១. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងយើងប៉ុណ្ណោះទេ តែក៏មានផលល្អដល់ភាពរឹងរបស់លិង្គផងដែរ។ ខ្លាញ់ត្រីនេះ សម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលល្អខ្លាំងចំពោះសុខភាពបេះដូង និងលំហូរឈាម។ ការណ៍នេះហើយ ដែលល្អចំពោះការឡើងរឹងរបស់លិង្គនោះឯង។
ការសិក្សាជាច្រើនបានរកឃើញថា បុរសដែលញ៉ាំត្រី និងខ្លាញ់ល្អ មានបញ្ហាតិចតូចលើរឿងលិង្គមិនឡើងរឹង។ សមាគមសុខភាពបេះដូងអាមេរិក ណែនាំឲ្យញ៉ាំខ្លាញ់ត្រីប្រហែល១០០ក្រាម ចំនួនពីរដងក្នុងមួយសប្ដាហ៍។
២. អង្ករសម្រូប
ការញ៉ាំធញ្ញជាតិ ដូចជាអង្ករសម្រូប អាចជួយដល់សុខភាពលិង្គដែរ។ ការសិក្សាបានរកឃើញថា ការញ៉ាំបាយពីអង្ករសម្រូប ជាមួយបន្លែ និងញ៉ាំបន្ថែមផ្លែឈើទៀត គឺជួយឲ្យប្រុសៗប្រឈមមុខទាបទៅនឹងបញ្ហាលិង្គមិនឡើងរឹង។ ជាការល្អ គ្នាយើងអាចញ៉ាំបាយអង្ករសម្រូបជាមួយបន្លែ និងថែមត្រីសាល់ម៉ុនដុតទៀត កាត់តែប្រសើរចំពោះសុខភាព។