តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំងឺខ្សោយបេះដូងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

    ជំងឺខ្សោយបេះដូងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

    ជំងឺ​ខ្សោយ​បេះដូង​ កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​មាន​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​​ចែកចាយ​​ពាសពេញ​រាងកាយ។ ​ជា​ធម្មតា ជំងឺ​នេះ​​បណ្ដាល​មក​ពី​ជំងឺ​បេះដូង និង​ជំងឺសរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ដែល​​យើង​តែង​ជួបប្រទះ​នៅ​ពេល​​មាន​វ័យ​កាន់​តែ​ច្រើន។ ចំពោះ​បុរស​ ១៤% និង​ស្ត្រី​ ១៣%​ ដែល​មាន​វ័យ​​លើស​ពី​៨០​ឆ្នាំ ​បាន​កើត​ជំងឺ​ខ្សោយ​បេះដូង​នេះ​​​។

    ជំងឺ​ខ្សោយ​បេះដូង​មាន​២​ប្រភេទ ​គឺ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​ច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​រលា។

    health-tool-icon

    រង្វាស់ចង្វាក់បេះដូង

    លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

    ប្រុស

    ស្រី

    អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

    អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

    60

    មូលហេតុ​បង្ក​

    មូលហេតុ​បង្ក​ និង​រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ទាំង​២​ប្រភេទ​នេះ មាន​ភាព​ខុស​​​គ្នា។ ពេលបេះដូងខ្សោយក្នុងការច្របាច់ឈាម បេះដូង​នឹង​​រីក​ធំ ហើយ​ជញ្ជាំង​បេះដូង​ស្ដើង​ជាង​មុន​។ កត្តា​នេះ​បណ្ដាល​ឲ្យ​ចង្វាក់​បេះដូង​​ខ្សោយ និង​កាត់បន្ថយ​បរិមាណ​ឈាម​ដែល​បេះដូង​ច្របាច់​​ចេញ​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។ ជំងឺ​ខ្សោយ​បេះដូង​ប្រភេទ​នេះ ច្រើន​តែ​វិវត្ត​ក្រោយ​ពេល​ដែល​អ្នក​ជំងឺ​ធ្លាប់​មាន​អាការៈ​គាំង​បេះដូង ឬ​ជំងឺ​សរសៃ​ឈាម​បេះដូង។

    ​បេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​បេះដូង​​ឡើង​ក្រាស់​ ដែល​ធ្វើ​ឲ្យ​បេះដូង​​ពិបាក​​រលា ​ដើម្បី​​ឲ្យ​ឈាម​ចូល​បេះដូង​បាន។

    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    មូលហេតុ​បង្ក​ផ្សេង​ទៀត​ រួម​មាន​៖

    • បញ្ហា​ប្រឹសបេះដូង
    • ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង
    • ជំងឺ​រលាក​សាច់​ដុំ​បេះដូង
    • ការគេង​បាត់​ដង្ហើម

    រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ខ្សោយ​បេះដូង

    រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ជំងឺ​ខ្សោយ​បេះដូង​ស្រួចស្រាល់​​កើត​ឡើង​ភ្លាម​ៗ និង​អាច​បណ្តាល​មក​ពី​បញ្ហា​គាំង​បេះដូង។ រោគសញ្ញា​រួម​មាន​៖

    • អស់​កម្លាំង​ខ្លាំង​
    • ពិបាក​ដកដង្ហើម​ នៅ​ពេល​បញ្ចេញ​សកម្មភាព​តិចតួច​ ឬ​នៅ​ពេល​​ដែល​យើង​សម្រាក
    • ហើម​ជើង ប្រអប់​ជើង ក​ជើង
    • មានសម្ពាធក្នុងទ្រូង ឬ​មិន​ស្រួល​ទ្រូង
    • ថប់​បារម្ភ​ភ្លាម​ៗ ឬ​វង្វេងវង្វាន់​
    • ក្អក
    • វិល​មុខ

    រោគសញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ខ្សោយ​បេះដូង

    • ពិបាក​ផ្ចង់​អារម្មណ៍
    • បាត់បង់​ការ​ចងចាំ
    • ពិបាក​គេង​
    • គ្មាន​កម្លាំង​កំហែង
    • ឡើង​ទម្ងន់
    • ចង្វាក់​បេះដូង​លោត​ញាប់​ ឬ​មិន​ទៀង​។

    អត្ថបទគួរអាន៖

    គន្លឹះ​គ្រប់​គ្រង​ជំងឺ​ខ្សោយ​បេះដូង

    ​​ទោះ​បី​ជា​យើង​មាន​ជំងឺ​ខ្សោយ​បេះដូង​ក៏​ដោយ​​ ប៉ុន្តែ​យើង​​នៅ​តែ​អាច​គ្រប់គ្រង​រោគសញ្ញា​បាន​ តាម​រយៈ​ការអនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម៖​

    • ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ពេក​
    • រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម
    • ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អំពី​លំហាត់​ប្រាណ​សមស្រប​ ដើម្បី​ជួយ​ពង្រឹង​បេះដូង ព្រម​ទាំង​គ្រប់គ្រង​ចង្វាក់​បេះដូង​ឲ្យ​បាន​ល្អ​
    • បញ្ឈប់​ការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ឲ្យ​នៅ​កម្រិត​ទាប
    • ជៀសវាង​ប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា និង​ឱសថ​បុរាណ​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ចាល់​ទឹក​ព្រម​ទាំង​ធ្វើ​ឲ្យ​ជំងឺ​ខ្សោយ​បេះដូង​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។

    ចំណុចសំខាន់

    – ជំងឺ​ខ្សោយ​បេះដូង​កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​​ទៅ​​​ចែកចាយ​ពាសពេញ​រាងកាយ។
    – ជំងឺ​ខ្សោយ​បេះដូងបង្កឡើងដោយ​​ជំងឺ​បេះដូង និងជំងឺ​សរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ហើយភាគច្រើនកើតលើមនុស្សវ័យចំណាស់។
    – ជំងឺ​ខ្សោយ​បេះដូង​ចែកចេញជាពីរប្រភេទ៖
    • ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure)៖ ធ្វើឱ្យការច្របាច់ឈាមផ្តល់ទៅឱ្យសរីរាង្គផ្សេងទៀតមិនគ្រប់គ្រាន់
    • ​បេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure)៖ កើតឡើងនៅពេលបេះដូងរលាដោយសារបញ្ហានៅលើសាច់ដុំបេះដូង ដូចជាសាច់ដុំបេះដូងក្រាស់ ឬក្រិនជាដើម
    ​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: