ប្រុសៗយើងមួយចំនួនអាចនឹងមានចម្ងល់ទៅនឹងបរិមាណទឹកកាមរបស់ខ្លួន។ ប្រុសៗមួយចំនួនគិតថាបរិមាណទឹកកាមកាន់តែច្រើនអាចជួយដល់លទ្ធភាពបង្កកំណើតកាន់តែខ្ពស់។ តើនេះជាការពិតឬយ៉ាងណា?
ប្រុសៗយើងមួយចំនួនអាចនឹងមានចម្ងល់ទៅនឹងបរិមាណទឹកកាមរបស់ខ្លួន។ ប្រុសៗមួយចំនួនគិតថាបរិមាណទឹកកាមកាន់តែច្រើនអាចជួយដល់លទ្ធភាពបង្កកំណើតកាន់តែខ្ពស់។ តើនេះជាការពិតឬយ៉ាងណា?

នៅពេលសប្រុសយើងបញ្ចេញទឹកកាមច្រើនជាងធម្មតា (ច្រើនជាង ៦,៣មិល្លីលីត្រ) នៅពេលរួមភេទម្ដងៗ នោះគឺមានន័យថាមានទឹកកាមច្រើនជ្រុល ដែលពាក្យបច្ចេកទេសហៅថា Hyperspermia។ បញ្ហាទឹកកាមច្រើននេះ គឺជាបញ្ហាដែលកើតមានកម្រចំពោះមនុស្សប្រុស ។ អាការៈនេះគឺមិនមានបង្កផលអវិជ្ជមានដល់សុខភាពបុរសទេ អាការៈនេះអាចមានផលប៉ះពាល់ដល់លទ្ធផលបង្កកំណើតរបស់មនុស្សប្រុស តែក៏មិនមែនគ្រប់ករណីដែរ។ ប្រុសៗមួយចំនួនអាចមានបរិមាណទឹកកាមច្រើនតែមានចំនួនមេជីវិតតិចជាងធម្មតា ហើយមនុស្សប្រុសដែលមានបរិមាណទឹកកាមច្រើនជាងធម្មតានេះ ក៏ច្រើនតែមានតម្រេកផ្លូវភេទច្រើនជាងធម្មតាដែរ។
អត្ថបទពាក់ព័ន្ធ:
![]()
អ្នកជំនាញខ្លះអះអាងថាបរិមាណទឹកកាមជាមធ្យមអាចមាន៣,៥មិល្លីលីត្រ ឬ១ភាគ៣ស្លាបព្រាតែ ហើយអ្នកមានបរិមាណទឹកកាមច្រើនជាងនេះ មិនប្រាកដថាមានមេជីវិតច្រើនដែរនោះទេ។ ជាធម្មតា ចំនួនមេជីវិតឈ្មោល មាននៅចន្លោះពី១៥លានទៅច្រើនជាង២០០លានមេជីវិតក្នុងបរិមាណទឹកកាមមួយមិល្លីលីត្រ។ ចំណែកឯចំនួនមេជីវិតទាបគឺមានតិចជាង១៥លានក្នុងទឹកកាមមួយមិល្លីលីត្រ ឬតិចជាង៣៩លានក្នុងពេលបញ្ចេញទឹកកាមម្ដង។ ដូចនេះហើយ ការដែលមានចំនួនមេជីវិតទាបទៅវិញទេ ដែលបន្ថយលទ្ធភាពបង្កកំណើត។
យ៉ាងណាមិញ ប្រសិនជាប្រុសៗមានបរិមាណទឹកកាមច្រើនតែចំនួនមេជីវិតធម្មតា អាការៈទឹកកាមច្រើនមិនប៉ះពាល់លទ្ធភាពបង្កកំណើតទេ ហើយទោះបីជាមានមេជីវិតតិច មិនមែនមានន័យថាមិនអាចបង្កកំណើតបានដែរ គឺនៅតែអាចបង្កកំណើតបានគ្រាន់តែត្រូវការពេលយូរជាងធម្មតា។ ផលវិបាកនៃការមានអាការៈនេះគឺអាចបង្កើនហានិភ័យរលូតកូនទៅលើដៃគូបាន។
ចំណែកឯមូលហេតុបង្កអាការៈ hyperspermia មានរយៈពេលយូរគឺមិនទាន់ដឹងច្បាស់នៅឡើយទេ។ ជាធម្មតា ប្រុសៗយើងអាចនឹងមានអាការៈនេះរយៈពេលខ្លីប៉ុណ្ណោះ និងត្រលប់មកធម្មតាវិញ។ អ្នកវិទ្យសាស្ត្រមួយចំនួនជឿថានេះអាចមកពីរបបអាហារប្រចាំថ្ងៃ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃដូចជាការញ៉ាំអាហារបំប៉នដើម្បីជំនួយសរីរាង្គភេទ។ អ្នកស្រាវជ្រាវផ្សេងទៀតជឿថាមកពីការរលាកនៅក្រពេញប្រូស្តាតដែលបង្កើនការផលិតទឹកកាម។ ទោះយ៉ាងណាទាំងនេះគ្រាន់ជាការសន្មតមិនទាន់បានសិក្សាលម្អិតនោះទេ។
ប្រុសៗអាចទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនជាមានការបារម្ភទៅលើបញ្ហានេះ ឬព្យាយាមយកកូនតែមិនទាន់បានសម្រេចក្នុងរយៈពេលមួយឆ្នាំ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.healthline.com/health/mens-health/hyperspermia
https://www.mayoclinic.org/diseases-conditions/low-sperm-count/diagnosis-treatment/drc-20374591#:~:text=Normal%20sperm%20densities%20range%20from,million%20sperm%20total%20per%20ejaculate.
https://www.medicalnewstoday.com/articles/hyperspermia#definition
https://www.menshealth.com/sex-women/a19694609/how-to-increase-semen/
កំណែប្រែបច្ចុប្បន្ន
09/07/2021
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
គឹម កាណែល