backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ជំងឺសាច់ដុំបេះដូង កើត​ឡើងដោយសារបញ្ហាសុខភាពទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 19, 2021

ជំងឺសាច់ដុំបេះដូង កើត​ឡើងដោយសារបញ្ហាសុខភាពទាំងនេះ

ជំងឺសាច់ដុំបេះដូងធ្វើឱ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឱ្យមាន​ស្លាកស្នាម។ ជា​លទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ដើម្បី​ចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឱ្យមានជំងឺសាច់ដុំបេះដូង?

បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឱ្យកើតជំងឺសាច់ដុំ​បេះដូងរួមមាន៖

  • ជំងឺលើសឈាមរុំារ៉ៃ
  • ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង
  • បេះដូងលោតលឿនយូរខែយូរឆ្នាំ
  • មានបញ្ហាប្រឹសបេះដូង
  • ឆ្លងជំងឺកូវីដ-១៩
  • ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង
  • ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹក​នោមផ្អែម
  • កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1)
  • ផលវិបាកនៃការមានផ្ទៃពោះ
  • ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis)
  • ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត
  • ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis)
  • ជំងឺជាលិកាភ្ជាប់
  • ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ
  • ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត
  • ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្មី

គាំងបេះដូង

ចង់គណនា BMI ចុចទីនេះ!

ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេល​ដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬ​រោគសញ្ញាដូចខាងក្រោម៖

  • ណែនទ្រូង
  • ហើមជើង កជើង និងប្រអប់ជើង
  • ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ
  • ក្អកពេលគេង
  • ពិបាកគេងផ្ងារ
  • អស់កម្លាំង
  • បេះដូងលោតញាប់
  • វិលមុខ ធេងធោង និងសន្លប់

យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖

  • កម្រិត​ការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន
  • គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម
  • ញុំាអាហារដែលល្អចំពោះសុខភាព
  • ហាត់ប្រាណឱ្យបានទៀងទាត់
  • គេងឱ្យបានគ្រប់គ្រាន់
  • កាត់បន្ថយភាពតានតឹង
  • ពិនិត្យសុខភាពបេះដូងជាប្រចាំ

ជំងឺសាច់ដុំបេះដូងមិនអាច​ព្យាបាលឱ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រង​ស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម