backup og meta

ម៉េច​បានអ្នក​ខ្លះ នៅ​សុខៗ​​ចុក​ពងស្វាស​សឹង​ទ្រាំ​មិនបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jun 13, 2023

    ម៉េច​បានអ្នក​ខ្លះ នៅ​សុខៗ​​ចុក​ពងស្វាស​សឹង​ទ្រាំ​មិនបាន?

    ​ប្រុសៗ​មួយ​ចំនួន នៅសុខៗស្រាប់តែរមួលចុកពងស្វាស​ស្ទើរទ្រាំមិនបាន ដោយ​មិន​ដឹង​មូលហេតុ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​បញ្ហា​នេះ!

    ចុក​ពងស្វាសកើតឡើង ដោយសារការរមួលសរសៃឈាម និងបំពង់មេជីវិត មិនអាចនាំឈាមទៅចិញ្ចឹមថង់ពងស្វាស ហើយភាគច្រើនអ្នកមានជំងឺនេះ គឺរមួលតែមួយចំហៀងប៉ុណ្ណោះ ច្រើនកើតលើក្មេងជំទង់ តែក៏មានករណីកើតលើមនុស្សចាស់ ឬក្មេងៗដែរ សូម្បីអូនៗទើបនឹងកើតក៏អាចមានជំងឺនេះដូចគ្នា។

    ១- មូលហេតុនាំឲ្យពងស្វាសរមួល

    ការរមួលពងស្វាស អាចមានពីកំណើត តែពេលខ្លះកើតដោយសារការប៉ះទង្គិចទៅលើតំបន់ក្រលៀន។ ប្រុសៗមានជំងឺនេះពីកំណើត ច្រើនមិនចាប់អារម្មណ៍ រហូតដល់ពេលស្ថានភាពធ្ងន់ធ្ងរទើបដឹងខ្លួន។

    ជាធម្មតា ពងស្វាសមិនអាចបង្វិលក្នុងថង់ពងស្វាសបានទេ ជាលិកានៅជុំវិញពងស្វាសមានភាពធន់អាចការពារបាន ពេលរមួលម្តងៗ គឺដោយសារជាលិកាធ្លាក់ចុះខ្សោយ នាំឲ្យពងស្វាសអាចបង្វិលបានដោយខ្លួនឯង។

    ជំងឺនេះអាចបង្កឲ្យយើងប្រឈមករណីរមួលបំពង់បង្ហូរទឹកកាម ហើយនៅមានកត្តាមួយចំនួនទៀតបណ្តាលឲ្យពងស្វាសរមួល ដូចជា គ្រោះថ្នាក់ពេលលេងកីឡា គេងខុសទំនង ឬធ្វើការធ្ងន់ ជាដើម។

    ២- អាការៈរមួលពងស្វាស

    រោគសញ្ញាមានញឹកញាប់ត្រង់ថង់ពងស្វាស រួមផ្សំនឹងការឈឺចាប់នេះ។ យើងផ្ទាល់អាចសង្កេតឃើញថាថង់ពងស្វាសម្ខាងហើម ឬហើមទាំងសងខាងតែម្តង។ ការឈឺចាប់អាចពីកម្រិតស្រាលទៅធ្ងន់ ដោយរោគសញ្ញាមានដូចជា៖

    – ឈឺពោះ

    – ក្អួតចង្អោរ

    – ក្តៅខ្លួន

    – ឈឺចាប់ពេលនោម

    – មានឈាមក្នុងទឹកកាម

    – មានដុំប៉ោងក្នុងថង់ពងស្វាស

    – ពងស្វាសម្ខាងខ្ពស់ជាងធម្មតា។

    ៣- វិធីព្យាបាលការ​រមួល​ពងស្វាស

    – ត្រូវជួបពេទ្យដើម្បីវះកាត់បន្ទាន់ ដើម្បីឲ្យមានឈាមរត់ទៅចញ្ចឹមពងស្វាសវិញ ព្រោះបើគ្មានឈាមទៅចិញ្ចឹមលើសពី ៦ ម៉ោង ជាលិកា និងកោសិកាពងស្វាសច្បាស់ជាងាប់ ពេលនោះត្រូវតែកាត់ចោលហើយ។

    – ករណីកម្រខ្លះ ប្រុសៗគ្នាយើងអាចបង្វិលលាការរមួលវិញដោយប្រើដៃ មានន័យថា គ្រូពេទ្យក៏នឹងលាបំពង់បង្ហូរទឹកកាមដោយដៃដូចគ្នា ប៉ុន្តែបើជំងឺនេះកើតឡើងលើក្មេងៗវិញ ការព្យាបាលច្បាស់ជាពិបាក និងស្មុគស្មាញ អាចប្រឈមគ្រោះថ្នាក់ ដោយសារគ្រូពេទ្យត្រូវប្រើថ្នាំសណ្តំ។

    – ការវះកាត់ទាមទារគ្រូពេទ្យជំនាញ វះកាត់បន្ទាន់ ព្រោះអាចសង្គ្រោះពងស្វាសមួយទៀតមិនមានជំងឺ ជាពិសេសពងស្វាសកុមារអាចលូតលាស់ធម្មតាបាន។

    ប៉ុន្តែប្រុសៗកុំបារម្ភអី សម័យនេះវិស័យវេជ្ជសាស្រ្តទំនើបខ្លាំងណាស់ អាចជួយគ្នាយើងជាសះស្បើយ បើសិនព្យាបាលទាន់ពេលវេលា។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jun 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម