backup og meta

មុន​សម្រេចចិត្ត​ប្រើប្រាស់ពពួកស្តេរ៉យ នេះជាអ្វីគួរ​ដឹង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Dec 31, 2019

    មុន​សម្រេចចិត្ត​ប្រើប្រាស់ពពួកស្តេរ៉យ នេះជាអ្វីគួរ​ដឹង

    មនុស្ស​មួយ​ចំនួន​និយាយ​ថា​ពពួក​សារ​ធាតុ​ស្តេរ៉យ​គឺ​មាន​សុវត្ថិភាព​ទាំង​ស្រុង​ក្នុង​ការ​ប្រើប្រាស់ ខណៈ​ដែល​អ្នក​ដទៃផ្សេង​ទៀត​បាន​ណែនាំ​ថា​សារធាតុ​ស្តេរ៉យ​អាច​បំផ្លាញ​រាងកាយ​អ្នក​បាន ហើយ​ថែម​ទាំង​ស្លាប់​បាន​ទៀត​ផង។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​សារធាតុ​ស្តេរ៉យ អត្ថបទ​នេះ​នឹង​ជួយ​ពន្យល់​អ្នក​ហើយ

    តើអ្វីទៅជាសារធាតុស្តេរ៉យ?

    សារ​ធាតុ​ស្តេរ៉យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ័រម៉ូន គឺ​ជា “ឱសថ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស” ដែល​ពួក​វា​ដើរ​​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ភ្ញោច​សរីរាង្គ ជាលិកា និង​កោសិកា​នៅ​ក្នុង​រាងកាយ​។ ដូច​គ្នា​នេះ​ដែរ រាង​កាយ​យើង​ត្រូវ​ការ​សុខភាព​ល្អ ជាហេតុ​ធ្វើ​ឲ្យ​អរម៉ូន​ស្តេរ៉យ​អាច​លូត​លាស់ និង​អាច​បង្ក​កំណើត​បាន។ ស្តេរ៉យ​មាន​ពី​រប្រភេទ​ដែល​អ្នក​អាច​នឹង​មិន​ដឹង។ ពួក​វា​ទាំង​នោះ​គឺ​គ័រទីកូស្តេរ៉យ (corticosteroids) និង​អាណាបូលិចអង់ដ្រូជែននិចស្តេរ៉យ (anabolic-androgenic steroids) (ដែលហៅខ្លីថា អាណាបូលិច)អាន​អត្ថបទ​ខាង​ក្រោម​ ពួក​យើង​អាច​ដឹង​ពី​ប្រភេទ​ស្តេរ៉យ​ទាំង​ពីរ​នេះ។

    គ័រទីកូស្តេរ៉យ៖ អ្វីដែលអ្នកត្រូវដឹង?

    គ័រទីកូស្តេរ៉យ ត្រូវ​បាន​ស្គាល់​ថា​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​នៅ​ក្នុង​រាង​កាយ​ដោយ​ពន្យឺត​ឬ​បញ្ឈប់​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ។ តាម​ធម្មតា​ គ័រ​ទីកូ​ស្តេរ៉យ ជួយ​ព្យាបាល​ប្រភេទ​ជំងឺ​ដូច​ជា គ័រទីកូស្តេរ៉យ ជួយ ព្យាបាល​ប្រភេទ​នៃ​សភាព​បញ្ហា​ដែល​បណ្តាល​ឲ្យ​មាន​ការ​ហើម និង​រលាក់ មាន​ដូច​ជា​ ជំងឺ​រលាក​សន្លាក់ (Rheumatoid arthritis) ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ជំងឺ multiple sclerosis (ជំងឺ​លើ​ប្រព័ន្ធ​ប្រសាទ​មួយ​ប្រភេទ) ជំងឺ lupus ប្រភេទ​ជំងឺ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ប្រឆាំង​រាង​កាយ​ខ្លួន​ឯង​ដទៃ​ទៀត និង​កន្ទួល​រមាស់ ​និង​បញ្ហា​ស្បែក​មួយ​ចំនួន​ទៀត (ជំងឺ​ត្រអក)។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​ប្រតិកម្ម​អាលែកហ្ស៊ីអ្វី​មួយ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​នេះ​ផង​ដែរ។

    ទម្រង់​ថ្នាំ​គ័រ​ទីកូស្តេរ៉យ​មាន​ច្រើន​ប្រភេទ​ដូច​ជា ប្រភេទ​ ថ្នាំ​គ្រាប់ ឬ​ទឹក ថ្នាំ​បាញ់​ច្រមុះ (Nasal spray) ថ្នាំ​ហឺត ថ្នាំ​ចាក់ ក្រែម​លាប​ស្បែក និងថ្នាំចាក់ចូលតាមសរសៃ។

    លើស​ពី​នេះ ថ្នាំ​ប្រភេទ​នេះ​ក៏​មាន​ផល​រំខាន​ដែរ ដោយ​ផ្អែក​លើ​កម្រិត​ប្រើ​ថ្នាំ និង​រយៈពេល​ប្រើ​។ ប្រសិន​ប្រើ​ក្នុង​រយៈពេល​ខ្លី ថ្នាំ​នេះ​អាច​បណ្ដាល​ឲ្យ ហើម​មុខ ឡើង​មុន ឡើង​ទម្ងន់ ចង្អោរ ប្រែ​ប្រួល​អារម្មណ៍ ពិបាក​គេង ដុះ​រោម​មិន​ធម្មតា និង​សម្ពាធ​ឈាម​មិន​ប្រក្រតី។ ក្រៅ​ពី​នេះ​រាង​កាយ​អ្នក​អាច​នឹង​មាន​ផល​រំខាន​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ទៀត​រួម​មាន ខ្សោយ​សាច់​ដុំ បញ្ហា​ភ្នែក​ មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់ ប្រសិន​បើ​ប្រើ​ក្នុង​រយៈពេល​យូរ។ ដូច​គ្នា​ដែរ​ ប្រសិន​បើ​អ្នក​ប្រើ​ថ្នាំ​នេះ​យូរ​ជាង​បី​ខែ នេះ​នឹង​អាច​មាន​បញ្ហា​ពុក​ឆ្អឹង ដែល​នាំ​អោយ​ឆ្អឹង​ងាយ​បាក់។​ ចំពោះ​កុមារ​ដែល​ប្រើ​ថ្នាំ​ក្នុង​រយៈពេល​យូរ នាំឲ្យ​ការ​លូត​លាស់​យឺត​ជាង​ក្មេង​ទូទៅ។

    អាណាបូលិចអង់ដ្រូជេនិចស្តេរ៉យ (អាណបូលិច)៖ អ្វីដែលអ្នកត្រូវដឹង​?

    មនុស្ស​ជា​ច្រើន​បាន​ហៅ​អាណា​បូលិចអង់ដ្រូ​ជេនិច​ស្តេរ៉យ​ថា​ជា​អាណាបូលិច។ ពួក​វា​គឺ​ជា​អ័រម៉ូន​ភេទ​ប្រុស​ ដែល​ជួយ​កសាង​បង្កើត​សាច់ដុំ​ឲ្យ​កាន់​តែ​ធំ។ ពួក​វា​តាម​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ភ្ញោច​ការ​ផលិត​នៃ​អ័រម៉ូន តេស្តូ​ស្តេរ៉ូន នៅ​លើ​មនុស្ស។ ដូច​គ្នា​នេះ​ដែរ គ្រូពេទ្យ​នឹង​អោយ​អ្នក​ប្រើ​ថ្នាំ​នេះ​ដើម្បី​ព្យាបាល​ជំងឺ មហារីក អេដស៍ ឬ​ជំងឺ​ផ្សេង​ទៀតថ្នាំ​ពេទ្យ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​លេប​តាម​មាត់ ឬ​ដោយចាក់​បញ្ចូល​ទៅ​ក្នុង​សាច់ដុំ។

    លើស​ពី​នេះ ថ្នាំ​នេះ​អាច​បង្ក​ជា​ផល​រំខាន​ពេល​ប្រើ​ផង​ដែរ ដូច​ជា ឡើង​មុន​ខ្លាំង ឬ​ចាល់​សារធាតុ​ទឹក និង​នាំ​ឲ្យ​បញ្ឈប់​ការ​ផលិត​អ័រម៉ូន តេស្តូស្តេរ៉ូន នៅ​ក្នុង​រាង​កាយ។ ចំពោះ​មនុស្ស​ប្រុស​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យពងស្វាស​តូច ចំនួន​មេ​ជីវិត​ឈ្មោល​ទាប ដោះ​រីក​ធំ និង​មិន​អាច​មាន​កូន​បាន។ ចំពោះ​មនុស្ស​ស្រី​វិញ ផល​រំខាន​អាច​បណ្ដាល​ឲ្យទំពែក​អស់​សក់​ដែល​មាន​លំនាំ​ដូច​បុរស រដូវ​មិន​ទៀង​ទាត់ មាន​ដុះ​រោម​មុខ និង​សំឡេង​ជ្រៅ​គ្រលរ​ខ្លាំង។ ​ចំពោះ​មនុស្ស​វ័យ​ជំទង់​វិញ ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​របស់​ឆ្អឹង និង​កម្ពស់​របស់​ពួក​គេ​បាន។

    សំរាប់​ការ​ប្រើ​ថ្នាំ​រយៈពេល​យូរ អាច​នឹង​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ថ្លើម បេះដូង និង​តម្រង​នោម ហើយ​ជាពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​ប្រើ​ក្នុង​កម្រិត​ខ្ពស់ អាច​នាំ​ឲ្យ​ផ្លាស់​ប្ដូរ​អារម្មណ៍ ខឹង និង​ឆេវឆាវ។

    ប្រសិន​បើ​អ្នក​ចង់​ប្រើ​ថ្នាំ​ពពួក​ស្តេរ៉យ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ គ្រូពេទ្យ​នឹង​ផ្ដល់​ឱវាទ​ខ្លះ​ទៅ​អ្នក ដោយ​ផ្អែក​លើ​ស្ថានភាព​ជំងឺ​របស់​អ្នក​ដើម្បី​ទទួល​បាន​ផល​ព្យាបាល​ប្រសើរ​បំផុត។ ទោះ​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​អ្នក​ប្រើ​ថ្នាំ​នេះ មិន​ត្រូវ​បញ្ឈប់​ប្រើ​ថ្នាំ​ភ្លាម​ៗទេ ព្រោះ​វា​នាំ​ឲ្យ​អស់​កម្លាំង រសាប់រសល់ ឬ​ធ្លាក់​ទឹក​ចិត្ត។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Dec 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម