ករណីបេះដូងមានបញ្ហា ឬជំងឺថប់បារម្ភ ត្រូវយកចិត្តទុកដាក់ខ្ពស់ ជាងអ្នកដំណើរធម្មតា ព្រោះបើហ៊ានតែប្រហែស រឿងអាក្រក់អាចកើតឡើងគ្រប់ពេល ជាពិសេសធ្វើដំណើរផ្លូវឆ្ងាយ ទាំងឡាន ទាំងការហោះហើរ។ បើមានជំងឺនេះមែន អ្នកជំងឺ គួរធ្វើម៉េច?
១- របស់ត្រូវយកតាមខ្លួន
រឿងដែលត្រូវធ្វើដំបូងគេ គឺប្រាប់ពេទ្យដែលមើលយើងប្រចាំ ឬពេទ្យដែលដឹងពីស្ថានភាពជំងឺយើងផ្ទាល់ពីគម្រោង ឬបំណងធ្វើដំណើរ។ អ្វីដែលចំណេញ អ្នកជំងឺអាចបានការណែនាំ ដើម្បីបន្ថយហានិភ័យនានា ពេលនៅតាមផ្លូវ ឬនៅឆ្ងាយពីពេទ្យដែលអ្នកជំងឺមើលប្រចាំ។
ថ្នាំលេបប្រចាំក៏ត្រូវយកតាមខ្លួន តាមចំនួនថ្ងៃ ឬពេលកំណត់ដែរ។ ហាមដាច់ខាត មិនឲ្យខ្វះ។ មួយទៀត វេជ្ជបញ្ជាថ្នាំ ក៏ត្រូវដាក់តាមខ្លួនដែរ ក្នុងករណីទិសដៅដែលត្រូវទៅ មានកន្លែងលក់ថ្នាំ ដែលអ្នកជំងឺលេបប្រចាំ (តាមវេជ្ជបញ្ជា) ដូចនេះ ប្រភេទ និងកម្រិតថ្នាំដែលវេជ្ជបណ្ឌិតណែនាំ គឺត្រូវដាក់តាមខ្លួនជានិច្ច ចៀសវាងអ្នកជំងឺខ្លួនឯងភ្លេច ហើយចេះតែទិញប្រើ។ កុំភ្លេច មានទំនាក់ទំនង ជាមួយពេទ្យឲ្យបានជាប់លាប់ ក្នុងករណីត្រូវការការពិភាក្សា ឬករណីអត់ស្រួល។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺថប់បារម្ភ
- ខ្សោយបេះដូង ឬអត់អាចចំណាំខ្លួនឯងបាន
- ជំងឺប្រឹសបេះដូង ដែលគ្នាយើងគួរដឹង
- ប្រយ័ត្នផង! ឧស្សាហ៍ឡើងឈាម អាចគាំងបេះដូង
២- ប្រយ័ត្នរឿងញ៉ាំ
បើមានជំងឺសាច់ដុំបេះដូង ឬប្រវត្តិធ្លាប់ខ្សោយបេះដូងវិញ សូមយកចិត្តទុកដាក់ចំពោះការញ៉ាំសារធាតុរាវ និងជាតិប្រៃ។
៣- ប្រយ័ត្នរឿងកម្ពស់
អ្នកមានជំងឺបេះដូងដោយសារស្ទះសរសៃឈាម អាចនឹងមានបញ្ហាជាមួយរយៈកម្ពស់ខ្ពស់ ព្រោះខ្យល់នៅខាងលើនោះមានកំហាប់រាវជាងយ៉ាងខ្លាំង។ បេះដូងធ្វើការកាន់តែខ្លាំងឡើងដើម្បីផ្គត់ផ្គង់អុកស៊ីហ្សែនឲ្យទៅសរីរាង្គ។
៤- ប្រុងប្រយ័ត្នចំពោះការហោះហើរ
ការអង្គុយយូរនៅលើយន្តហោះ អាចឲ្យមនុស្សសុខភាពល្អប្រឈមនូវហានិភ័យនៃកំណកឈាម។ ហេតុនេះ អ្នកដែលមានជំងឺបេះដូង គួរប្រយ័ត្នប្រយែងឲ្យមែនទែន។ អ្នកមានជំងឺសរសៃឈាមអាកទែជុំវិញ ឬប្រវត្តិធ្លាប់មានជំងឺគាំងបេះដូង ស្ថិតនៅប្រឈមខ្ពស់នឹងការកកឈាម ក្នុងអំឡុងពេលហោះហើរ។ បើអាច គួរតែក្រោកឡើង ហើយដើរទៅមកឲ្យបានញឹកញាប់។
បញ្ជាក់ម្ដងទៀត បើដឹងខ្លួនថាត្រូវហោះហើរទៅណាមកណា ជាពិសេសក្រៅប្រទេសនោះ សូមឲ្យវេជ្ជបណ្ឌិតដឹង ដើម្បីសុវត្ថិភាពកាន់តែខ្ពស់។ អ្នកខ្លះអាចត្រូវការស្រោមជើងរឹតបន្តឹងជើង ឬអុកស៊ីហ្សែនបន្ថែម។ អ្នកខ្លះត្រូវការការត្រួតពិនិត្យតាមដានដិតដល់នៅលើការញ៉ាំចូលសារធាតុរាវ។
បើស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺខ្លះទៀតមិនអនុញ្ញាតឲ្យហោះហើរតែម្ដង។ អ៊ីចឹងហើយបានជាចាំបាច់ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត មុនសម្រេចចិត្តធ្វើដំណើរផ្លូវឆ្ងាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-heart-rate]