ថ្នាំជំនួយដល់ការលេងកីឡាភាគច្រើនប្រើដោយពួកកីឡាករដើម្បីឲ្យលេងកីឡាបានកាន់តែខ្លាំង និងមានប្រៀបលើគូប្រជែងខ្លួន។ តែថ្នាំទាំងនេះក៏មានផលលំបាកចំពោះសុខភាពអ្នកប្រើប្រាស់ផងដែរ។ ខាងក្រោមនេះជាផលលំបាកទាំង៤៖
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ថ្នាំជំនួយដល់ការលេងកីឡាភាគច្រើនប្រើដោយពួកកីឡាករដើម្បីឲ្យលេងកីឡាបានកាន់តែខ្លាំង និងមានប្រៀបលើគូប្រជែងខ្លួន។ តែថ្នាំទាំងនេះក៏មានផលលំបាកចំពោះសុខភាពអ្នកប្រើប្រាស់ផងដែរ។ ខាងក្រោមនេះជាផលលំបាកទាំង៤៖
១- ថ្នាំ Anabolic steroids
Anabolic-androgen steroids ឬហៅខ្លីត្រឹម anabolic steroids ជាថ្នាំស្តេរ៉ូអ៊ីដដែលជួយជំរុញការឡើងសាច់ដុំ និងកម្លាំង។ អ័រម៉ូនតេស្តូស្តេរ៉ូនក៏ស្ថិតក្នុងអំបូរនេះដែរ មានមុខងារចម្បងសម្រាប់ការបង្កើនសាច់ដុំ។ លើសពីនេះទៀតវាក៏ជួយឲ្យរាង្គកាយបានធូរស្បើយពីការហាត់ប្រាណកម្រិតធ្ងន់លឿនជាធម្មតា ដោយសារវាកាត់បន្ថយការខូចខាតនៃសាច់ដុំពេលហាត់ប្រាណនោះ។ ផ្ទុយទៅវិញ អ្នកខ្លះក៏នឹងក្លាយជាឆេវឆាវពេលប្រើថ្នាំនេះផងដែរ។
ថ្នាំមួយចំនួនដែលត្រូវបានសំយោគពីក្រុមពួកស្តេរ៉ូអ៊ីដនេះ (designer drugs) ជាពពួកថ្នាំដែលមានគ្រោះថ្នាក់ចំពោះសុខភាព។ វាមិនមានការអនុញ្ញាតឲ្យប្រើប្រាស់ពី FDA របស់អាមេរិកឡើយ។
២- គ្រោះថ្នាក់អាចមានដោយសារថ្នាំAnabolic steroids
ការប្រើប្រាស់ក្នុងកម្រិតខ្ពស់អាចធ្វើឲ្យមានផលរំខានធ្ងន់ធ្ងរដូចជា៖
– ចំពោះបុរស៖ ឡើងដោះ ទំពែក ពងស្វាសរួមតូច អា អសមត្ថភាពផ្លូវឬក្រពេញប្រូស្តាតរីកធំ។
– ចំពោះស្រ្តី៖ សំឡេងធំ ក្លីតូរីសរីកធំ ដុះរោមលើខ្លួនច្រើនជាងមុន ទំពែក ឬបាត់រដូវជាដើម។
ផលរំខានផ្សេងៗរួមមាន៖ ឡើងមុនច្រើន រលាកឬដាច់សរសៃពួរ មុខងារថ្លើមមិនប្រក្រតី ឬមានដុំនៅថ្លើម កើនឡើងខ្លាញ់អាក្រក់ (LDL) ថយចុះខ្លាញ់ល្អ (HDL) ឆេវឆាវ ហឹង្សា និងមានជំងឺផ្លូវចិត្ត។
៣- Androstenedione
វាជាអ័រម៉ូនភេទដែលចេញពីក្រពេញភេទ និងក្រពេញលើតម្រងនោម។ ទាំងមនុស្សប្រុសនិងមនុស្សស្រី អ័រមូននេះនឹងបម្លែងជា តេស្តូស្តេរ៉ូននិងអឺស្រ្តាដ្យ៉ូល។ ពពួកនេះត្រូវបានគ្រប់គ្រងយ៉ាងតឹងតែង គឺថាអាចប្រើបានទាល់តែមានវេជ្ជបញ្ជា។ មានការសិក្សាជាច្រើនបញ្ជាក់ថាការប្រើពពួក androstenedione នេះមិនមានប្រយោជន៍ក្នុងការបង្កើនអ័រម៉ូនភេទប្រុស ឬធ្វើឲ្យសាច់ដុំខ្លាំងជាងមុនឡើយ។
៤- គ្រោះថ្នាក់អាចមានដោយសារ androstenedione
ជាទូទៅ វានឹងធ្វើឲ្យថយចុះពពួកខ្លាញ់ល្អ (HDL) ប្រឈមមុខខ្ពស់នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ចំពោះបុរស មានឡើងមុន ថយចុះមេជីវិតឈ្មោល ពងស្វាសរួមតូច និងឡើងដោះ។ ឯស្រ្តីវិញ មានឡើងមុន សំឡេងធំ និងជ្រុះសក់។
៥- អ័រម៉ូនលូតលាស់ (human growth hormone)
អ័រម៉ូនលូតលាស់ ឬ gonadotropin ជាអ័រម៉ូនជួយឲ្យសាច់ដុំធំ និងខ្លាំងជាងមុន។ តែវាមិនជំរុញ ឬបង្កើនកម្លាំងបែបផ្លូវកាត់នោះឡើយ។ វាអាចប្រើបានទាល់តែមានវេជ្ជបញ្ជានិងមានក្នុងទម្រង់ជាថ្នាំចាក់តែប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ មុនសម្រេចចិត្តប្រើប្រាស់ពពួកស្តេរ៉យ នេះជាអ្វីគួរដឹង
៦- គ្រោះថ្នាក់អាចមានដោយសារអ័រម៉ូនលូតលាស់
ផលរំខានអាចមានពីកម្រិតមធ្យមទៅធ្ងន់ដូចជា ឈឺសន្លាក់ ខ្សោយសាច់ដុំ ហើម ស្រវ៉ាំងភ្នែក គាបសរសៃប្រសាទកដៃ(carpal tunnel syndrome) ជាតិស្ករក្នុងឈាមប្រែប្រួល បេះដូងរីក កើនឡើងកូលេសស្តេរ៉ូល ជំងឺទឹកនោមផ្អែម និងលើសឈាម។
៧- កោសិកាដើមឈាមក្រហម (Erythropoietin)
វាត្រូវបានគេប្រើដើម្បីព្យាបាលជំងឺស្លេកស្លាំងក្នុងអ្នកជំងឺតម្រងនោមកម្រិតធ្ងន់ធ្ងរ។ អ័រម៉ូននេះទៅបង្កើនការផលិតគ្រាប់ឈាមក្រហមនិងហេម៉ូក្លូប៊ីនដែលធ្វើឲ្យអុកស៊ីសែនអាចទៅដល់សាច់ដុំកាន់តែច្រើន។ កីឡាករមួយចំនួនធំប្រើ epoetin (ទម្រង់សំយោគនៃ erythropoietin) ដើម្បីហាត់បានយូរ។
៨- គ្រោះថ្នាក់អាចមានដោយសារ erythtopoietin
វាត្រូវបានគេប្រើយ៉ាងច្រើនក្នុងចំណោមកីឡាករជិះកង់ក្នុងកំឡុងទសវត្សរ៍ឆ្នាំ៩០។ អ័រម៉ូននេះត្រូវបានគេចោទថាបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច១៨នាក់។ ការប្រើប្រាស់មិនត្រឹមត្រូវអាចធ្វើឲ្យមានការប្រឈមខ្ពស់នឹងបញ្ហាកំណកឈាម ដូចជាដាច់ឬស្ទះសរសៃឈាម គាំងបេះដូង និងស្ទះសរសៃឈាមក្នុងសួត។
ទោះបីផលរំខានរយៈពេលវែងមិនទាន់ដឹងនៅឡើយ តែផលរំខានក៏ដូចផលលំបាករយៈពេលខ្លីអាចប៉ះពាល់ដល់ជីវិតបានទោះបីវាមានគុណសម្បត្តិច្រើនក៏ដោយ។ បន្ថែមពីលើនេះ ការប្រើប្រាស់ជំនួយទាំងនេះត្រូវបានហាមឃាត់ដោយអង្គការជាច្រើន ដូចនេះថ្នាំជំនួយដល់ការលេងកីឡាទាំងអស់នេះគួរដកចេញពីទីផ្សារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Performance Enhancing Drugs. http://www.treatment4addiction.com/addiction/other/performance-enhancing-drugs/. Accessed May 15, 2017.
Performance-enhancing drugs: Know the risks. http://www.mayoclinic.org/healthy-lifestyle/fitness/in-depth/performance-enhancing-drugs/art-20046134?pg=1 . Accessed May 15, 2017.