home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុ​ផល​មួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀក​ដូចស្រីៗ​ដែរ

ហេតុ​ផល​មួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀក​ដូចស្រីៗ​ដែរ

ការ​សម្រេច​ចិត្តថា​កោររោមក្លៀក ឬមិនកោរគឺជាសិទ្ធក្នុងការជ្រើសរើសរបស់បុគ្គលម្នាក់ៗ។ តាមរយៈ​ការសិក្សាថ្មីៗ និងការស្ទង់មតិខ្លះ​បានបង្ហាញហេតុផលជាក់លាក់​មួយ​ចំនួន​ថាហេតុអ្វីបុរសគួរព្យាយាមកោររោមក្លៀក​របស់​ខ្លួន​។

ហេតុអ្វីបុរសគួរតែកោររោមក្លៀក?

ជួយឲ្យ​មាន​ក្លិន​ល្អជាងមុន​

បុរសភាគច្រើនបានជឿថាការបណ្ដុះរោមក្លៀកធ្វើឲ្យមើលទៅមានភាពជាបុរស។ ការគិតបែបនេះគឺមិនខុសនោះទេ ប៉ុន្តែគួរតែចំណាយពេលពិនិត្យមើលក្លៀកយើង​ម្ដងទៀត។ ប្រសិនបើរោមក្លៀកយើង​ដុះ​ឡើង​​ដូចព្រៃហេមពាន្តទៅហើយ យើង​គួរតែពិចារណា​ឡើងវិញដែរ។ ក្នុងការស្ទង់មតិក្រៅផ្លូវការ​មួយ​បាន​ឲ្យដឹងថា​ មាន​មនុស្ស​ស្រីរីជាច្រើនបាននិយាយថារោមក្លៀក​របស់​មនុស្ស​ប្រុស​គឺមើល​ទៅ​គួរឲ្យខ្ពើម។ ម្យ៉ាង​ទៀត​គ្នា​យើង​គួរ​ដឹង​ថា គ្រប់រោមទាំងអស់ គឺមានសមត្ថភាពក្នុងការបង្កកជា​ញើស​ និងក្លិន​បាន​។

អត្ថបទ​ពាក់​ព័ន្ធ៖

ដើម្បីបំបាត់ភាពមិនចាំបាច់

នៅ​ត្រង់​ក្លៀកគឺសម្បូរ​ទៅដោយក្រពេញអាប៉ូគ្រីន ( apocrine) សម្រាប់ផលិតញើស។ ញើសបុរសផ្ទុកទៅដោយសារធាតុស្តេរ៉យលីពីត ប្រូតេអ៊ីន និងសារធាតុគីមីផ្សេងទៀត។ សារធាតុផ្សំច្រើនមុខរបៀបនេះ គឺត្រូវបានផ្ទុកទៅដោយព័ត៌​មាន​ជាក់​លាក់មួយ​ចំនួន។ អ្នកវិទ្យាសាស្ត្របានគិតថារោមក្លៀកគឺត្រូវបានប្រើសម្រាប់ទាក់ទាញដៃគូកាលពីសម័យបុរាណ។ ទោះយ៉ាងណាក៏​ដោយ​សម្រាប់ស្រីៗ​សម័យទំនើប គឺរោមក្លៀក​មិនអាចប្រើការបាននោះទេ។ ហេតុនេះយើង​ចាំបាច់ទុកវាធ្វើអីទៀត។

តើបុរសគួរកោររោមនៅពេលណា?

យើង​នៅតែអាចទុករោមក្លៀក និងធ្វើជាសុភាពបុរសបានដដែលប្រសិនបើរោមវាមិនលេចចេញនៅពេលលើកដៃនោះ។ប្រសិន​រោមក្លៀក​យើង​រួញនោះវានឹងត្របាញ់ចូលគ្នាដូចព្រៃស្ដុកនៅពេលដែលយើង​លើកដៃឡើង។ រោមក្លៀកមិន​គួរទុក​ឲ្យវែង​រហូតដល់​ជំពាក់គ្នា​នោះ​ទេ​។ អ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវឲ្យក្លៀក​មាន​ក្លិនមិនល្អនោះទេ។ ប្រសិនបើរោមក្លៀករបស់យើង​ចូលក្នុង​ចំណុច​ណាមួយខាង​លើហើយគួរតែកោរចេញដែលជាជម្រើសល្អ។

តើគួរកោររោមក្លៀកបែបណាដើម្បីឲ្យមានសុវត្ថិភាព?

កាត់តម្រឹម

ប្រសិនបើយើងគិតថាការកោររោមក្លៀកធ្វើឲ្យយើង​ពិបាកទទួលយក យើង​អាចសាកល្បងកាត់តម្រឹមជាមុនសិន។ គ្រាន់តែប្រើកូនកន្ត្រៃកាត់វាឲ្យខ្លីតែប៉ុណ្ណោះ។ យើង​នៅ​តែ​អាចទុកប្រវែងប្រហែល២៣សង់ទីម៉ែត្រឬខ្លីទៅតាមការចូលចិត្ត។ គ្នា​យើង​គួរ​ដឹង​ថា​រោមខ្លីៗ​នឹងមិនសូវបង្ក​ឲ្យ​មានក្លិន និងញើស។

កោរ

ប្រសិនបើការកាត់តម្រឹមមិនត្រូវចិត្ត​យើង​​នោះទេ យើង​គួរតែកោរចេញទៅ​។ ប្រសិនបើរោមក្លៀកយើង​វែង​គួរតែចាប់ផ្ដើមកាត់តម្រឹមវាជាមុនសិន។ បន្ទាប់មកយើង​អាចកោររោមដោយប្រើកាំបិត និងគ្រីមកោររោមដូចដែលយើង​កោរពុកមាត់ដែរ។ យើង​ត្រូវចាំថា​ពេល​កោរ​រោមក្លៀក​យើង​ត្រូវ​អូសកាំបិតកោរ ឬប្រដាប់​កោរចុះក្រោម និងឡើងលើ ដោយ​ជៀសវាងការអូសទៅចំហៀង​ដែល​អាចឲ្យដាច់រលាត់ និងសល់រោមកប់ក្រោមស្បែក។ គ្នា​យើង​ត្រូវ​ចាំដែរថា​ មិនគួរ​កោរលើស្បែក​កន្លែងដដែលច្រើន​ដង​ពេកដែរ ហើយ​យើង​​អាច​សាក​ល្បង​កោរ​ក្រោយ​ពេល​​មុជ​ទឹក​រួច ព្រោះជា​ពេលដែលរោមមាន​សភាព​ទន់។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

One Weird Question: Should Men Shave Their Armpits? http://nextluxury.com/mens-style-and-fashion/should-men-shave-their-armpits/. Accessed May 5, 2017.

Why Men Should Shave Their Armpits. http://www.menshealth.com/style/why-men-should-shave-armpits. Accessed May 5, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ យ៉ានណែត​ នីគែល
កែ 15/07/2020
x