តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

រឿង ៤យ៉ាង ប្រុសៗគួរដឹងទាក់ទងនឹង​ការ​ចាញ់បោក​យល់សប្ដិ

    រឿង ៤យ៉ាង ប្រុសៗគួរដឹងទាក់ទងនឹង​ការ​ចាញ់បោក​យល់សប្ដិ

    ពាក្យ «ចាញ់​បោក​យល់​សប្ដិ» សម្ដៅ​ដល់​ប្រុសៗ​ដែល​បាន​សម្រេច​កាម​ដោយ​ឯកឯង​ពេល​កំពុង​គេង​លក់ ដោយ​សារ​តែ​យល់​សប្ដិ​ឃើញ​ពី​សកម្មភាព​ស្រើប​ស្រាល ឬ​កត្តា​ផ្សេង​ទៀត​។ ប្រុសៗ​ចាញ់​បោក​យល់​សប្ដិ ពេល​ភ្ញាក់​ឡើង​នឹង​ឃើញ​មាន​សើម​ខោ ដោយ​សារ​ការ​បញ្ចេញ​ទឹកកាម​​។

    យ៉ាងណា ទាក់ទង​នឹង​ការ​ចាញ់​បោក​យល់​សប្តិ​នេះ​ក៏​មាន​មនុស្ស​​មួយ​ចំនួន​បាន​លើក​ឡើងពី​រឿង​​មិន​ត្រូវ​ទំនង​ផង​ដែរ​។ តើ​រឿង​​ទាំង​នោះ​មាន​អ្វី​ខ្លះ?​

    ​​. ចាញ់​បោក​​យល់សប្ដិ​ធ្វើឲ្យ​ថយ​ចុះ​មេ​ជីវិត?

    ប្រុសៗ​ខ្លះ​ជឿ​ថា​ពេល​ចាញ់​បោក​យល់​សប្ដិ​នឹង​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ប៉ុន្តែ ការ​ពិត​ការ​​ចាញ់​បោក​យល់​សប្ដិ​ជា​វិធី​​មួយ​ដែល​ពង​ស្វាស​បញ្ចេញ​មេជីវិត​ចាស់ៗ​ចោល និង​រៀបចំឡើង​វិញ​នូវ​មេជីវិត​​ថ្មី​ ហើយ​​មាន​សុខ​ភាព​ល្អ។

    បញ្ចេញទឹកកាម

    . ចាញ់​បោក​​យល់សប្ដិ​កើត​មាន​តែ​លើ​ក្មេង​ប្រុស​ទើប​ពេញ​វ័យ?

    ការ​ចាញ់​បោក​យល់សប្ដិ​ពិតជា​ឧស្សាហ៍​កើត​មាន​លើ​ក្មេង​ប្រុសៗ​ទើប​ពេញ​វ័យ តែ​ថា​រឿង​នេះ​ក៏​កើត​លើ​មនុស្ស​ពេញ​វ័យ​ផ្សេង​ទៀត​ដូច​គ្នា​។

    ចាញ់​បោក​​យល់សប្ដិ សម្រាប់​ក្មេង​ប្រុស​ទើប​ពេញ​វ័យ អាច​កើត​ឡើង​បាន​ដោយសារ​តែ​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន ហើយ​សម្រាប់​មនុស្ស​ពេញ​វ័យ​វិញ កម្រិត​អ័រម៉ូន​ច្រើន​នៅ​ថេរ ដែល​នាំ​ឲ្យ​មិន​សូវ​កើត​មាន​រឿង​ចាញ់​បោក​​យល់សប្ដិ​នេះ​ទេ​។ ដូច​គ្នា​ដែរ ក្មេង​ប្រុស​ជំទង់ៗ ក៏​អាច​​​ជួប​រឿង​ចាញ់​បោក​យល់សប្ដិ​នេះដែរ ដោយ​សារ​ពួក​គេ​មិន​ដែល​​រួមភេទ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ជា​ហេតុ​នាំ​ឲ្យ​ពង​ស្វាង​បញ្ចេញ​មេជីវិត​ចាស់ៗ​មក​ក្រៅ​ពេល​គេង​លក់​។​

    . ​ចាញ់​បោក​យល់​សប្ដិ​ព្រោះ​មាន​ជំងឺ​ប្រចាំ​កាយ?​

    កន្លង​មក​ធ្លាប់​មាន​ការ​យល់ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ជួប​រឿង​ចាញ់​បោក​យល់​សប្ដិ​ជា​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​ដោយសារ​ការ​ប្រើ​ថ្នាំ​។ ប៉ុន្តែ​ការពិត​មិ​ន​មែន​បែប​នេះ​ទេ។ ការ​ចាញ់​បោក​យល់​សប្ដិ​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ឡើង ហើយ​ក៏​ជា​សញ្ញា​ថា​ប្រុសៗ​មាន​សុខ​ភាព​បន្ត​ពូជ​ល្អ​ផង​ដែរ​។

    . ចាញ់​បោក​យល់​សប្ដិ​ធ្វើ​ឲ្យ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ?

    ប្រុសៗ​ខ្លះ​ជឿ​ថា​ចាញ់​បោក​យល់សប្ដិ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដូច​ជា​ងាយ​កើត​ជំងឺ​ផ្ដាសាយ ឬឆ្លង​រោគ​ជាដើម​។ យ៉ាងណា ទាំងនេះ​គ្រាន់​តែ​ជា​ជំនឿ​មិន​ត្រឹម​ត្រូវ គ្មាន​មូល​ដ្ឋាន​វិទ្យាសាស្រ្ត​នោះ​ទេ​។

    ការ​ពិត​ចាញ់​បោក​យល់សប្ដិ អាច​ជួយ​កាត់​បន្ថយ​ចំនួ​ន​មេជីវិត​ដែល​លើ​សនៅ​ក្នុង​ពង​ស្វាស ដែល​នេះ​ជា​ដំណើរ​ការ​ល្អ​នៃ​សុខភាព​បន្ត​ពូជ​របស់​បុរស​ទៅ​វិញ​ទេ​។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.medicalnewstoday.com/articles/321351#facts-and-myths

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 26/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត