backup og meta

Xanthoma (បញ្ហាកំណកខ្លាញ់​ក្រោម​ស្បែក)

Xanthoma (បញ្ហាកំណកខ្លាញ់​ក្រោម​ស្បែក)

និយមន័យ

១- អ្វី​ជា​បញ្ហាកំណក​ខ្លាញ់​ក្រោម​ស្បែក?

បញ្ហា​កំណក​ខ្លាញ់​ក្រោម​ស្បែក សំដៅ​លើ​ការ​កក​ដុំ​ខ្លាញ់​នៅ​ក្រោម​ស្បែក​ ​អាច​កើត​នៅ​គ្រប់​កន្លែង​លើ​រាង​កាយ ​ជា​ពិសេស​ច្រើន​ជួប​នៅ​តាម​តំបន់​ដូចជា៖

– សន្លាក់​ឆ្អឹង ជង្គង់​ និង​កែង​ដៃ​ជា​ដើម

– បាត​ជើង

– ដៃ

– គូទ។

២- បញ្ហានេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

បញ្ហាកំណក​ខ្លាញ់ក្រោម​ស្បែក ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។ យ៉ាងណា​ យើង​អាច​គ្រប់​គ្រង​តាមរយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយ​ចំនួន។ គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​​កំណក​ខ្លាញ់​ក្រោម​ស្បែកមាន​អ្វី​ខ្លះ?

បញ្ហា​កំណកខ្លាញ់​ក្រោម​ស្បែក អាច​កើត​មាន​បាន​គ្រប់​ទំហំ​ទាំង​អស់ ​អាច​មាន​ពី​ប៉ុន​សរសៃ​សក់ ​រហូត​ដល់​ប៉ុន​គ្រាប់​ទំពាំង​បាយ​ជូរ​។ ជា​ទូទៅ​ អាច​ប៉ោង​ ឬរាប​ស្មើ​ក្រោម​ស្បែក​ ពេល​ខ្លះ​មាន​ពណ៌​លឿង​ ឬ​ទឹក​ក្រូច។ ប៉ុន្តែ​បញ្ហា​កំណក​ខ្លាញ់​ក្រោម​ស្បែក ​មិន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទេ​ប៉ុន្តែនោះ​ទេ គ្រាន់​​អាច​រឹង ​និង​រមាស់។ ដុំ​ខ្លាញ់​កកនោះ ​អាច​កើត​ឡើង​ជា​ដុំ​ៗ​នៅ​តំបន់​តែ​មួយ ​ឬ​ឆ្ងាយ​ដាច់​ពី​គ្នា។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ​ ដូចនេះ​ បើ​ប្រទះឃើញ​រោគ​សញ្ញា​​មិនប្រក្រតី​​ណាមួយ​ ​ប្រញាប់​ទៅជួប​គ្រូពេទ្យ។ ​

មូលហេតុបង្ក

៥- មូលហេតុ​ឲ្យ​មា​បញ្ហា​​កំណក​ខ្លាញ់​ក្រោម​ស្បែកមាន​អ្វី​ខ្លះ?

មូល​ហេតុ អាច​បណ្ដាល​មក​ពី​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ច្រើន​ពេក ​ហើយ​ក៏​អាច​មក​ពី​ជំងឺ​ផ្សេង​ៗ​ទៀត​ដូចជា៖

– ជំងឺ​លើស​ជាតិ​ខ្លាញ់​ ឬ​ឡើង​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់

– ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​ ​បណ្ដាល​ឲ្យ​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម

– អសមត្ថភាព​ក្រពេញ​ទីរ៉ូអ៊ីត​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន

– ក្រិន​ថ្លើម​ដោយ​សារ​ស្ទះ​ថង់​ទឹក​ប្រមាត់

– ជំងឺ​ចាល់​​ទឹក​ប្រមាត់

– ជំងឺ​តម្រង​នោម ​ធ្វើ​ឲ្យ​ខូច​ក្រលៀន

– ជំងឺ​គ្រាប់​ឈាម​ផ្សេង​ទៀត ​ដូចជា​ ជំងឺ​មេតាបូលិក ​ដែល​ជា​វិបត្តិ​សេនេទិក (ហ្សែន) ​​បង្ក​ឲ្យ​រាងកាយ​អសមត្ថភាព​ក្នុង​ការ​បំប្លែង​សារធាតុ​មួយ​ចំនួន​ដើម្បី​រក្សា​លំនឹង​មុខងារ​រាងកាយ​ ដូចជា ​ការ​រំលាយ​អាហារ​ និង​ខ្លាញ់​ជាដើម។

– ជំងឺមហារីក

– ផល​ប៉ះពាល់​ពី​ថ្នាំមួយ​ចំនួន ​ដូច​ជា ថ្នាំ Tamoxifen Prednisolone និង​ Cyclosporine។

កំណក​ខ្លាញ់​ក្រោម​ស្បែក​ មិនមែន​ជា​ស្ថាន​ភាព​សុខភាព​​ធ្ងន់​ធ្ងរ​នោះ​ទេ​ តែ​មូលហេតុ​​បណ្ដាល​ឲ្យ​មានបញ្ហា​​នេះ ទើបជារឿង​​គួរ​ឲ្យ​ខ្លាច ហើយ​ក៏​មាន​កំណក​ខ្លាញ់​ក្រោម​ស្បែក​មួយ​ប្រភេទ ​កើត​លើ​ត្របក​ភ្នែក​ផង​ដែរ។

កត្តាប្រឈម

៦- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​នាំ​ឲ្យ​​កើត​មានបញ្ហា​​នេះ​ គឺ​​បើ​យើង​មាន​ជំងឺ​ដូច​បាន​រៀប​រាប់​ខាង​លើ​។ យើង​​អាច​នឹង​ងាយប្រឈម​​កើត​កំណក​ខ្លាញ់​ក្រោម​ស្បែក​ ​បើ​មាន​ជាតិ​ខ្លាញ់​ និង​កូលេស្តេរ៉ូល​ខ្ពស់​ក្នុង​ឈាម​ ។

អត្ថបទ​ពាក់ព័ន្ធ៖

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ឯកទេស​ស្បែក ​អាច​ពិនិត្យ​បញ្ហា​នេះ​បាន ​គឺ​គ្រាន់​តែ​មើល​ស្បែកយើងតែ​ប៉ុណ្ណោះ​។ ករណីច្រឹប​យក​ស្បែក​ទៅ​ពិនិត្យ​ គឺ​អាច​សន្មត​ថា ​កំណក​នោះ​ ពិត​ជា​ខ្លាញ់​ពិត​មែន ឬយ៉ាងណា​។ ក្នុង​ដំណើរ​ការ​នេះ ​គ្រូពេទ្យ​នឹង​ធ្វើ​ការច្រៀក​ស្បែក​ ​ច្រឹប​យក​ជាលិកា​សាច់​កំណក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធ​ន៍ ហើយ​គ្រូពេទ្យ​នឹង​ផ្ដល់​ចម្លើយ​វិញ ​ក្រោយ​ពេល​វិភាគ​រួច។ ពេទ្យ​ ក៏​​អាច​ស្នើយើង​​ឲ្យ​ធ្វើ​តេស្ត​ឈាម ​ដើម្បី​រក​មើល​ជាតិ​ខ្លាញ់​ មុខងារ​ថ្លើម ដើម្បី​​ប្រាកដ​ថា យើង​​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម។

៨- គួរ​ព្យាបាល​ដោយ​វិធី​ណា?

ត្រូវ​ធ្វើ​យ៉ាង​ណា​ ព្យាបាល​មូលហេតុ​​បង្ក​ឲ្យ​មាន​កំណក​ខ្លាញ់​ក្រោម​ស្បែក​ឲ្យ​បាន​ ដែល​ជា​វិធី​ល្អ​បំផុត​ ព្រោះ​​អាច​បន្ថយ​ការ​ក​កើត​កំណក​បែប​នេះ​។ ជំងឺ​ទឹក​នោម​ផ្អែម ​និង​ជាតិ​កូលេស្តេរ៉ូល អាច​​គ្រប់​គ្រង​បាន​ល្អ ​បណ្ដាល​ឲ្យ​កើត​ជំងឺ​កំណក​ខ្លាញ់​ក្រោម​ស្បែក​តិច​បំផុត។

មាន​វិធី​ព្យាបាល​ផ្សេង​ទៀត​ ដូច​ជា ​វះកាត់ ការ​បាញ់​កាំ​រស្មី​ ​ព្យាបាល​គីមី​ និង​​អាស៊ីត​​ជាដើម។ កំណក​ខ្លាញ់​ក្រោម​ស្បែក​ អាច​លាប់​ឡើង​វិញ​ ព្រោះ​ថា​ការ​ព្យាបាល​ខាង​លើ​ មិន​មែន​ជា​ការ​ព្យាបាល​ឲ្យ​ជាសះ​ស្បើយ​​ឡើយ​។ គ្រូពេទ្យ​អាច​កំណត់​ថា​ វិធី​​ព្យាបាល​ណាមួយ​សម​ស្រប​សម្រាប់​យើង។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– បើ​លើស​ជាតិ​ខ្លាញ់ ​និង​មាន​ទឹកនោមផ្អែម ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជា​ចាំ​បាច់​។ ត្រូវ​ធ្វើ​ការ​ណាត់​ជួប​ពិនិត្យ​ជំងឺ​ជា​ប្រចាំ​ និង​ប្រាប់​ពី​ថ្នាំយើង​កំពុង​ប្រើ។

– ដើម្បី​គ្រប់​គ្រង​ជាតិ​ខ្លាញ់​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម ​គួរ​បរិភោគ​អាហារ​សុខភាព​ ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ​និង​លេប​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​។ ធ្វើ​តេស្ត​ឈាម​ជា​ប្រចាំ​ ដើម្បី​គ្រប់​សារធាតុ​ទាំង​នេះ​កុំ​ឲ្យ​វា​ឡើង​ខ្លាំង​ពេក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Causes Xanthoma? https://www.healthline.com/symptom/xanthoma Accessed February 8, 2018

Xanthomas https://emedicine.medscape.com/article/1103971-overview Accessed February 8, 2018

កំណែ​ប្រែបច្ចុប្បន្ន

26/08/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Aug 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម