- ការកើនឡើងនូវកំណកខ្លាញ់សរសៃអាកទែក្នុងលិង្គ
- ការវិវឌ្ឍបន្តិចម្ដងៗនៃកោសិកាខូឡាជិនដែលមិនរលាស់ក្នុងស្រោមសរសៃហ្វ៊ីបជុំវិញកន្លែងឡើងរឹង
បញ្ហាផ្សេងទៀតដែលនាំឲ្យមានការផ្លាស់ប្ដូរលើទំហំលិង្គគឺនៅពេលដែលប្រុសៗមានវ័យចំណាស់ឡើងទម្ងន់។ សារធាតុខ្លាញ់ដែលនៅក្នុងក្បាលពោះជាមូលហេតុធ្វើឲ្យប្រវែងលិង្គមើលទៅឃើញខ្លី។
មិនត្រឹមតែលិង្គប៉ុណ្ណោះទេសូម្បីពងស្វាសនិងក្រពេញពងស្វាសក៏រួមតូចនៅពេលអាយុកាន់តែច្រើនដែរ។ ដោយសារតែកម្រិតសារធាតុអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ការផលិតទឹកកាមក៏ធ្លាក់ចុះហើយក្រពេញពងស្វាសក៏រួមតូចទៀត។ លើសពីនេះទៀតសាច់ដុំរបស់យើងក៏មិនដំណើរការល្អដូចពេលនៅក្មេង ហើយភាពរលាស់របស់ស្បែកក៏ធ្លាក់ចុះដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរទំហំបែបនេះឯង។
អត្ថបទពាក់ព័ន្ធ:
ការផ្លាស់ប្ដូររូបរាង
ការផ្លាស់ប្ដូររូបរាងដែលគួរឲ្យកត់សម្គាល់បំផុតរបស់លិង្គគឺសណ្ឋាន និងរោមលើថ្ងាស។ កំណោងលិង្គនឹងកើតមានឡើងនៅពេលចាស់ដែលប៉ះពាល់ទៅលើប្រវែង និងទំហំ។ ជំងឺPeyronie’sdiseaseគឺជាការកើនឡើងនូវជាលិកាស្លាកស្នាមនៃលិង្គដែលធ្វើឲ្យលិង្គកោង។ ស្ថានភាពនេះកើតឡើងភាគច្រើនលើបុរសវ័យកណ្ដាល និងអាចព្យាបាលបានតាមរយៈការវះកាត់ឬប្រើប្រាស់ថ្នាំ។
រោមថ្ងាសក៏ដូចជារោមលើផ្នែកផ្សេងនៃតួខ្លួនដែលអាចនឹងជ្រុះ និងប្រែជាប្រផេះ។ អ្នកជំនាញបានបង្ហាញថាលិង្គនឹងវិលទៅរកស្ថានភាពមុនពេញវ័យវិញនៅពេលដែលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះគឺពេលដែលជ្រុះរោមអស់។ ចំណែកក្បាលលិង្គក៏មានការផ្លាស់ប្ដូរនោះគឺការបាត់បង់នូវពណ៌ស្វាយរបស់វា។
ការផ្លាស់ប្ដូរក្នុងមុខងាររួមភេទ
ពិតប្រាកដណាស់ដែលមុខងាររួមភេទរបស់ប្រុសៗយើងថយចុះនៅពេលដែលមានវ័យចំណាស់។ ការប្រតិកម្មរបស់សរសៃប្រសាទក្នុងលិង្គធ្លាក់ចុះ និងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនអាចបង្កឲ្យមានបញ្ហាលើការសម្រើប និងការឈានទៅដល់ចំណុចកំពូល។ ចំណុះទឹកកាម និងគុណភាពមេជីវិតឈ្មោលក៏ថយចុះជាមួយនឹងអាយុផងដែរ។ បញ្ហាដែលមិនអាចឡើងរឹង(Erectile dysfunction)គឺជាស្ថានភាពដែលបុរសវ័យកណ្ដាលតែងជួបប្រទះ។ ការសិក្សាជាច្រើនបានបង្ហាញថាភាពរយនៃបុរសខ្លាំងក្លាចាប់ពី៦០%ទៅកៀក៣០%ចន្លោះពីអាយុ៤០និង៧០ឆ្នាំ។