ប្រុសៗមួយចំនួន នៅសុខៗស្រាប់តែរមួលចុកពងស្វាសស្ទើរទ្រាំមិនបាន ដោយមិនដឹងមូលហេតុ។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីបញ្ហានេះ!
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប្រុសៗមួយចំនួន នៅសុខៗស្រាប់តែរមួលចុកពងស្វាសស្ទើរទ្រាំមិនបាន ដោយមិនដឹងមូលហេតុ។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីបញ្ហានេះ!
ចុកពងស្វាសកើតឡើង ដោយសារការរមួលសរសៃឈាម និងបំពង់មេជីវិត មិនអាចនាំឈាមទៅចិញ្ចឹមថង់ពងស្វាស ហើយភាគច្រើនអ្នកមានជំងឺនេះ គឺរមួលតែមួយចំហៀងប៉ុណ្ណោះ ច្រើនកើតលើក្មេងជំទង់ តែក៏មានករណីកើតលើមនុស្សចាស់ ឬក្មេងៗដែរ សូម្បីអូនៗទើបនឹងកើតក៏អាចមានជំងឺនេះដូចគ្នា។
ការរមួលពងស្វាស អាចមានពីកំណើត តែពេលខ្លះកើតដោយសារការប៉ះទង្គិចទៅលើតំបន់ក្រលៀន។ ប្រុសៗមានជំងឺនេះពីកំណើត ច្រើនមិនចាប់អារម្មណ៍ រហូតដល់ពេលស្ថានភាពធ្ងន់ធ្ងរទើបដឹងខ្លួន។
ជាធម្មតា ពងស្វាសមិនអាចបង្វិលក្នុងថង់ពងស្វាសបានទេ ជាលិកានៅជុំវិញពងស្វាសមានភាពធន់អាចការពារបាន ពេលរមួលម្តងៗ គឺដោយសារជាលិកាធ្លាក់ចុះខ្សោយ នាំឲ្យពងស្វាសអាចបង្វិលបានដោយខ្លួនឯង។
ជំងឺនេះអាចបង្កឲ្យយើងប្រឈមករណីរមួលបំពង់បង្ហូរទឹកកាម ហើយនៅមានកត្តាមួយចំនួនទៀតបណ្តាលឲ្យពងស្វាសរមួល ដូចជា គ្រោះថ្នាក់ពេលលេងកីឡា គេងខុសទំនង ឬធ្វើការធ្ងន់ ជាដើម។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ
រោគសញ្ញាមានញឹកញាប់ត្រង់ថង់ពងស្វាស រួមផ្សំនឹងការឈឺចាប់នេះ។ យើងផ្ទាល់អាចសង្កេតឃើញថាថង់ពងស្វាសម្ខាងហើម ឬហើមទាំងសងខាងតែម្តង។ ការឈឺចាប់អាចពីកម្រិតស្រាលទៅធ្ងន់ ដោយរោគសញ្ញាមានដូចជា៖
– ឈឺពោះ
– ក្អួតចង្អោរ
– ក្តៅខ្លួន
– ឈឺចាប់ពេលនោម
– មានឈាមក្នុងទឹកកាម
– មានដុំប៉ោងក្នុងថង់ពងស្វាស
– ពងស្វាសម្ខាងខ្ពស់ជាងធម្មតា។
– ត្រូវជួបពេទ្យដើម្បីវះកាត់បន្ទាន់ ដើម្បីឲ្យមានឈាមរត់ទៅចញ្ចឹមពងស្វាសវិញ ព្រោះបើគ្មានឈាមទៅចិញ្ចឹមលើសពី ៦ ម៉ោង ជាលិកា និងកោសិកាពងស្វាសច្បាស់ជាងាប់ ពេលនោះត្រូវតែកាត់ចោលហើយ។
– ករណីកម្រខ្លះ ប្រុសៗគ្នាយើងអាចបង្វិលលាការរមួលវិញដោយប្រើដៃ មានន័យថា គ្រូពេទ្យក៏នឹងលាបំពង់បង្ហូរទឹកកាមដោយដៃដូចគ្នា ប៉ុន្តែបើជំងឺនេះកើតឡើងលើក្មេងៗវិញ ការព្យាបាលច្បាស់ជាពិបាក និងស្មុគស្មាញ អាចប្រឈមគ្រោះថ្នាក់ ដោយសារគ្រូពេទ្យត្រូវប្រើថ្នាំសណ្តំ។
– ការវះកាត់ទាមទារគ្រូពេទ្យជំនាញ វះកាត់បន្ទាន់ ព្រោះអាចសង្គ្រោះពងស្វាសមួយទៀតមិនមានជំងឺ ជាពិសេសពងស្វាសកុមារអាចលូតលាស់ធម្មតាបាន។
ប៉ុន្តែប្រុសៗកុំបារម្ភអី សម័យនេះវិស័យវេជ្ជសាស្រ្តទំនើបខ្លាំងណាស់ អាចជួយគ្នាយើងជាសះស្បើយ បើសិនព្យាបាលទាន់ពេលវេលា។
អាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ