បើយើងមិនចូលចិត្តញ៉ាំត្រីសាលម៉ុន អាចប្តូរទៅញ៉ាំត្រីមានខ្លាញ់ប្រភេទផ្សេងវិញបាន រួមមាន ត្រីធូណា ត្រី Sardines ត្រីសាមបាក់ ជាដើម ព្រោះត្រីទាំងអស់នេះ ក៏ជួយដល់សុខភាពបេះដូងដូចគ្នា។
២- គ្រប់ធញ្ញជាតិ Oatmeal
រាល់ព្រឹកគួរញ៉ាំគ្រាប់ធញ្ញជាតិឲ្យបានមួយចាន ព្រោះសម្បូរប៉ូតាស្យូម អាស៊ីដហ្វូលិក អាស៊ីដខ្លាញ់អូម៉េហ្គា ៣។ អាហារមួយប្រភេទនេះ ក៏សម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីន ខណៈសំបករបស់វា ស្រោបទៅដោយពពួកបេតាគ្លុយខេន (Beta-glucan) ជាជាតិសរសៃសម្រាប់បញ្ចុះខ្លាញ់ LDL ដែលជាខ្លាញ់មិនល្អ ជួយសម្អាតសរសៃឈាមអាកទែផងដែរ។ ហេតុនេះ យើងគួរញ៉ាំគ្រប់ធញ្ញជាតិនេះដើម្បីរាងកាយទទួលបានបេតាគ្លុយខេន (beta-glucan) គ្រប់គ្រាន់ និងដើម្បីកម្ចាត់ខ្លាញ់មិនល្អចេញពីរាងកាយ។
សមាគមឱសថ និងចំណីអាហារ អាមេរិក FDA ក៏បានបញ្ជាក់ផងដែរ គ្រប់ធញ្ញជាតិ ជាប្រភេទអាហារជំនួយដល់សុខភាព ពិសេសសុខភាពសរសៃឈាមបេះដូង។ អ្នកជំនាញ លើកឡើងថា ក្រៅពីជួយបញ្ចុះជាតិខ្លាញ់ ក៏ជាភ្នាក់ងារកាត់បន្ថយហានិភ័យជំងឺមហារីក យ៉ាងមានប្រសិទ្ធភាព។ សារធាតុ បេតាគ្លុយខេន (beta-glucan) ក៏មាននៅក្នុងពពួកផ្សិត ស្រូវសាលី និងសារាយសមុទ្រផងដែរ។