កោសិកា​ឈាម​ក្រហម​ទាប (ស្លេក​ស្លាំង) – មាន​ជំងឺ​មហារីក ដូចជា ​មហារីក​គ្រាប់​ឈាម ​ឬ​មហារីក​ក្រពេញ​ទឹក​រងៃ។ ស្វែងយល់មុនធ្វើតេស្ត៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? កម្រិត LDH ​នៅ​ក្នុង​ខ្លួន​អាច​កើន​ឡើង​​ដោយ​សារ​ជំងឺ​ផ្សេងៗ ហេតុ​នេះ​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ទៀត​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់។ ពីមុន ​តេស្ត​ LDH​ ​ប្រើ​សម្រាប់​ជួយ​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​តាម​ដាន​ជំងឺ​គាំង​បេះដូង​ ប៉ុន្តែ​តេស្ត​ត្រូប៉ូនីន (Troponin) ត្រូវធ្វើ​ជំនួស​តេស្ត​ LDH ​​ក្នុង​មុខ​ងារ​មួយ​នេះ។ LDH ​មិន​បាន​កំណត់​ភាព​ជាក់លាក់​​ខូចខាត​បេះដូង​ ជាហេតុ​នេះ​ឲ្យ​លែង​មាន​ការ​ណែនាំ​ប្រើ​សម្រាប់​វិភាគ​ពេល​សង្ស័យ​មាន​រោគ​សញ្ញា​ជំងឺ​សរសៃ​ឈាម​បេះដូង។ ដំណើរការធ្វើតេស្ត៤- គួរ​ត្រៀម​ខ្លួន​បែបណា? គ្រូពេទ្យ​នឹង​ប្រាប់​យើង​ឈប់​លេប​ថ្នាំ​មួយ​ចំនួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ