និយមន័យ
១- អ្វីជាបញ្ហាកំណកខ្លាញ់ក្រោមស្បែក?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- អ្វីជាបញ្ហាកំណកខ្លាញ់ក្រោមស្បែក?
បញ្ហាកំណកខ្លាញ់ក្រោមស្បែក សំដៅលើការកកដុំខ្លាញ់នៅក្រោមស្បែក អាចកើតនៅគ្រប់កន្លែងលើរាងកាយ ជាពិសេសច្រើនជួបនៅតាមតំបន់ដូចជា៖
– សន្លាក់ឆ្អឹង ជង្គង់ និងកែងដៃជាដើម
– បាតជើង
– ដៃ
– គូទ។
២- បញ្ហានេះកើតឡើងញឹកញាប់ដែរទេ?
បញ្ហាកំណកខ្លាញ់ក្រោមស្បែក អាចកើតមានលើមនុស្សគ្រប់វ័យ។ យ៉ាងណា យើងអាចគ្រប់គ្រងតាមរយៈការកាត់បន្ថយកត្តាប្រឈមមួយចំនួន។ គប្បីពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
៣- រោគសញ្ញាកំណកខ្លាញ់ក្រោមស្បែកមានអ្វីខ្លះ?
បញ្ហាកំណកខ្លាញ់ក្រោមស្បែក អាចកើតមានបានគ្រប់ទំហំទាំងអស់ អាចមានពីប៉ុនសរសៃសក់ រហូតដល់ប៉ុនគ្រាប់ទំពាំងបាយជូរ។ ជាទូទៅ អាចប៉ោង ឬរាបស្មើក្រោមស្បែក ពេលខ្លះមានពណ៌លឿង ឬទឹកក្រូច។ ប៉ុន្តែបញ្ហាកំណកខ្លាញ់ក្រោមស្បែក មិនបណ្ដាលឲ្យមានការឈឺចាប់ទេប៉ុន្តែនោះទេ គ្រាន់អាចរឹង និងរមាស់។ ដុំខ្លាញ់កកនោះ អាចកើតឡើងជាដុំៗនៅតំបន់តែមួយ ឬឆ្ងាយដាច់ពីគ្នា។
៤- ពេលណាត្រូវទៅជួបពេទ្យ?
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសញ្ញាទាំងអស់ខាងលើទេ ដូចនេះ បើប្រទះឃើញរោគសញ្ញាមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យ។
៥- មូលហេតុឲ្យមាបញ្ហាកំណកខ្លាញ់ក្រោមស្បែកមានអ្វីខ្លះ?
មូលហេតុ អាចបណ្ដាលមកពីខ្លាញ់ក្នុងសរសៃឈាមច្រើនពេក ហើយក៏អាចមកពីជំងឺផ្សេងៗទៀតដូចជា៖
– ជំងឺលើសជាតិខ្លាញ់ ឬឡើងជាតិកូលេស្តេរ៉ូលក្នុងឈាមខ្ពស់
– ជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត បណ្ដាលឲ្យមានជាតិស្ករខ្ពស់ក្នុងឈាម
– អសមត្ថភាពក្រពេញទីរ៉ូអ៊ីតក្នុងការបញ្ចេញអ័រម៉ូន
– ក្រិនថ្លើមដោយសារស្ទះថង់ទឹកប្រមាត់
– ជំងឺចាល់ទឹកប្រមាត់
– ជំងឺតម្រងនោម ធ្វើឲ្យខូចក្រលៀន
– ជំងឺគ្រាប់ឈាមផ្សេងទៀត ដូចជា ជំងឺមេតាបូលិក ដែលជាវិបត្តិសេនេទិក (ហ្សែន) បង្កឲ្យរាងកាយអសមត្ថភាពក្នុងការបំប្លែងសារធាតុមួយចំនួនដើម្បីរក្សាលំនឹងមុខងាររាងកាយ ដូចជា ការរំលាយអាហារ និងខ្លាញ់ជាដើម។
– ជំងឺមហារីក
– ផលប៉ះពាល់ពីថ្នាំមួយចំនួន ដូចជា ថ្នាំ Tamoxifen Prednisolone និង Cyclosporine។
កំណកខ្លាញ់ក្រោមស្បែក មិនមែនជាស្ថានភាពសុខភាពធ្ងន់ធ្ងរនោះទេ តែមូលហេតុបណ្ដាលឲ្យមានបញ្ហានេះ ទើបជារឿងគួរឲ្យខ្លាច ហើយក៏មានកំណកខ្លាញ់ក្រោមស្បែកមួយប្រភេទ កើតលើត្របកភ្នែកផងដែរ។
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមនាំឲ្យកើតមានបញ្ហានេះ គឺបើយើងមានជំងឺដូចបានរៀបរាប់ខាងលើ។ យើងអាចនឹងងាយប្រឈមកើតកំណកខ្លាញ់ក្រោមស្បែក បើមានជាតិខ្លាញ់ និងកូលេស្តេរ៉ូលខ្ពស់ក្នុងឈាម ។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យឯកទេសស្បែក អាចពិនិត្យបញ្ហានេះបាន គឺគ្រាន់តែមើលស្បែកយើងតែប៉ុណ្ណោះ។ ករណីច្រឹបយកស្បែកទៅពិនិត្យ គឺអាចសន្មតថា កំណកនោះ ពិតជាខ្លាញ់ពិតមែន ឬយ៉ាងណា។ ក្នុងដំណើរការនេះ គ្រូពេទ្យនឹងធ្វើការច្រៀកស្បែក ច្រឹបយកជាលិកាសាច់កំណកទៅពិនិត្យនៅមន្ទីរពិសោធន៍ ហើយគ្រូពេទ្យនឹងផ្ដល់ចម្លើយវិញ ក្រោយពេលវិភាគរួច។ ពេទ្យ ក៏អាចស្នើយើងឲ្យធ្វើតេស្តឈាម ដើម្បីរកមើលជាតិខ្លាញ់ មុខងារថ្លើម ដើម្បីប្រាកដថា យើងគ្មានជំងឺទឹកនោមផ្អែម។
៨- គួរព្យាបាលដោយវិធីណា?
ត្រូវធ្វើយ៉ាងណា ព្យាបាលមូលហេតុបង្កឲ្យមានកំណកខ្លាញ់ក្រោមស្បែកឲ្យបាន ដែលជាវិធីល្អបំផុត ព្រោះអាចបន្ថយការកកើតកំណកបែបនេះ។ ជំងឺទឹកនោមផ្អែម និងជាតិកូលេស្តេរ៉ូល អាចគ្រប់គ្រងបានល្អ បណ្ដាលឲ្យកើតជំងឺកំណកខ្លាញ់ក្រោមស្បែកតិចបំផុត។
មានវិធីព្យាបាលផ្សេងទៀត ដូចជា វះកាត់ ការបាញ់កាំរស្មី ព្យាបាលគីមី និងអាស៊ីតជាដើម។ កំណកខ្លាញ់ក្រោមស្បែក អាចលាប់ឡើងវិញ ព្រោះថាការព្យាបាលខាងលើ មិនមែនជាការព្យាបាលឲ្យជាសះស្បើយឡើយ។ គ្រូពេទ្យអាចកំណត់ថា វិធីព្យាបាលណាមួយសមស្របសម្រាប់យើង។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– បើលើសជាតិខ្លាញ់ និងមានទឹកនោមផ្អែម ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យជាចាំបាច់។ ត្រូវធ្វើការណាត់ជួបពិនិត្យជំងឺជាប្រចាំ និងប្រាប់ពីថ្នាំយើងកំពុងប្រើ។
– ដើម្បីគ្រប់គ្រងជាតិខ្លាញ់ និងកូលេស្តេរ៉ូលក្នុងឈាម គួរបរិភោគអាហារសុខភាព ហាត់ប្រាណឲ្យបានទៀតទាត់ និងលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ។ ធ្វើតេស្តឈាមជាប្រចាំ ដើម្បីគ្រប់សារធាតុទាំងនេះកុំឲ្យវាឡើងខ្លាំងពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ