មនុស្សពេញវ័យ អត្រាចង្វាក់បេះដូងជាទូទៅ នៅចន្លោះ៦០ទៅ១០០ ក្នុងមួយនាទី ប៉ុន្តែប្រសិនជាអត្រាចង្វាក់បេះដូងលោតចាប់ពី ១០០ ឡើងទៅ គ្នាយើងគួររកវិធីបន្ថយចំនួននេះឲ្យទាបវិញ។ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូង៖
១. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងបន្តិចម្តងៗ
តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kristin Dean នៅក្នុងវេបសាយ Doctor On Demand អ្នកដែលមានអត្រាចង្វាក់បេះដូងខ្ពស់អាចប្រឈមនឹងការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំណែកវេជ្ជបណ្ឌិត Maheer Gandhavadi ជាអ្នកឯកទេសខាងបេះដូងក៏បានបន្ថែមទៀតថា អត្រាចង្វាក់បេះដូងខ្ពស់អាចជាកត្តាមួយនៃការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
វេជ្ជបណ្ឌិត Kristin Dean បានលើកឡើងថាការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយអត្រាចង្វាក់បេះដូងដើរញាប់នេះបាន រួមមាន៖
- ការហាត់ប្រាណឲ្យបានទៀងទាត់៖ ធ្វើលំហាត់ប្រាណងាយៗដូចជា ការដើរ ការរត់ ហែលទឹក ឬធាក់កង់ជាដើម។
- របបអាហារ៖ អូមេហ្គា ៣ អាចជួយដល់ការកាត់បន្ថយអត្រាចង្វាក់បេះដូង ដែលសារធាតុនេះច្រើនមាននៅក្នុងសាច់ត្រី ផ្លែwalnuts និងផ្លែប៊ឺរ។
- ការផ្តាច់បារី៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា អត្រាចង្វាក់បេះដូងខ្ពស់ភាគច្រើនកើតទៅលើយុវវ័យដែលជក់បារី។
អត្ថបទពាក់ព័ន្ធ៖ លំហាត់ប្រាណបែបពត់ពេនខ្លួនមានសារៈសំខាន់ចំពោះសុខភាព
២. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងភ្លាមៗ
សាលាវេជ្ជសាស្ត្រ Harvard ក៏បានលើកឡើងថា ការថប់បារម្ភ (Anxiety) និងការតានតឹង (Stress) ក៏ជាមូលហេតុដែលធ្វើឲ្យអត្រាចង្វាក់បេះដូងកើនខ្ពស់ដែរ។
វេជ្ជបណ្ឌិតទាំងពីររូបខាងលើបានណែនាំនូវគន្លឹះខ្លះៗដែលអាចជួយសម្រួលដល់ការថប់បារម្ភ ក៏ដូចជាកាត់បន្ថយនូវអត្រាចង្វាក់បេះដូងឲ្យមកធម្មតាវិញ មានដូចជា៖
- ការធ្វើសមាធិ
- ការហាត់យ៉ូហ្កា (Yoga)
- ការលំហែរ
- ការងូតទឹក
- ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ប្រសិនជាការថប់បារម្ភ និងការតានតឹងកើតឡើងជាប្រចាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជាការល្អគួរកាត់បន្ថយនូវការញ៉ាំជាតិកាហ្វេអ៊ីន និងទៅជួបគ្រូពេទ្យដើម្បីពិគ្រោះទាក់ទងទៅនឹងបញ្ហានេះ។
អត្ថបទពាក់ព័ន្ធ៖
- ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម
- វិធីហាត់ប្រាណនៅផ្ទះប្រាំយ៉ាងជួយដល់ចង្វាក់បេះដូង បើគ្មានពេលទៅរត់ខាងក្រៅ
- យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]