៣- ជំងឺខ្សោយបេះដូង
ជំងឺរីកថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង (Left ventricular Hypertrophy) ជាទូទៅ កើតមានចំពោះគ្នាយើងធាត់លើសទម្ងន់ និងអាចបង្កឲ្យមានជំងឺលើសឈាម។ ទោះយ៉ាងនេះក្ដី ក្នុងករណីខ្លះ គ្នាយើងគ្នាជំងឺលើសឈាម ក៏មានបញ្ហាមិនប្រក្រតីលើថតបេះដូងខាងក្រោមផ្នែកខាងឆ្វេងដូចគ្នា ដោយសារតែភាពធ្ងន់ធ្ងរនៃការធាត់លើសទម្ងន់នេះឯង។ គ្នាយើងធាត់ខ្លាំង ប្រឈមគ្រោះថ្នាក់នឹងជំងឺលើសឈាម រហូតដល់ទៅ ៣ដង បើធៀបនឹងគ្នាយើងមានទម្ងន់ធម្មតា។ ដើម្បីងាយយល់ពីមូលហេតុបង្ក យើងអាចនិយាយថា ទម្ងន់ទាប សម្ពាធឈាមក៏ទាបដែរ ហើយទម្ងន់កាន់តែធ្ងន់ សម្ពាធឈាមក៏កាន់តែខ្ពស់ដូចគ្នា។
ក្រៅពីកើនឡើងបរិមាណបញ្ចេញឈាមពីបេះដូង (Stroke volume and cardiac output) នៅពេលយើងមានជំងឺលើសឈាម អាចនាំឲ្យកើនឡើង មាឌថតបេះដូងខាងឆ្វេង និងជញ្ជាំងបេះដូង។ ករណីរីកថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង កម្រកើតមានណាស់ ខណៈបញ្ហាកើតញឹកញាប់នោះ គឺការខូចមុខងារថតបេះដូង Diastolic ( Diastolic dysfunction)។ បើធាត់លើសទម្ងន់ តែគ្មានជំងឺលើសឈាម មាឌថតបេះដូងខាងឆ្វេង នឹងរីកធំ ប៉ុន្តែសម្ពាធនៅលើជញ្ជាំងបេះដូង គឺធម្មតា។ ទោះជាបែបនេះក្តី ក្នុងចំណោមគ្នាយើងមានធាត់ (មិនមានជំងឺលើសឈាម) អាចសម្គាល់ឃើញថា មានការកើនឡើងបរិមាណឈាមចូលបេះដូង និងឈាមចេញពីបេះដូង ក៏ដូចជា ខូចមុខងាររបស់ថតបេះដូង (Diastolic)។ ចំពោះករណី គ្នាយើងស្លាប់ភ្លាមៗដោយសារជំងឺធាត់លើសទម្ងន់ អាចមានទំនាក់ទំនងជាមួយការផ្លាស់ប្ដូរនៅក្នុងថតបេះដូងខាងឆ្វេងនេះតែម្តង។